backup og meta

វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 24, 2021

    វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ

    ពេល​ខ្លះ​ការ​ឈឺ​ត្រចៀក​អាច​ធ្វើ​ឲ្យ​យើង​ទ្រាំ​មិន​បាន ឬ​ពិបាក​ក្នុង​ការ​គេង ញ៉ាំ ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ ជាពិសេស​សម្រាប់​ក្មេងៗ។ សម្រាប់​អ្នក​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​គួរ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ការ​ឈឺ​ត្រចៀក​នេះ​បង្ក​ដោយ​សារ​មាន​ទឹក​ក្នុង​ត្រចៀក ការ​បង្ក​ដោយ​មេរោគ អាចម៍​ត្រចៀក បញ្ហាមាត់ធ្មេញ ការ​ឆ្លង​មេរោគនៅ​តំបន់​ sinus របស់ច្រមុះ ឬបំពង់ក និង​ការ​រង​របួស​ដោយ​សារ​ការ​ប្រែប្រួល​នៃ​សម្ពាធ​ជាដើម។ អត្ថបទ​នេះ​បង្ហាញ​ពី​វិធី​ងាយៗ​មួយ​ចំនួន​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​បាន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចុកចាប់។

    . បន្ទះ​កម្តៅអេឡិចត្រូនិក

    កម្ដៅ​ដែល​បាន​មក​ពី​បន្ទះ​កម្ដៅ​អេឡិចត្រូនិកអាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ក្នុង​ត្រចៀក។ ងាយៗ​ដោយ​គ្រាន់​តែ​ដាក់​បន្ទះកម្ដៅ​លើត្រចៀក​រយៈពេល​២០នាទី ឬ​អាច​យក​បន្ទះ​កម្ដៅ​ស្អំ​លើ​ ក និង​បំពង់ក។ បន្ទះ​កម្តៅ​មិន​គួរ​ក្ដៅ​ពេក​ទេ ​និង​មិន​គួរ​គេង​លក់​ជាមួយ​បន្ទះ​កម្ដៅ​នេះទេ។ សម្រាប់​កុមារ​ត្រូវ​មាន​មនុស្ស​ធំ​តាមដាន​មើលនៅពេលប្រើបន្ទះកម្ដៅ។

    . ទឹកក

    ទឹកកក៏​អាច​ជួយ​បន្ថយ​ការ​ឈឺ​ត្រចៀក​បាន ដោយ​យក​កន្សែង​រុំ​ទឹកកក ឬ​បន្ទះ​ត្រជាក់​រុំ​ដោយ​ក្រណាត់​ស្ដើង និង​យក​ស្អំ​នឹង​ត្រចៀក ឬ​ក្រោម​ត្រចៀក​២០នាទី។ សម្រាប់​កូនតូច មិនគួរ​យក​ទឹកកក​ទៅ​ស្អំ​ផ្ទាល់​នៅ​លើ​ស្បែកផ្ទាល់ទេ។

    . ម៉ាស្សា

    ការ​ម៉ាស្សា​ថ្នមៗ​អាច​ជួយ​បំបាត់​ការ​ឈឺ​ត្រចៀក​ដែល​បង្ក​ដោយ​ថ្គាម ឬ​ធ្មេញ ឬ​ក៏​ការ​ឈឺ​ក្បាល។ យើង​​អាច​ម៉ាស្សា​ដោយ​ចាប់​ផ្តើម​ពី​ក្រោយ​ត្រចៀក​ចុះ​មក​ក និង​បន្ត​ម៉ាស្សា​ទៅ​ផ្នែក​ខាងមុខ​នៃ​ត្រចៀក។ ការ​ម៉ាស្សា​នេះ​អាច​ជួយ​ទឹក​ក្នុង​ត្រចៀក​ចេញមក និង​ការពារ​កុំ​ឲ្យ​អាការៈ​កាន់តែ​ឈឺ​ខ្លាំង។

    ខ្ទឹមបារាំង

    . ខ្ទឹមស

    ខ្ទឹមស​មាន​សារធាតុ​ប្រឆាំង​បាត់តេរី ដូច​នេះ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ក្នុង​ត្រចៀក​បាន។ យើង​អាច​យក​ខ្ទឹមស​មួយ ឬ​ពីរ​កំពឹស​ទៅ​បំបែក​ និង​ចម្អិន​ជា​មួយ​ប្រេង​ល្ង​ពីរស្លាបព្រាកាហ្វេ​រហូត​ដល់​ប្រែ​ទៅ​ជា​ពណ៌​ត្នោត រួចចម្រាញ់​យក​ទឹក​មក​លាប​នឹង​រន្ធ​ត្រចៀក​ខាងក្រៅ។ ដើម្បី​បង្ការការ​ឆ្លងមេ​រោគផ្សេងៗ ឬអាច​ញ៉ាំ​ខ្ទឹម​មួយ​កំពឹស​រាល់ថ្ងៃ។ គួរ​បញ្ជាក់​ដែរ​ថា ខ្ទឹមស​មិនអាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យ​បានទេ។

    . ខ្ញី

    ខ្ញី​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន​ដោយ​គ្រាន់​តែ​យក​ទឹក​ខ្ចី​ក្តៅ​ឧណ្ហៗ​ទៅ​លាប​នៅ​រន្ធ​ត្រចៀក​ខាងក្រៅ។ គួរ​បញ្ជាក់​ដែរថា​ កុំ​បន្តក់​ទឹកខ្ចី​នេះ​ចូល​ទៅ​ក្នុង​ត្រចៀក។

    អត្ថបទពាក់ព័ន្ធ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ

    .ការ​គេង

    យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឥរិយាបថ​នៃ​ការ​គេង​របស់យើង ដោយ​សារ​ឥរិយាបថ​ខ្លះ​អាច​ធ្វើ​ត្រចៀក​កាន់​តែ​ឈឺ។ ពេល​គេង​គួរ​ចៀស​វាង​គេង​សង្កត់​លើ​ខាង​ដែល​ឈឺ។ យើង​ក៏​អាច​គេង​ក្បាល​ឲ្យ​ខ្ពស់​ដោយ​ប្រើ​ខ្នើយ​បន្ថែម។ ឥរិយាបថ​នេះ​អាច​ជួយ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ត្រចៀក និង​បំបាត់​ការ​ឈឺ​ចាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម