និយមន័យ
១- ជំងឺរលាកច្រមុះ និងបំពង់កជាអ្វី?
ជំងឺរលាកច្រមុះ និងបំពង់ក ភាគច្រើនត្រូវគេចាត់ទុកជាជំងឺផ្ដាសាយ បង្កដោយមេរោគផ្តាសាយ។ គ្រូពេទ្យប្រើពាក្យនេះ ដើម្បីសំដៅទៅលើអាការៈហើមច្រមុះ និងផ្នែកខាងក្រោយបំពង់ក ក៏ដូចជាការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ឬរលាកច្រមុះ។
មេរោគ ឬបាក់តេរីបង្កជំងឺរលាកច្រមុះ និងបំពង់ក សាយភាយតាមដំណក់ទឹកល្អិតៗនៅក្នុងខ្យល់ ចេញពីមនុស្សផ្ទុកមេរោគតាមរយៈ៖
– កណ្ដាស់
– ក្អក
– តឹងច្រមុះ
– ការនិយាយគ្នា។
យើងក៏អាចឆ្លងមេរោគ ឬបាក់តេរី ដោយប៉ះពាល់វត្ថុអ្វីមួយមានផ្ទុកមេរោគ ដូចជា បង្កាន់ដៃបើកទ្វារ ប្រដាប់ក្មេងលេង ឬទូរស័ព្ទ បន្ទាប់មកយកដៃនោះមកប៉ះភ្នែក ច្រមុះ និងមាត់។ ជាមួយគ្នា មេរោគ ឬបាក់តេរី អាចនៅសាយភាយក្នុងបរិវេណ ដូចជា ការិយាល័យ បន្ទប់រៀន ឬបន្ទប់ថែទាំក្មេងផងដែរ។
២- ជំងឺរលាកច្រមុះ និងបំពង់កកើតឡើងញឹកញាប់ដែរទេ?
ជំងឺរលាកច្រមុះ និងបំពង់ក ជាធម្មតាកើតឡើងញឹកញាប់ណាស់ ប៉ះពាល់លើមនុស្សស្រីច្រើនជាងមនុស្សប្រុស តែយើងនៅតែអាចកាត់បន្ថយការប្រឈមរបស់វាបាន។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- ជំងឺរលាកច្រមុះ និងបំពង់កមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញា រលាកច្រមុះ និងបំពង់ក បង្ហាញឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ។ ករណីខ្លះ អាចមានរយៈពេលពី ១សប្តាហ៍ ទៅ ១០ថ្ងៃ ប៉ុន្តែអាចយូរជាងនេះ។ រោគសញ្ញា តែងកើតមានញឹកញាប់មានដូចជា៖
– ហៀរសំបោរ ឬតឹងច្រមុះ
– កណ្ដាស់
– ក្អក
– ឈឺបំពង់ក
– ហៀរទឹកភ្នែក ឬរមាស់ភ្នែក
– ឈឺក្បាល
– អស់កម្លាំង
– ឈឺខ្លួន
– ក្ដៅខ្លួនតិចៗ
– ហូរទឹកក្រោយច្រមុះ។
រោគសញ្ញា អាចជាការរលាក ឬឈឺចាប់ ប៉ុន្តែពួកមិនបង្កឲ្យមានគ្រោះថ្នាក់យូរនោះទេ។ នៅមានសញ្ញាផ្សេងទៀត មិនបានរៀបរាប់នៅខាងលើ ល្អបំផុតត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យពាក់ព័ន្ធរោគសញ្ញា ឬមន្ទិលសង្ស័យណាមួយ។
៤- ពេលណាត្រូវជួបពេទ្យ?
បើមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីល្អត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុបង្ក
៥– មូលហេតុបណ្តាលឲ្យកើតជំងឺរលាកច្រមុះ និងបំពង់កមានអ្វីខ្លះ?
Rhinovirus ជាមេរោគបណ្ដាលឲ្យកើតផ្ដាសាយ។ វាជាភ្នាក់ងារចម្លងយ៉ាងខ្លាំងក្លា ខណៈមានមេរោគច្រើនជាង ១០០ ប្រភេទផ្សេងទៀត ដែលសុទ្ធសឹងជាមូលហេតុនាំឲ្យមានជំងឺផ្ដាសាយ។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- អ្វីជាកត្តាប្រឈមឲ្យកើតជំងឺរលាកច្រមុះ និងបំពង់ក?
ទារក និងក្មេង មានការប្រឈមខ្ពស់ជាងគេ ជាពិសេសនៅសាលា ព្រោះមេរោគងាយសាយភាយណាស់។ នៅជិតអ្នកមានជំងឺ ក៏ងាយឆ្លងដែរ ហើយក្នុងបរិយាកាសជាក្រុម មានម្នាក់ ឬលើសពីនេះ មានជំងឺរលាកច្រមុះ និងបំពង់ក ក៏ជាកត្តាប្រឈមខ្ពស់ដែរ រួមបញ្ចូលទាំង៖
– ការិយាល័យ
– កន្លែងហាត់ប្រាណ
– ព្រឹត្តិការណ៍កីឡា
-រថភ្លើង ឬឡានក្រុង
ម្យ៉ាងទៀត មនុស្សមានប្រព័ន្ធការពារខ្សោយ ក៏មានការប្រឈមខ្ពស់។ បើមានប្រព័ន្ធការពារខ្សោយ សូមលាងដៃញឹកញាប់ និងចៀសវាង ប៉ះពាល់ភ្នែក បន្ទាប់ពីប៉ះប្រដាប់កាន់ទ្វារ ឬផ្ទៃអាចងាយចម្លងរោគ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីរកមើលរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរនាំពីរោគសញ្ញា និងធ្វើការពិនិត្យរាងកាយ ដូចជា ពិនិត្យច្រមុះ បំពង់ក និងត្រចៀក។ ពេទ្យអាចជូតសំឡី ដើម្បីយកមកធ្វើតេស្តរកបាក់តេរី និងមេរោគផ្ដាសាយ។ គ្រូពេទ្យអាចឃើញបណ្ដុំសរសៃទឹករងៃ បើមានហើម និងស្ដាប់សួត អំឡុងពេលយើងដកដង្ហើម ដើម្បីដឹងថា មានទឹកដក់ ឬអត់។
បើជំងឺរលាកច្រមុះ និងបំពង់ក កើតឡើងម្ដងទៀត គ្រូពេទ្យនឹងបញ្ជូនយើង ទៅគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និង បំពង់ក ដើម្បីធ្វើតេស្តបន្ថែម។
៨- តើគេព្យាបាលវាតាមរបៀបណា?
មេរោគជំងឺនេះ មិនអាចព្យាបាលដោយថ្នាំផ្សះបានទេ។ ផ្ទុយទៅវិញ គ្រូពេទ្យផ្ដោតទៅលើរោគសញ្ញាច្រើនជាង ខណៈរោគសញ្ញា នឹងធូរស្បើយ បន្ទាប់ពីសម្រាក ២-៣ ថ្ងៃ និងញ៉ាំអាហារឲ្យបានច្រើន។ គ្រូពេទ្យនឹងឲ្យថ្នាំដើម្បីកាត់បន្ថយអាការៈឈឺចាប់ និងជួយបន្ធូររោគសញ្ញា។
ចំពោះមនុស្សពេញវ័យ អាចរកថ្នាំខាងក្រោមនេះតាមឱសថស្ថានបាន៖
– ថ្នាំបន្ថូរការតឹងច្រមុះ ដូចជា Pseudoephedrine
– ថ្នាំបន្ថូរការតឹងច្រមុះលាយជាមួយថ្នាំប្រឆាំងប្រតិកម្ម
– Nonsteroidal ប្រឆាំងការរលាក ដូចជា Aspirin and ibuprofen
– ថ្នាំពង្រាវសំបោរ ដូចជា Guaifenesin
– ថ្នាំបន្ថយក្អក ដូចជា Dextromethorphan និង codeine
– ថ្នាំបាត់ឈឺក
– ថ្នាំសង្ក័សី លេបពេលដំបូងនៃរោគសញ្ញា
– ស្ព្រៃបាញ់ច្រមុះ ដូចជា fluticasone proionate
– ថ្នាំប្រឆាំងវីរុស ប្រសិនបើអ្នកឆ្លងមេរោគផ្ដាសាយ
– ចំពោះកូនក្មេង។
ថ្នាំសម្រាប់មនុស្សពេញវ័យខ្លះ មិនអាចប្រើចំពោះកុមារទេ។ ប្រសិនបើក្មេងផ្ដាសាយ គ្រូពេទ្យនឹងណែនាំដូចខាងក្រោម៖
– ថ្នាំប្រភេទលាប Vapor Run ដូចជា Vicks Vaporub
– សូលុយស្យុងអំបិលបាញ់ច្រមុះ
– សេរ៉ូសង្ក័សី
យ៉ាងណា មុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺ សូមសួរពេទ្យកុមារ អំពីកម្រិតថ្នាំត្រឹមត្រូវជាមុនសិន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
វិធីខាងក្រោមនេះអាចជួយបង្ការ ឬគ្រប់គ្រងអាការៈជំងឺរលាកច្រមុះ និងបំពង់កបាន៖
– ប្រើឧបករណ៍ធ្វើឲ្យសើម ឬដកដង្ហើម ក្នុងចំហាយទឹកក្ដៅ ឬងូតទឹកក្ដៅ
– ញ៉ាំស៊ុបមាន់
– ដាក់អំបិលក្នុងទឹកក្ដៅ និងខ្ពុលមាត់ អាចជួយកាត់បន្ថយភាពឈឺក
– ដាក់ទឹកឃ្មុំក្នុងទឹកក្ដៅ តែកុំឲ្យទឹកឃ្មុំទៅក្មេងក្រោមអាយុ ១ឆ្នាំ
– កុំជក់បារី ឬស្រូបផ្សែងបារី។
គប្បី ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានលម្អិត និងដំណោះស្រាយត្រឹមត្រូវ។
[embed-health-tool-bmi]