backup og meta

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​តូច​ៗ​​​ ចំណាយ​​ពេល​​​រាប់​ម៉ោង​​សម្លឹង​មើល​​អេក្រង់​​ទូរសព្ទ​ កុំ​ព្យូទ័រ​ ថេប្លេត​ និង​ទូរទស្សន៍​​រាល់​ថ្ងៃ នឹង​​អាច​មាន​អាកប្បកិរិយា​​​មិន​​ល្អ​​នៅ​ពេល​​​ពួក​គេ​​​​មាន​អាយុ​​៥​ឆ្នាំ​។ នេះ​​បើ​​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ សាកលវិទ្យាល័យ​ Alberta ប្រទេស​កាណាដា។

​​​​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​​​មក​ពី​សាកលវិទ្យាល័យ​ Alberta​ បាន​សិក្សា​​តាម​ដាន​លើ​​ក្មេង​ៗ​​​ជាង ​២​ ពាន់​គ្រួសារ​ ដោយរក​ឃើញ​ថា ពួក​គេ​មាន​​​អាកប្បកិរិយា​មិន​សមរម្យ​​ ពិសេស​ក្មេង​ៗ​ដែល​វក់​នឹង​ទូរស័ព្ទ។ អ្នក​វិទ្យាសាស្រ្ត​បាន​​ហៅ​ករណីនេះ ជា​បញ្ហា​​ខ្សោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ឬ (ADHD) ពិសេស​ក្មេង​ៗ​​ ​ចំណាយ​​ពេល​លើស ២ម៉ោង​​ ជាមួយ​អេក្រង់​ទូរសព្ទ​​​ គឺ​មាន​បញ្ហា​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់​ របស់​ប៉ាម៉ាក់។

“ពួក​យើង​រក​ឃើញ​ថា ការ​ចំណាយ​ពេល​លើ​អេក្រង់​​ ពិត​ជា​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​គួរ​ឲ្យកត់​សម្គាល់ ជា​ពិសេស​នេះ​ពេល​ពួក​គេ​ឈាន​ដល់​អាយុ​ ៥​ឆ្នាំ​’។ នេះ​បើ​តាម​សម្តី​លោក​វេជ្ជបណ្ឌិត​ Piush Mandhane ជា​អ្នក​ចូល​រួម​​ការ​ស្រាវជ្រាវ​ខាង​លើ​។

ការ​ស្រាវជ្រាវ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ៗ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អេក្រង់​ទូរសព្ទ​​ នឹង​​ប៉ះ​ពាល់​ដល់​ដំណេក​ ដែល​ដូច​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុន​ៗ​ ធ្លាប់​បង្ហាញ​ថា ក្មេង​ៗ​មើល​ទូរសព្ទ​ច្រើន​ រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ថែម​ទាំង​​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខូច​ភ្នែក​ទៀត​ផង​។

​ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នៅ​ឆ្នាំ ​២០១៨ ដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ Ottawa ប្រទេស​កាណាដា ​ក៏​បាន​រក​ឃើញ​ថា ក្មេង​ៗ​អាយុ​ពី​​ ៨-​១​១​ ឆ្នាំ​​​មាន​​បញ្ហា​ខ្សោយ​​ខួរ​ក្បាល​ ៥%​ បើ​ប្រៀប​ទៅ​នឹង​​​​ក្មេងៗ​​អាយុ​ស្របាល​គ្នា ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អាក្រង់អេឡិចត្រូនិក​ទាំងនោះ។

អត្ថបទ​ពាក់ព័ន្ធ៖ 

  • ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!
  • ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

មូ​ល​ហេតុ​ខាង​លើ​នេះ​ ដោយ​សារ​តែ ការ​សម្លឹង​មើល​អេក្រង់​ទូរសព្ទ​​ បាន​ប៉ះ​ពាល់​ដល់​ដំណេក​ស្កប់​ស្កល់​របស់​ពួក​គេ​ ជា​ហេតុ​នាំ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ណែ​នាំ​​ម៉ាក់ប៉ា ​មិនត្រូវ​​ឲ្យ​​​​ក្មេង​ៗ​ ប្រើ​​ទូរសព្ទ​​មុន​ពេល​គេង​ឡើយ។

ដោយ​ឡែក​ លោក​វេជ្ជបណ្ឌិត​ Langis Michaud សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​ Montreal ប្រទេស​កាណាដា​ ក៏​បាន​​បង្ហាញពីកំណើន​បញ្ហា​​​ភ្នែក​​ចំពោះ​ក្មេង​ៗ កើន​ឡើង​គួរឲ្យកត់​សម្គាល់​ ជា​ពិសេស​ចាប់​តាំង​ពី​ការ​ប្រើ​ប្រាស់​ Smart Phone នៅ​ឆ្នាំ​ ២០០៧ ខណៈបញ្ហា​នេះ ​ក៏​ព្រោះ​ទី​តាំង​ និង​​ចម្ងាយ​​ពួក​គេ​​មើល​កៀក​នឹង​​​ភ្នែក​ ដែល​ជា​ធម្មតា​ការ​សម្លឹង​មើល​អេក្រង់​ទូរសព្ទ​​ ត្រូវ​បាន​​ណែ​នាំ​ឲ្យ​មើល​ចម្ងាយ​ពី​ ៤៥-៥០ សង់ទីម៉ែត្រ។

តាម​ការ​សិក្សា​ទាំង​នោះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៅ​តែ​បន្ត​ណែ​នាំ​ដល់​ម៉ាក់ប៉ាទាំង​អស់​ មាន​វិធាន​ការ​​កាត់​បន្ថយ​​ម៉ោង​មើល​ទូរសព្ទ​របស់កូនៗ ដោយកំណត់​ត្រឹម​តែ​ ៣០​នាទី​ ប៉ុណ្ណោះ​ក្នុង​​ ១ ថ្ងៃ​។ បន្ថែម​​ពីនេះ ​​គប្បី​នាំ​ក្មេង​ៗ​ ទៅកំសាន្ត​នឹង​សកម្មភាព​ផ្សេង​ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​​ជំនួស​វិញ​៕​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-6932181/Two-hours-screen-time-makes-children-badly-behaved.html?ito=social-facebook&fbclid=IwAR16rQRMPFDBZz1AbPCoygkVXcnpvkGcRH-SY5OjIjwbe4ylHWRKnb9rmDk

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម