backup og meta

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព

ម៉ាក់ប៉ា​ដឹង​ហើយ​ថា ​ការ​រក្សា​ជាតិ​ទឹក​ឲ្យ​កូន​គឺ​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​ និង​បែក​ញើស​ច្រើន។ ប៉ុន្តែ​ អ្វី​ដែល​ក្មេង​ផឹក​គឺ​សំខាន់​ ព្រោះ​ភេសជ្ជៈ​មួយ​ចំនួន​អាច​នឹង​ប៉ះពាល់​​សុខភាព​ក្មេង​។ ដូចនេះ​ ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​ផឹក​ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទខាងក្រោម​នេះ​​ច្រើន​ពេក។

១. ភេសជ្ជៈ​កីឡា

ម៉ាក់ប៉ា​អាច​នឹង​គិត​ថា ​ភេសជ្ជៈ​កីឡា​គឺ​ជម្រើស​ល្អ​ ព្រោះ​ភេសជ្ជៈ​កីឡា​ផ្ទុក​ជាតិរ៉ែ និង​អេឡិចត្រូលីត​ដែល​អាច​បំពេញ​ជាតិ​ទឹក​ដល់​ក្មេង​ នៅ​ពេល​ពួកគេ​បាត់បង់​ក្រោយ​ពី​ហាត់ប្រាណ ឬ​រត់​លេង​ច្រើន។ ប៉ុន្តែ​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ភេសជ្ជៈ​កីឡា​​មាន​កាឡូរី និង​ជាតិ​ស្ករ​ខ្ពស់ ហើយ​មិន​ចាំបាច់​សម្រាប់​ក្មេង​ទេ ​ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​សម្រាប់​កីឡាករ​។ ជម្រើស​ដែល​ល្អ​ជាង​នេះ​ គឺ​ឲ្យ​កូន​ផឹក​ទឹក​ ឬ​ញ៉ាំ​ផ្លែ​ឪឡឹក​ក៏​បាន​។

២. ភេសជ្ជៈ​ប៉ូវ​កម្លាំង

ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ច្រើន​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ក្មេង។ បរិមាណ​កាហ្វេអ៊ីន​ក្នុង​ភេសជ្ជៈ​កីឡា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​អាច​ច្រើន​ជាង​កាហ្វេ​មួយ​កែវ ហើយ​មាន​កាឡូរី​ច្រើន​ទៀត។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​ ​មិន​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទេ ​ព្រោះ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ រំខាន​ដល់​ដំណេក និង​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់។

៣. ភេសជ្ជៈ​ផ្អែម

ភេសជ្ជៈ​ផ្អែម ​ដូចជា​ ពពួក​ភេសជ្ជៈ​មាន​ហ្គាស ឬទឹក​ផ្លែឈើ​កំប៉ុង​ជាដើម ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន។ ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​ញ៉ាំ​ពពួក​ភេសជ្ជៈ​នេះ​ច្រើន។ ​ទឹក​ផ្លែឈើ​កំប៉ុង​វិញ ​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន​ ប៉ុន្តែ​មិន​មាន​កាឡូរី​ទេ។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បង្កើន​​ហានិភ័យ​ជំងឺ​ធាត់ និង​ទឹកនោមផ្អែម​ប្រភេទ​២​ ដល់​ក្មេង​បាន។ ម៉ាក់ប៉ា​យក​ល្អ​ គួរ​ធ្វើ​ទឹក​ផ្លែឈើ​នៅ​ផ្ទះ​ឲ្យ​កូន​ផឹក​ជំនួស​​វិញ។​

៤. ទឹក​ដោះ​គោ​ច្របាច់ភ្លាមៗ (Raw milk)

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​គិត​ថា​ ​ទឹកដោះគោ​មិន​ទាន់​សម្លាប់​មេរោគដែល​ទើប​ច្របាច់ភ្លាមៗ (Raw milk) ​ល្អ​សម្រាប់​សុខភាព​ជាង​​ទឹកដោះគោ​សម្លាប់​មេរោគ​ហើយ។ ប៉ុន្តែ​ ទឹកដោះគោ​មិន​ទាន់​សម្លាប់​មេរោគ​អាច​មាន​បាក់តេរី​មិន​ល្អ ​ដូចជា ​ពពួក​បាក់តេរី E. coli និង listeria។ យោង​តាមរដ្ឋបាល​ចំណីអាហារ ​និង​ឱសថរបស់​សហរដ្ឋ​អាមេរិក ( FDA) ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ​ហេតុ​នេះ​ហើយ​ទើប​ការ​ផឹក​ទឹកដោះគោ​មិន​ទាន់​សម្លាប់​មេរោគ​អាច​ធ្វើ​ឲ្យ​ក្មេង​ឈឺ​បាន។

៥. កាហ្វេ

កាហ្វេ​មានជាតិ​កាហ្វេអ៊ីន ហើយភេសជ្ជៈ​មាន​រសជាតិ​កាហ្វេ​ មាន​ទាំង​កាហ្វេអ៊ីន និង​ជាតិ​ស្ករ។ នៅ​ពេល​ក្មេង​ញ៉ាំ​កាហ្វេ ​អាច​ប៉ះពាល់​ដល់​ការ​គេង សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍ និង​អាច​ធ្វើ​ឲ្យ​ក្មេង​សកម្ម​ជ្រុល។

ដើម្បី​សុខភាព​កូន ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ផឹក​ទឹក ទឹក​ដោះគោ​សម្លាប់​មេរោគ​ហើយ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​តិច ឬ​គ្មាន​ជាតិ​ស្ករ​។ សម្រាប់​ក្មេង​ក្នុង​វ័យ​ចូល​រៀន​ ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​កូន​ផឹក​នៅ​សាលា​រៀន​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/these-7-worst-drinks-are-not-healthy-snacks-for-kids-620664

កំណែ​ប្រែបច្ចុប្បន្ន

05/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អាហារប្រៃមិនល្អ​សម្រាប់អូនៗទេ ប៉ាម៉ាក់ត្រូវដឹង

បណ្តោយ​​ឲ្យ​​កូនញ៉ាំរបស់ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម