backup og meta

របស់ ៥ យ៉ាងនេះគគ្រិច តែនៅជាប់លើខ្លួន​មនុស្ស​យើង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Apr 17, 2020

    របស់ ៥ យ៉ាងនេះគគ្រិច តែនៅជាប់លើខ្លួន​មនុស្ស​យើង

    ពេល​ងូតទឹក​ម្ដងៗ​គ្នាយើង​ប្រឹងដុសសម្អាត​ខ្លួន​ណាស់ដើម្បីឲ្យ​បាន​ជ្រះស្អាតពីធូលី ឬក្អែល​ជាដើម។ ថ្វី​បើ​យើង​បានដុសសម្អាត​រាងកាយបែបនេះ​ក៏​ដោយ ក៏នៅ​មាន​របស់​មិន​ល្អ​ខ្លះ​នៅជាប់​នឹង​រាងកាយ​ ​ដែល​យើង​មិន​បាន​គិត​ដល់។ តោះ​មក​ដឹង​ពីរបស់ទាំងប្រាំដែលចាត់ទុកថាជារបស់មិន​ល្អជាប់នៅ​លើ​រាងកាយ​របស់យើងទាំងអស់គ្នា

    ១- ចៃលើរោមភ្នែក

    មានគ្នា​យើង​តិច​ណាស់​ដែល​បាន​ដឹងថា​នៅលើ​រោមភ្នែក​ដ៏ស្រស់ស្អាត​របស់​យើង​អាចមាន​កូនចៃ​តូចៗនៃ​អម្បូរDemodex នៅជាប់​លើ​នោះ។ ចៃ​តូច​ៗ​ទាំង​នោះ​មាន​ជើង ៨ និង​មាន​ខ្លួន​ដូច​ខ្យងអុីចឹង​។ ចៃទាំងនេះ​​រស់​ដោយ​សារ​តែ​សារជាតិ​ខ្លាញ់​ដែល​ចេញ​ពី​រោម​ភ្នែក​របស់យើង​នេះ​ឯង​។ មនុស្ស​គ្រប់​គ្នា​តែង​មាន​សត្វ​នេះ​នៅ​លើ​ខ្លួន ប៉ុន្តែ​មាន​មនុស្ស​ជាច្រើនមិន​បាន​ដឹង​ពី​រឿង​នេះ​ឡើយ។ សំណាង​ល្អ​ដែល​ចៃ​លើរោមភ្នែក​​មិន​អាច​បង្ក​បញ្ហា​អ្វី​ដល់​យើង​ ដូច្នេះ​កុំ​ព្យាយាម​យក​ចៃ​រោម​ភ្នែក​ចេញ​ដោយ​សារ​តែ​គិតថា​​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​នោះអី​។

    អត្ថបទគួរអាន៖

    ២- សត្វល្អិតក្នុងលាមក

    ជា​ការ​ពិត​ណាស់​យើង​តែង​តែ​ធ្វើ​ការ​សម្អាត​គូទជានិច្ច​ក្រោយ​ពេល​ដែលយើង​បាន​បន្ទរ​បង់​រួច ប៉ុន្តែ​គ្នា​យើង​ដឹងទេថាយើងនៅតែ​មិន​អាច​សម្អាត​​ឲ្យ​បាន​ស្អាត​ល្អ​១០០ភាគរយ​នោះ​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​អាច​នៅមាន​លាមក​មាន​ប្រមាណ ០,១ ក្រាម​អាច​ស្ថិត​ក្នុង​បំពង់​រន្ធ​គូថ​របស់យើង ដែលនេះ​អាច​ធ្វើ​ឲ្យ​មេរោគ​ចុះ​មក​ជាប់​នឹងខោ​ក្នុង​របស់​យើងបាន​។ ប្រសិន​បើ​អ្នក​មិន​បាន​លាង​សម្អាត​ខោក្នុង​ជាមួយ​ទឹក​ក្តៅ ទេ មេរោគ​ទាំង​នោះ​នឹង​រាល​ដាល​ដល់​ខោអាវ​របស់​យើង​គ្រប់​កន្លែងផ្សេងទៀត​។ តើ​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ដែល​ឬ​ទេ? អ្នកវិទ្យាសាស្រ្តថា​អាចដែរ ដោយ​សម្អាងថា​មាន​វីរុស​ជាច្រើន​ដែល​អាច​រស់​នៅ​ក្នុង​លាមក​យើង​ដូចជា​​ជំងឺ​រលាក​ថ្លើម​ប្រភេទ A។ ដូច្នេះ​យក​ល្អ​យើង​គួរ​តែ​លាង​ខោ​ក្នុង​របស់​អ្នក​ជាមួយ​ទឹក​ក្តៅផង​ដែរ។

    ៣- កោសិកាស្បែកងាប់

    គ្នា​យើង​ដឹងទេថា​ពេល​យើង​ឆ្លុះកញ្ចក់​មើល​ខ្លួន​ឯង អ្វីដែល​យើង​មើល​ឃើញនៅ​លើស្បែក​ភាគច្រើនជា​ស្បែកដែងាប់ទៅហើយ។ ស្រទាប់​លើ​បង្អស់​នៃ​ស្បែក​របស់​យើង​គឺ​ជា​កោសិកា​ដែល​ងាប់​ទាំង​អស់​ហើយ​ត្រូវ​បាន​របកចេញរៀង​រាល់​នាទី​នៃ​ជីវិត​របស់​យើង។ កោសិកា​ស្បែក​ងាប់​មិន​មែន​ជា​មូលហេតុ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ។

    ៤- មេរោគនៅក្នុងរន្ធផ្ចិត

    មនុស្ស​ភាគ​ច្រើន​មិន​បាន​លាង​សម្អាត​រន្ធផ្ចិត​ញឹក​ញាប់​ទេ ដែល​ធ្វើ​ឲ្យ​ផ្ចិត​ក្លាយជា​ជា​កន្លែង​ដែល​ល្អ​សម្រាប់​ពពួក​បាក់តេរី ។ បាក់​តេរី​ទាំង​នោះ​អាច​មាន​រហូត​ដល់ ២០០០ ប្រភេទ​ផ្សេង​ៗ​គ្នា និង​មិន​មែន​ជា​មេរោគ​ធម្មតា​ទេ។ ពពួក​បាក់តេរី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រន្ធ​ផ្ចិត​គឺ​អាច​មាន​លក្ខណៈ​ពិសេស​ដែល​អ្នក​វិទ្យាសាស្ត្រ​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ពួក​វា​ទាំង​អស់​បាន​ទេ។ ក្នុង​នោះ​មាន ១ ៥០០ ប្រភេទ​ក្នុង​ចំណោម ២០០០ ប្រភេទ ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​នោះ​គឺ ការ​សិក្សា​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​មាន​មេរោគ​បាក់តេរី​នៅ​ក្នុង​រន្ធ​ផ្ចិត​ បានរកឃើញថា​បុរសនោះមានបាក់តេ​​ដែល​ធ្លាប់​តែ​មាន​នៅ​ក្នុង​ដី​ប្រទេសជប៉ុន​ ខណៈ​បុរសនោះ​មិន​ដែល​ទាំង​ទៅ​ដល់​ប្រទេស​ជប៉ុន​ផង​។

    ៥- អាចម៍ត្រចៀក

    គ្នា​យើង​ភាគ​ច្រើនទំនងជា​មិនចូលចិត្ត​អាចម៍​ត្រចៀក​ទេ​។ គ្នា​យើង​ខ្លះ​តែង​តែ​ព្យាយាម​យក​អាចម៍​ត្រចៀក​​ចេញ​ទាំង​ខ្លួន​​មិន​មាន​ការ​យល់​ដឹង​ពី​សកម្មភាព​នៃ​អាចម៍​ត្រចៀក​ឡើយ។ ការ​វិវត្តន៍​នៃ​អាចម៍​ត្រចៀក​របស់​មនុស្ស​យើងគឺ​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​ក្នុង​ត្រចៀក។ អាចម៌ត្រចៀក​​ក៏​ជាខ្សែ​ការពារ​ប្រឆាំង​នៃ​មេរោគ​ដំបូង​ផង​ដែរ។ អាចម៍​ត្រចៀក​មាន​នាទី​ទប់​មិន​ឲ្យ​ដី និង​សត្វ​ល្អិត​ចូល​ទៅ​ក្នុង​ត្រចៀកយើង​ ។ អាចម៍​ត្រចៀក​ក៏​មាន​តួ​នាទី​ជា​រំអិល ការពារ​បំពង់​ត្រចៀក​របស់​អ្នក​ពី​ការ​រលាក និង​ការ​រលាក​ដោយ​បាក់តេរីផង​ដែរ​។

    អត្ថបទគួរអាន៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Apr 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម