backup og meta

គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 27, 2020

    គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ

    នៅ​ពេល​​និយាយ​ទាក់​ទង​នឹង​អាការៈ​គេង​មិន​ដក​ដង្ហើម គ្នា​យើង​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ម៉េច​ទៅ​គេង​អត់​ដក​ដង្ហើម​នឹង? គេង​អត់​ដក​ដង្ហើម​អ៊ីចឹង​គេង​កើត​ដែរ? ចំពោះ​អាការៈ​នេះ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ជួប​ប្រទះ ឬ​ធ្លាប់​ឭ​ពី​ជំងឺ​គេង​មិន​ដក​ដង្ហើម ដែល​វា​អាច​កើត​ឡើង​ដោយ​កត្តា​ច្រើន។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា អាការៈ​គេង​មិន​ដក​ដង្ហើម (Sleep Apnea) គឺ​ជា​បញ្ហា​ដំណេក​មួយ​ដែល​មិន​គួរ​ធ្វើ​ប្រងើយ​កន្តើយ​ដាក់ ដែល​វា​ធ្វើ​ឲ្យ​គេង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង ហើយ​បញ្ហា​គេង​មិន​ដក​ដង្ហើម​អាច​កើត​មាន​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​ចាស់​ក្មេង​ឡើយ។ កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​គេង​មិន​ដក​ដង្ហើម​នេះ​មាន​ច្រើន ហើយ​ក្នុង​នោះ​វា​ក៏​អាច​កើត​ឡើង​បាន​ដោយសារ៖

    – ជំងឺហឺត និង​រោគ​សញ្ញា​ផ្លូវ​ដង្ហើម

    – ជំងឺ​សរសៃ​ឈាម​បេះដូង

    – ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២

    – ជំងឺ​លើស​សម្ពាធ​ឈាម

    – ជំងឺ​ក្រពេញ​បញ្ចេញ​មួយ​ចំនួន ឬ​ការ​ស្ទះ​ច្រមុះ។ល។

    លោក​វេជ្ជបណ្ឌិត​បន្ដ​ថា ទោះ​យ៉ាង​ណា​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ថា​តើ​ការ​គេង​មិន​ដក​ដង្ហើម បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទាំង​អស់​នេះ ឬ​មួយ​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​អស់​នេះ​បង្កើន​ហានិភ័យ​ដល់​ការ​គេង​មិន​ដក​ដង្ហើម។ ក្រៅ​ពី​នេះ ត្តា​ទូទៅ​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​គេង​មិន​ដក​ដង្ហើម ឬ​នាំ​ឲ្យ​ដេក​ស្លាប់​នេះ​គឺ៖

    – លើស​ទម្ងន់

    – អាយុ (ចាស់​ភាគរយ​កើត​ច្រើន​ជាង​ក្មេង)

    – ញ៉ាំ​ស្រា​មុន​ចូល​គេង

    – ជក់​បារី ជាដើម។

    ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា គេង​ដោយ​មិន​ដក​ដង្ហើម​មួយ​ភ្លែតៗ ភ្ញាក់​ពី​គេង​មាត់​ស្ងួត ស្រម៉ុក​ឭៗ ឈឺ​ក្បាល ធុញ​ថប់ ឬ​ព្យាយាម​ដក​ដង្ហើម​រក​ខ្យល់​ពេល​កំពុង​គេង ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាំង​អស់​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​អាការៈ​គេង​មិន​ដក​ដង្ហើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម