នុ៎ះ ម៉ាក់ប៉ា ទាំងអស់ប្រយ័ត្នឲ្យមែនទែន ការសិក្សាថ្មីរកឃើញថា កូនបាល់ជ័រតូចៗដែលអាអូន មីអូនចូលចិត្តលេង ពេលយើងនាំកូនៗកន្លែងកម្សាន្តនៅខាងក្រៅ គឹសម្បូរមេរោគឆ្លងណាស់។
ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ North Georgia នៅអាមេរិក ផ្តោតកូនបាល់នៅតាមកន្លែងកម្សាន្តក្មេងៗ រកឃើញថា មានបាក់តេរីសរុបដល់ទៅ ៣១ប្រភេទ អាចបង្កផលប៉ះពាល់សេរីរាង្គក្មេងៗ ជាពិសេស ភ្នែក ស្បែក បេះដូង សួត និងឈាម ។ ការសិក្សាក៏បង្ហាញផងដែរ កូនបាល់តូចៗទាំងនោះ ភាគច្រើនមិនបានសម្អាតត្រឹមត្រូវតាមស្តង់ដារនោះទេ។
ផ្អែកតាមការស្រាវជ្រាវថ្មីមួយទៀត ចុះផ្សាយក្នុងព្រឹត្តិប័ត្រស្តីពីការគ្រប់គ្រងជំងឺឆ្លង ក្រុមអ្នកស្រាវជា្រវបានពិនិត្យកូនបាល់តូចៗពីមន្ទីរពិសោធន៍ ៦ ផ្សេងៗគ្នា ហើយលទ្ធផល បង្ហាញថា កូនបាល់តូចៗនៅកន្លែងកម្សាន្តខ្លះ ជាប្រភពមេរោគច្រើនជាងបន្ទប់ទឹកទៅទៀត ដោយកូនបាល់ ១គ្រាប់ មានផ្ទុកបាក់តេរីជាមធ្យមដល់ទៅជាង ១៧០.០០០ ឬប្រមាណ ៧០០.០០០ មីក្រូក្រាម។
អត្ថបទពាក់ព័ន្ធ៖
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
- ដឹងហើយថាស្រឡាញ់កូនណាស់ តែបើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
គួរឲ្យកត់សម្គាល់ទៅទៀតនោះ សម្រាប់ក្មេងៗមានប្រព័ន្ធការពារខ្សោយ ប្រភេទបាក់តេរីទាំងនោះ ងាយនឹងបង្កជារោគរលាកសួត ឆ្លងមេរោគចូលក្នុងឈាម ប៉ះពាល់ស្បែក និងជំងឺរលាកស្រោមខួរ ផងដែរ។
“ នេះពុំមែនជាអាថ៌កំបាំងឬអ្វីដែលគួរភ្ញាក់ផ្អើលនោះទេ កូនបាល់តូចៗអាចជាក្តីប្រាថ្នារបស់កុមារតូចៗ ប៉ុន្តែឪពុកម្តាយគប្បីប្រយ័ត្នប្រយែង’។ នេះបើតាមឲ្យដឹងពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ North Georgia។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]