backup og meta

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

ប្តី​ប្រពន្ធ​ទើប​រៀបការ​ មាន​ត្រឹម ២៥ ភាគរយ​ប៉ុណ្ណោះ ជោគ​ជ័យ​បង្ក​កំណើត​នៅ​អំឡុង​ខែ​ដំបូង ពេល​សម្រេច​ចិត្ត​យក​កូន ខណៈ ៩០ ភាគ​រយទៀត​ ជោគជ័យ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លះ ក្រោយ​រៀបការ។ មានន័យថា បើ​យើង​ចង់បាន​កូន ហើយ ប្រើពេល​អស់ ១ ឆ្នាំ​កន្លះ នៅ​តែ​មិន​ទាន់​មានកូន​ទៀត គឺអាច​ប្ដី ឬប្រពន្ធ មាន​បញ្ហា​បង្ក​កំណើត​ ពិបាក​យក​កូន។

ករណី​នេះ ទាមទារ​ឲ្យមាន​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ដោយ​ក្រោយ​ការ​វាយ​តម្លៃ​រួច ពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បង្ក​កំណើត​ខ្លះ​ជួយ​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន ឬធ្វើ​ឲ្យ​អ័រម៉ូន​យើង​មាន​តុល្យភាព និង​បញ្ចេញ​អូវុល​បាន​ទៀង​ទាត់ ដើម្បី​បង្កើន​ឱកាសមានកូន។

ប្រភេទ​ថ្នាំ​ជួយ​បង្ក​កំណើត

– ថ្នាំ​ភ្ញោច​អូវែ Clomifene citrate (CC)៖ ថ្នាំ​នេះ​ប្រើ​ចំពោះ​ស្រីៗ​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់ និង​មិន​ប្រក្រតី។ Clomifene citrate ជា​ថ្នាំ​គេ​និយម​ប្រើ​ជាង​គេ​ដើម្បី​ព្យាបាល​វិបត្តិ​អត់​កូន ហើយ​ស្រីៗ​ភាគ​ច្រើន​តែង​ប្រើ​ថ្នាំនេះសិន មុននឹងគ្រូពេទ្យ​ចេញវេជ្ជបញ្ជា​ថ្នាំ​ផ្សេង​ទៀត ក្នុង​ករណី​ថ្នាំ​នេះ​គ្មាន​លទ្ធផល។

កម្រិត​ប្រើ​ជាទូទៅ ៥០ មិល្លីក្រាម/ថ្ងៃ នៅ​ចន្លោះ​ថ្ងៃ​ទី ២ និង​ទី ៦ នៃ​វដ្ត​រដូវ។ គេ​អាច​បង្កើន​កម្រិត​ ប្រសិនបើ​ពុំ​មាន​ការ​បញ្ចេញ​មេ​ជីវិត​ញី ៧ ថ្ងៃ​បន្ទាប់ពី​ការ​លេប​ថ្នាំ​ចុង​ក្រោយ។ យោង​តាម​សមាគម​វេជ្ជសាស្ត្រ​បង្ក​កំណើតនៅ​អាមេរិក (ASRM) វិធី​នេះ​គួរ​ប្រើ​ក្នុង ៣-៦ វដ្ដ​រដូវ​ប៉ុណ្ណោះ។

ថ្នាំ​នេះ​ដើរ​តួ​ជា​អ្នក​រារាំង​អ័រម៉ូន អឺស្ត្រូហ្សែន ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន LH GnRH និង FSH ដែល​ជា​អ័រម៉ូន​ភ្ញោច​អូវែ​ឲ្យ​ផលិត​មេ​ជីវិត​ញី។ ប្រុសៗ​ក៏​អាច​ប្រើ​ថ្នាំ​នេះ​បាន​ដែរ ព្រោះ​អ័រម៉ូន LH និង FSH ក៏​មាន​តួនាទី​ជំរុញ​ការ​ផលិត​អ័រម៉ូន តេស្តូស្តេរ៉ូន និង​ស្ពែម​ដូច​គ្នា។ សព្វ​ថ្ងៃ​ ថ្នាំ Clomifene citrate មាន​លក់​ក្រោម​ឈ្មោះ ដូច​ជា Clomid ឬ Serophene។

– ​ចាក់​​អ័រម៉ូន៖ ប្រភេទ​ចាក់​អ័រម៉ូន អាច​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​អ័រម៉ូន​ដែល​រាង​កាយ​យើង​ខ្វះ​ខាត។ យើង​អាច​ចាក់​អ័រម៉ូន GnRH (Gonadotropin-releasing hormones) ដើម្បី​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន FSH និង LH ពី​ក្រពេញ​អ៊ីប៉ូភីស ឬ​ចាក់​អ័រម៉ូន hCG (Synthetic Human Chorionic Gonadotropin) តាម​សាច់ដុំ​ ដែល​ជា​ទូទៅ​ផ្សំ​ជាមួយ​ថ្នាំ​បង្ក​កំណើត​ផ្សេង​ទៀត ។ បើ​អូវែ​នៅ​តែ​មិន​ភ្ញោច​ទៀត ពេទ្យ​អាច​នឹង​ចាក់​អ័រម៉ូន​ត្រូវ​ការ​ក្នុង​ការ​បញ្ចេញ​ពង​បង្ក​កំណើត​ដោយ​ផ្ទាល់​តែ​ម្តង។

ការ​បង្ក​កំណើត​ដោយ​ចាក់​អ័រម៉ូន​នេះ អាច​ចាប់​ផ្តើម​ពី​អ័រម៉ូន FSH (Folic Stimulated Hormone) ឬ​ក៏​លាយ ៥០/៥០ រវាង​អ័រម៉ូន FSH និង LH (ហៅ​ម្យ៉ាង​ទៀត​ថា hMG ឬ Human menopausal gonadotropin)។ ជាធម្មតា ​គេ​ចាក់​អ័រម៉ូន​ទាំង​នេះ​រយៈពេល ៧-១២ ថ្ងៃ​ជាប់ៗ​គ្នា ចាប់​ពី​ថ្ងៃ​ទី ២ ឬ​ទី ៣ នៃ​វដ្ត​រដូវ។

ថ្នាំ​អ័រម៉ូន GnRH ក៏​អាច​ប្រើ​លើ​ប្រុសៗ ដើម្បី​បង្កើន​ការ​ផលិត​ស្ពែម​ឲ្យ​មាន​សុខភាព​ល្អ​បាន​ដែរ តែ​ត្រូវ​ចំណាយ​ពេល​ពី​១-៣ ឆ្នាំ ទើប​អាច​មាន​លទ្ធផល។

អត្ថបទពាក់​ព័ន្ធ៖

  • ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ
  • នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fertility Drugs: Clomid and Injectable Hormones http://www.conceiveeasy.com/get-pregnant/fertility-medicine-clomid/ Accessed March 10, 2017

Infertility Medications http://americanpregnancy.org/infertility/infertility-medications/ Accessed March 10, 2017

BABY BOOSTING FERTILITY DRUGS FOR MEN http://attainfertility.com/article/fertility-drugs-men Accessed March 10, 2017

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម