backup og meta

ដុំកំណកឈាម បង្កគ្រោះ​ថ្នាក់បែបណា? ការពារ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 26, 2021

    ដុំកំណកឈាម បង្កគ្រោះ​ថ្នាក់បែបណា? ការពារ​ម៉េច?

    ដុំ​កំណក​ឈាម ជា​ការ​ប្រមូល​ផ្ដុំ​នៃ​ឈាម​ដែលមាន​សណ្ឋាន​ដូច​ជា​ជែល​នៅ​ក្នុង​សរសៃឈាម​វែន ឬ​អាក់ទែ ហើយ​ឈាម​ដែល​ធ្លាប់​តែ​រាវ ប្រែ​ទៅ​ជា​កក​ដុំៗ​។ ដុំកំណក​ឈាម​កើត​ឡើង​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្វី​ដែល​មិន​ធម្ម​តា ពេល​វាកក​ជា​ដុំ​ ហើយមិន​រលាយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង នោះ​នឹង​បង្ក​ជា​គ្រោះ​ថ្នាក់​។ ការ​ព្យាបាល​បញ្ហា​នេះ អាច​ប្រើ​ប្រាស់​ថ្នាំ ឬ​អាច​ឈាន​ដល់​វះ​កាត់​។​

    តើ​អ្វី​ទៅ​ជា​ដុំ​កំណក​ឈាម?

    ការ​កក​ឈាម ​គឺ​ជា​បណ្ដុំ​ឈាម​ដែល​មាន​រាង​ដូច​ជែល​ដែល​បង្កើត​នៅ​ក្នុង​សរសៃ​វ៉ែន​ឬ​សរសៃ​ឈាម​ក្រហម​របស់​អ្នក​នៅ​ពេល​ដែល​ឈាម​ផ្លាស់​ប្ដូរ​ពី​រាវ​ទៅ​រឹង។ ការ​កក​ឈាម ​គឺ​ជា​មុខ​ងារ​ធម្មតា​ បញ្ឈប់​រាង​កាយ​របស់​អ្នក​ពី​ការ​ហូរ​ឈាម​ច្រើន​នៅ​ពេល​ដែល​អ្នក​មាន​របួស។ ជា​ធម្មតា​ឈាម​ចាប់​ផ្ដើម​កក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​របួស​កើត​មាន​លើ​សរសៃឈាម​។ ជា​ដំបូង​ឈាម​នឹង​នៅ​មួយ​កន្លែង ហើយ​ផ្លាកែត និង​fibrin (ជាសារធាតុ​មាន​សណ្ឋាន​ជា​សរសៃ​រឹង) បាន​រួម​បញ្ចូល​គ្នា ដើម្បី​បញ្ឈប់ ឬ​បិទ​មុខ​របួស​។​

    ក្នុង​ករណី​មាន​ដុំ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម​នៅ​នឹង​មួយ​កន្លែង​​ ឬ​​​ធ្វើ​ចលនា ដែល​ការ​មាន​ចលនានេះ វា​រឹត​តែ​​បង្ក​ជាគ្រោះ​ថ្នាក់​ដល់​យើង​ថែម ទៀត​​។​ ដូច​នេះ ដោយ​ការ​កក​ឈាម​ដែល​កើត​ឡើង​នៅ​កន្លែង​ខ្លះ​ហើយ​មិន​រលាយ​ដោយ​ខ្លួន​ឯង​វា​អាច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង។

    ឈាមកក

    រោគសញ្ញា

    រោគ​សញ្ញា​នៃ​ការ​មាន​ដុំ​កំណក​ឈាម​ កើត​ឡើង​អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​ដុំ​ឈាម​កក​ បាន​កើត​ឡើង​នៅ​ក្នុង​ខ្លួន​របស់យើង​។ចំពោះ​បញ្ហា​ខ្លះ​វា​អាច​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ការ​កក​ឈាម​អាច​កើត​ឡើង​នៅ​ក្នុង៖

    • ពោះ៖ កក​ឈាម​នៅ​ក្នុង​តំបន់​ក្បាល​ពោះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ឬ​ចង្អោរ​ និង​ការ​ក្អួត
    • ដៃ​ឬ​ជើង៖ឈាម​កក​នៅ​ជើង ​ឬ​ដៃ​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ទន់​នៅ​ពេល​ប៉ះ។ ការ​ហើម​ឡើង​ក្រហម​ និង​ក្ដៅ​គឺ​ជា​សញ្ញា​ទូ​ទៅ​ផ្សេង​ទៀត​នៃ​ការ​កក​ឈាម
    • ខួរក្បាល៖ ឈាម​កក​ក្នុង​ខួរ​ក្បាល (គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល) អាច​បណ្ដាល​ឱ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល​ដែល​ពួក​គេ​ប៉ះ​ពាល់។ ចំពោះ​បញ្ហា​​ទាំង​នេះ​អាច​ និង​បណ្ដាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​និយាយ​ឬ ពិបាក​ក្នុង​ការ​មើល​ឬ​មិន​អាច​កម្រើក​ខ្លួន​ឬ​មួយ​ចំហៀង​ខ្លួន​ និង​ពេល​ខ្លះ​ប្រកាច់។
    • បេះដូង​ឬ​សួត៖ កំណក​ឈាម​នៅ​ក្នុង​បេះដូង​នឹង​បណ្ដាល​ឲ្យ​​មាន​រោគ​សញ្ញា​នៃ​ការ​គាំង​បេះដូង ​ដូច​ជា​ការ​ឈឺ​ទ្រូង ការ​បែក​ញើស ការ​ឈឺ​ចាប់​ដែល​ហូរ​មក​ដៃ​ខាង​ឆ្វេង ​និង​ឬ​ដក​ដង្ហើម​ខ្លី។ ចំពោះ​កំណក​ឈាម​នៅ​ក្នុង​សួត​អាច​បណ្ដាល​ឱ្យ​ឈឺ​ទ្រូង​ពិបាក​ដក​ដង្ហើម​ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​​ក្អក​ឈាម។

    ក្នុង​ករណី​សង្ស័យ​ណា​មួយ​ថា​យើង​អាច​ប្រឈម​នឹង​បញ្ហា​ដុំ​កំណក​ឈាម​ ជា​ការ​ល្អគួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​។​

    តើ​យើង​អាច​ការពារ​បញ្ហា​ដុំ​កំណកឈាម​បាន​យ៉ាង​ដូច​ម្ដេច?

    ចំពោះ​បញ្ហា​នេះយើង​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កក​ឈាម​ដោយ៖

    • ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
    • កុំ​ជក់​បារី ឬឺឈប់ជក់បារី
    • ត្រូវ​ញ៉ាំអាហារ​មាន​សុខភាព​ និង​ត្រូវ​ប្រាកដ​ថារក្សា​ជាតិ​ទឹក​បាន​ល្អ
    • រក្សា​ទម្ងន់
    • ត្រូវ​ធ្វើ​ការ​គ្រប់​គ្រង​បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​លើស​ឈាម ​និង​ជំងឺ​ទឹកនោមផ្អែមឲ្យ​បាន​ល្អ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម