ទ្រនាប់ឆ្អឹងខ្នងលៀនចេញតាមធម្មតាកើតមាននៅត្រង់តំបន់ខ្នងផ្នែកខាងក្រោម និងតំបន់កញ្ចឹងក (ឆ្អឹងខ្នងត្រង់ចង្កេះ និងឆ្អឹងខ្នងកញ្ចឹងក)។ ករណីខ្លះ ទ្រនាប់ឆ្អឹងខ្នងលៀនចេញអាចកើតមាននៅត្រង់ខ្នងផ្នែកខាងលើ (ឆ្អឹងខ្នងតំបន់ប្រអប់ទ្រូង) អាស្រ័យលើទីតាំងនៃទ្រនាប់ឆ្អឹងដែលបានរអិលភ្លាត់ចេញ ហើយការឈឺចាប់អាចនឹងខុសប្លែកពីគ្នា។
១- ផលវិបាកនៃទ្រនាប់ឆ្អឹងខ្នងដែលបានរអិលភ្លាត់ចេញមានអ្វីខ្លះ?
បើទុកចោលមិនព្យាបាលទ្រនាប់ឆ្អឹងខ្នងដែលបានរអិលភ្លាត់ចេញធ្ងន់ធ្ងរទេ នោះវាអាចនាំឲ្យខូចខាតសរសៃប្រសាទធ្ងន់ធ្ងរ ដែលឈានទៅដល់ខូចជារៀងរហូត។ ករណីកម្រណាស់ដែលមានទ្រនាប់ឆ្អឹងខ្នងបានរអិលភ្លាត់ចេញអាចកាត់ផ្តាច់សញ្ញាសរសៃប្រសាទទៅកាន់ខ្នងផ្នែកខាងក្រោម និងជើងបាន។ ពេលបញ្ហារបៀបនេះកើតមានឡើង យើងនឹងបាត់បង់ការគ្រប់គ្រងលើប្លោកនោម។
ទ្រនាប់ឆ្អឹងខ្នងដែលរអិលភ្លាត់ចេញក៏អាចបណ្តាលឲ្យមានផងដែរនូវភាពស្ពឹកនៅត្រង់តំបន់កញ្ចូញគូទពេលអង្គុយលើកែប ដូចជា កែបកង់ ឬម៉ូតូ ជាដើម (saddle anesthesia)។ នេះគឺជាសភាពមួយនៅពេលដែលទ្រនាប់ឆ្អឹងដែលរអិលភ្លាត់ចេញបានដាក់សម្ពាធសង្កត់ទៅលើសរសៃប្រសាទ ហើយបង្កឲ្យមានការកាត់បន្ថយនូវការទទួលដឹងញាណនៅលើភ្លៅផ្នែកខាងក្រោយជើង និងចុងពោះវៀនក្បែរក្រសាលគូទ។
មានវិធីជាច្រើនដែលអ្នកជំងឺអាចធ្វើ ដើម្បីបន្ថយរោគសញ្ញានៃការរអិលទ្រនាប់ឆ្អឹងខ្នង តែនៅពេលខាងមុខអ្នកជំងឺអាចនឹងមានបញ្ហានេះម្ដងទៀតដូចគ្នា។ បើអ្នកជំងឺមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាទេ នោះជាពេលដែលអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យហើយ ដើម្បីឲ្យដឹងពីរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។
២- តើសញ្ញាទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញមានអ្វីខ្លះ?
ទ្រនាប់ឆ្អឹងខ្នងដែលរអិលភ្លាត់ចេញអាចកើតមានឡើងបាននៅគ្រប់កន្លែងនៃឆ្អឹងខ្នង។ ប៉ុន្តែតាមធម្មតាករណីនេះកើតមាននៅត្រង់ខ្នងផ្នែកខាងក្រោម។ របួសនៅតំបន់នេះអាចជះឥទ្ធិពលដល់តំបន់ជាច្រើននៅពាក់កណ្តាលខាងក្រោមនៃរាងកាយ ដោយសារតែបណ្តាញដ៏ស្មុគស្មាញរបស់សរសៃប្រសាទ និងសរសៃឈាមគឺស្ថិតនៅក្នុងឆ្អឹងខ្នង។
រោគសញ្ញានៃទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញរួមមាន៖
ការឈឺចាប់នៅដៃ ឬជើង៖ ការឈឺចាប់ដៃ ឬស្មាជារឿយៗកើតជាលទ្ធផលមកពីទ្រនាប់ឆ្អឹងដែលភ្លាត់ខុសកន្លែងនៅត្រង់កញ្ចឹងក ខណៈដែលការឈឺចាប់ជើង តាមធម្មតាជាលទ្ធផលទ្រនាប់ឆ្អឹងដែលលៀនលយចេញនៅត្រង់ខ្នងផ្នែកខាងក្រោម។ ការឈឺចាប់ក៏អាចនឹងកើតមានផងដែរនៅត្រង់កំប៉េះគូទ ភ្លៅ និងកំភួនជើង ហើយពេលខ្លះ នៅផ្នែកខ្លះនៃប្រអប់ជើង។ ការឈឺចាប់កាន់តែអាក្រក់ឡើង ជាពិសេសនៅពេលក្អក កណ្តាស់ ឬកម្រើកឆ្អឹងខ្នង។
ភាពស្ពឹក ឬការស្រពន់ស្កៀប៖ អ្នកដែលមានទ្រនាប់ឆ្អឹងខ្នងលៀនលយចេញជារឿយៗជួបប្រទះនូវភាពស្ពឹក ឬភាពស្រពន់ស្កៀបនៅក្នុងរាងកាយ។
ទន់ខ្សោយកម្លាំង៖ ពេលសរសៃប្រសាទត្រូវបានបំផ្លាញ វានឹងជះឥទ្ធិពលដល់សាច់ដុំដែលបានគ្រប់គ្រងដោយសរសៃប្រសាទនោះ។ ជាលទ្ធផល សាច់ដុំទាំងនេះជារឿយៗបានទន់ខ្សោយ ធ្វើឲ្យពួកវាញ័រ ឬមិនអាចលើក ឬកាន់ទប់របស់របរបាន។ ប្រភេទនៃការឈឺចាប់ក៏ខុសប្លែកពីគ្នាផងដែរ ដោយអាស្រ័យលើមនុស្សម្នាក់ៗ បណ្តាលឲ្យមានភាពស្ពឹក ឬភាពស្រពន់ស្កៀបឆៀបៗរារាំងបង្អាក់សមត្ថភាពក្នុងការគ្រប់គ្រងសាច់ដុំ។
៤- តើអាចទៅរួចទេក្នុងការបង្ការកុំឲ្យកើតមានទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញ?
ខណៈដែលជំងឺនេះមិនងាយស្រួលក្នុងការបង្ការទ្រនាប់ឆ្អឹងខ្នងដែលរអិលភ្លាត់ចេញ អ្នកជំងឺអាចប្រកាន់យកជំហានតូចៗដើម្បីកាត់បន្ថយហានិភ័យបាន។ អ្នកជំងឺអាច៖
- ប្រើប្រាស់ឥរិយាបថត្រឹមត្រូវពេលអ្នកលើកវត្ថុ ដោយចំកោងនៅត្រង់ជង្គង់ ហើយនាំយកវត្ថុឲ្យមកជិតទ្រូងមុនពេលលើកពួកវាដោយដៃ។
- រក្សាទម្ងន់ប្រកបដោយសុខភាពល្អ។
- ក្រោក ហើយពត់សន្ធឹងរាងកាយយូរៗម្តងដើម្បីចៀសវាងការអង្គុយនៅនឹងកន្លែងអស់ពេលយូរពេក។
- ធ្វើលំហាត់ប្រាណឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីពង្រឹងសាច់ដុំ និងធ្វើឲ្យប្រសើរដល់សុខភាពជាទូទៅ។
អត្ថបទពាក់ព័ន្ធ៖
- Spinal meningitis (ជំងឺរលាកខួរឆ្អឹងខ្នង)
- អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់?
- ដាក់ឲ្យប្រើហើយ ថ្នាំព្យាបាលមហារីកខួរឆ្អឹងខ្នង ១មុខថ្មី
[embed-health-tool-bmi]