backup og meta

កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ

កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ

ក្មេង​កាម៉ាប់ៗ កាន់តែ​មាន​ច្រើនឡើង ដោយសារ​ម៉ាក់ៗ ប៉ាៗ ផ្ដល់​ចំណីអាហារ​ល្អៗ រួមផ្សំ​នឹង​ចំណីអាហារ​កាន់តែ​សម្បូរបែប​ទៀត។ នៅតូច កាម៉ាប់ គឺគួរឲ្យ​ស្រលាញ់ តែបើធំហើយ នៅ​កាម៉ាប់ទៀត មិន​សូវល្អ​នោះទេ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ពេល​ចាស់ទៅ ហើយរាង​ក៏មិន​សង្ហារដែរ។ មាន​កត្ដា​សំខាន់ៗ​មួយ​ចំនួន នាំ​ឲ្យ​កូន​កាម៉ាប់ ដែល​ម៉ាក់ៗ និង​ប៉ាៗ ចាំបាច់​ពិនិត្យ​មើល និង​កែប្រែ​កត្ដា​ទាំង​នេះ។

ការសិក្សា​របស់​ហូឡង់ លើ​គ្រួសារ​ចំនួន ៧.០០០ រកឃើញ កត្ដា​សំខាន់ៗ អាច​ព្យាករ​បាន​ថា ក្មេងៗ នឹង​លើស​ទម្ងន់ នៅ​អាយុ ១០​ឆ្នាំ។ តាមរយៈ​កត្តាទាំងនេះ អ្នកស្រាវជ្រាវ អាច​ព្យាករ​ពី​ក្មេង​លើស​ទម្ងន់ បាន​ត្រឹមត្រូវ​រហូត​ដល់ ៧០​ភាគរយ។ កត្ដា​សំខាន់ៗ ភាគច្រើន គឺ​នៅ​មុន​ទារក​កើត។

កត្ដា​សំខាន់ជាងគេ គឺ​សុខភាព​របស់​ម៉ាក់ៗ និង​ប៉ាៗ បើ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោមផ្អែម ឬម៉ាក់ៗ ប៉ាៗ ជក់​បារី នោះ​កូន​ប្រឈម​ខ្ពស់​នឹង​ការ​លើស​ទម្ងន់។ កត្ដា​ផ្សេងទៀត រួមមាន​ទម្ងន់​ម៉ាក់ៗ និង​ប៉ាៗ មាន​ន័យ​ថា បើម៉ាក់ៗ និង​ប៉ាៗ លើស​ទម្ងន់ កូន​កើត​មក​ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់​ដែរ។ ការលូតលាស់​របស់​ទារក ៦​ខែ​ដំបូង ក៏សំខាន់​ដែរ ទារក​ទទួល​យក​សារធាតុ​បំប៉ន​ច្រើន ក្នុង​រយៈពេល​នេះ ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់ នៅ​វ័យ ១០​ឆ្នាំ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​សិក្សា​នេះ ជា​ការព្រមាន​មួយ​ចំពោះ​ម៉ាក់ប៉ា ដើម្បី​ចៀសវាង​តាំង​ពីដំបូង កុំឲ្យ​កូនៗ​ជួប​បញ្ហា​លើស​ទម្ងន់ និង​បង្ក​ទៅ​ជាជំងឺ​ផ្សេងៗ​ទៀត។ ជាមួយគ្នានេះ ម៉ាក់ប៉ា គួរ​រៀន​ពី​របៀបរបប​រស់នៅ​មាន​សុខភាព​ល្អ ចាប់តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ពេល​កើត។ ប្រសិនបើ​ប្រទះឃើញថា កូន​កំពុង​ឆ្ពោះទៅ​រក​បញ្ហា​លើសទម្ងន់​ហើយ ម៉ាក់ប៉ា ចាំបាច់​ផ្លាស់ប្ដូរ​របៀបរបប​រស់នៅ​របស់​កូន ដូចជា​ឲ្យ​ពួកគេ​ហាត់ប្រាណ ឬ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ ដើម្បី​រក​វិធីសាស្រ្ត​គ្រប់គ្រង​ការ​ឡើង​គីឡូ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.telegraph.co.uk/news/2019/05/01/childhood-obesity-can-now-predicted-within-months-babys-birth/

កំណែ​ប្រែបច្ចុប្បន្ន

01/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម