backup og meta

ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា

ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា

ថ្ម​ពិល​គ្រាប់​តូច​ៗ ដែល​មាន​នៅ​ក្នុង​របស់​របរ​ក្មេង​លេង អាច​បង្ក​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​បាន​ ពិសេស​ម៉ាក់​​ប៉ា​ដែល​មាន​កូន​តូច​ៗ​ គួរ​គប្បី​ស្វែង​យល់។ ថ្មី​ៗ​នេះ ស្ថាប័ន​​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ចេញ​ផ្សាយ​​ជា​សារ​ក្រើន​រំលឹក​​ដល់​ឪពុក​ម្តាយ​កូន​តូច ក្រោយ​មាន​ករណី​ក្មេង​ស្រី​តូច​២​ឆ្នាំ​ លេប​គ្រាប់​ថ្ម​ពិល​ បង្ក​គ្រោះ​ថ្នាក់​ស្ទើរ​តែ​ឆក់​យក​អាយុ​ជីវិត​នាង​។

ប្រភព​ព័ត៌មាន​ពី BBC នាង​តូច​ឈ្មោះ Sophie Skill បាន​លេប​ថ្ម​ពិល​តូច​​មួយ​គ្រាប់ ហើយ​ជាតិ​អាស៊ីដ​ដែល​បាន​បម្លែង​ចេញ​ពី​​​គ្រាប់​ថ្ម​ពិល បាន​បង្ក​ឱ្យ​បំពង់​អាហារ​របស់​នាង​តូច​រលាក​ បង្ក​ជា​ការ​ឈឺ​ចាប់​​ខ្លាំង​ រហូត​ស្ទើរ​តែ​បាត់​បង់​ជីវិត​។

បើ​តាម​ម្តាយ​របស់​ Sophie បាន​ឱ្យ​ដឹង​ថា ក្រោយ​ Sophie បាន​លេប​​កូន​ថ្ម​ពិល​តូច នាង​នៅ​ដក​​ដង្ហើម​ធម្មតា តែ​នាង​យំ​ខ្លាំង​មែន​ទែន​ ដែល​​ម្តាយ​របស់​នាង​មិន​ដែល​ឃើញ​ Sophie យំ​ខ្លាំង​បែប​នោះ​ទេ។ បន្ទាប់​​ពី​បញ្ជូន​កូន​ទៅ​ពេទ្យ​ពិនិត្យ​​ភ្លាម​ៗ ក្រុម​គ្រូ​ពេទ្យ​​បាន​យក​នាង​តូច​ទៅ​បន្ទប់​វះ​កាត់ ដើម្បី​យក​គ្រាប់​ថ្ម​ពិល​នោះ​ចេញ។

ទោះ​បី​ជា​នីតិ​វិធី​ដំណើរ​ការ​លឿន​ក៏​ដោយ រយៈ​ពេល​ពីរ​ម៉ោង​ក្រោយ​ពិនិត្យ​កាំ​រស្មី​ X-rayឃើញ​ថា Sophie បា​ន​រលាក​បំពង់​អាហារ និង​សួត​នាង​ធ្ងន់​ធ្ងរ​ទៅ​ហើយ ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​សប្តាហ៍​រហូត​ជា​សះ​ស្បើយ​​។

គ្រូ​ពេទ្យ​​ពេទ្យ​ជំនាញ​​អង់គ្លេស​បាន​និយាយ​ថា ទឹក​មាត់​ក្នុង​រាង​កាយ​ នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្ម​ពិល​នោះ ហើយ​បាន​បង្ក​ជា​ជាតិ​អាស៊ីដ​​ ធ្វើ​​ឱ្យ​បំពង់​អាហារ​របស់​ Sophie រលាក​។

បើ​តាម​លោក​ Stephen Powis នាយក​ស្ថាប័ន​​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ឱ្យ​ដឹង​ថា ថ្ម​ពិល​គ្រាប់​តូច​ៗ ចំពោះ​ក្មេង​​ៗ អាច​ច្រលំ​ថា​ជា​ស្ករ​គ្រាប់ ដែល​នេះ​ឪពុក​ម្តាយ​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់​។ វិធី​បង្ការ​កុំ​ឱ្យ​កើត​មាន​រឿង​ហេតុ​ដូច​ករណី Sophie នោះ​គឺ​គប្បី​ទុក​ដាក់​គ្រាប់​ថ្ម​ពិល​ឱ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ដោយ​ឡែក​ប្រដាប់​ប្រដា​ក្មេង​លេង​​ដែល​មាន​ប្រើ​ថ្ម​ពិល​តូច ត្រូវ​ប្រាកដ​ថា​មាន​សន្ទះ​បិទ​ជាប់​ល្អ។

អត្ថបទពាក់ព័ន្ធ៖

គួរ​រំលឹក​ដែរ​ថា ថ្ម​ពិល​គ្រាប់​តូច​ៗ​ អាច​មាន​នៅ​ក្នុង របស់​របរ​ក្មេង​លេង​ដូច​ជា មនុស្ស​យន្ត ពិល​តូច​ៗ យ៉ូយ៉ូ (yo-yos) កាស​​ស្តាប់​​ជា​ដើម៕ ​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-50810943

កំណែ​ប្រែបច្ចុប្បន្ន

30/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Dec 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម