backup og meta

ពេលវេលាត្រឹមត្រូវ អាចកំណត់ និងធ្វើតេស្តដឹងថាមានផ្ទៃពោះ

ពេលវេលាត្រឹមត្រូវ អាចកំណត់ និងធ្វើតេស្តដឹងថាមានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ គឺ​មាន​បង្ហាញ​ពី​សញ្ញា​ជាក់​លាក់​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​ជឿ​ថា មាន​ ឬគ្មាន គ្រាន់​តែ​ថា ស្រីៗ​ត្រូវ​ចេះតិចនិក​សម្គាល់​សញ្ញា និងពេល​វេលា​ជាក់​លាក់​មួយ អាច​ដឹង​ច្បាស់ យើង​មាន​ផ្ទៃ​ពោះ ឬមិន​មែន។

១- រោគសញ្ញាមានផ្ទៃពោះដំបូង

ពេល​​មាន​ផ្ទៃ​ពោះ​ ​ស្រីៗអាច​ធ្វើ​តេស្ត​បន្ទាប់​ពី​បាត់​រដូវ ប៉ុន្តែ​​មុន​ធ្វើ​តេស្ត យើង​អាច​កត់​សម្គាល់​​សញ្ញាមាន​ផ្ទៃ​ពោះ​​ដំបូង​មួយ​ចំនួន​​ដូច​ជា៖

– ហត់​នឿយ៖ គ្នា​យើង​អាច​មាន​អារម្មណ៍​នឿយ​ហត់​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​អស់​ថាម​ពល​ខ្លាំង​។ អ្វីយើង​គួរ​ធ្វើ​នោះ ​ត្រូវ​គេង​ឲ្យ​បាន​ច្រើន។

– ទ្រូង​ឡើងតឹង៖ ​គ្នា​យើង​អាច​មាន​អារម្មណ៍​ថា ​សុដន់​ឡើង​ធំ និង​​ធ្ងន់​ជាង​ធម្មតា ហើយ​តំបន់​នៅ​ជុំវិញ​ក្បាល​ដោះ​ អាច​មាន​រីក​ធំដូច​គ្នា។ ​សញ្ញា​ទាំង​នេះ​ ​កើត​ឡើង​ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​ប្រូហ្គេសស្តេរ៉ូន​ក្នុង​ឈាម​យើង ​មាន​ការ​កើន​ឡើង។

– មាន​អាការៈ​ចាញ់​កូន៖ គ្នា​យើង ​នឹងមាន​អាការៈ​ចង្អោរ និង​ក្អួត ខណៈអាហារ​សម្បូរ​ប្រូតេអ៊ីន និងប្រភេទតែ​សម្រាប់​ស្រីៗ​ពពោះ (Pregnancy Tea) អាច​មាន​ប្រយោជន៍​ បន្ធូរ​អាការៈ​ចាញ់​កូន​បាន។

– ចាញ់​ក្លិន​ផ្សេងៗ៖ ក្លិន​ផ្សែង​ឡាន ទឹក​អប់ និង​អាហារ​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​​មិន​ស្រួល​ខ្លួន​បាន។

ចាញ់កូន Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ
  • ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ

២- ពេលណាគួរធ្វើតេស្តពិនិត្យមើលផ្ទៃពោះ

យើង​អាច​តាន​តឹងខ្លាំង ​នៅ​ពេល​សង្ស័យ​ថាកំពុង​មាន​ផ្ទៃ​ពោះ។ ស្រី​គ្នា​យើង អាច​ធ្វើ​តេស្ត​ពិនិត្យ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​បាន  ដែល​​ជា​តេស្ត​​វាស់​​អ័រ​ម៉ូន Human chorionic gonadotropin (hCG) នៅ​ក្នុង​ទឹក​នោម ខណៈអ័រ​ម៉ូន​នេះ ​ឡើងខ្ពស់​នៅ​ពេលស្រី​មាន​ផ្ទៃ​ពោះ​តែប៉ុណ្ណោះ។ នៅ​ពេល​មាន​ផ្ទៃ​ពោះ ​សុក​នឹង​ផលិត​នូវ​អ័រ​ម៉ូន​នេះ ​ហើយវា​​មាន​ការកើន​យ៉ាង​ឆាប់​រហ័ស នាំ​ឲ្យ​ការ​ធ្វើ​តេស្ត​នេះ​ ​អាច​រក​អ័រម៉ូន hCG នៅ​ក្នុង​ទឹក​នោម​​ប្រហែល ១០ថ្ងៃ ​បន្ទាប់​ពី​មាន​ការ​បង្ក​កំណើត។

លទ្ធ​ផល​ធ្វើ​តេស្គ ​អាស្រ័យ​ទៅ​លើ​​ការ​ណែនាំ​​ និង​បរិមាណ​អ័រម៉ូន hCG រាង​កាយ​​បាន​ផលិត ហើយ​លទ្ធ​ផល​អាច​អវិជ្ជមាន ​បើ​យើង​ធ្វើ​តេស្ត​លឿន​ពេក ដូច្នេះ​​អាច​ធ្វើ​តេស្ត​ម្តង​ទៀត​ ២-៣ ​ថ្ងៃ​ក្រោយ។

លទ្ធ​ផល​ពិត​ប្រាកដ ​អាច​មាន​ការ​កើន​ឡើន​នៅ​ពេល​យើង​ធ្វើ​តេស្តនៅ​ពេល​ព្រឹក ​ដោយ​សារ​តែ​កម្រិត hCG ក្នុង​ទឹក​នោម​​ ឡើង​ខ្ពស់​នៅ​ពេល​ព្រឹក។ គ្នា​យើង ​ក៏​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​ ហើយ​ពេទ្យ​នឹង​ណែនាំ​​ឲ្យ​ធ្វើ​តេស្ត​ឈាម ឯ​លទ្ធ​ផលបាន​ពី​ការ​ធ្វើ​តេស្ត​ឈាម​ ​ត្រឹម​ត្រូវ​ជាង​ការ​ធ្វើ​តេស្ត​ទឹក​នោម។ ការ​ធ្វើ​តេស្ត​ឈាម​ អាច​ធ្វើ​នៅ ៦-៨ ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បង្ក​កំណើត។

តេស្ត​ឈាម​មាន ២​ប្រភេទ ដូច​ជា៖

– តេស្ត​ឈាមរកមើលកម្រិតអ័រម៉ូន hCG ឬ (Quantitative blood test)៖ តេស្ត​នេះ​ ធ្វើ​ដើម្បី​កំណត់​ពីកម្រិត hCG នៅ​ក្នុង​ឈាម​។

– ​តេស្ត​ឈាមរកមើល​វត្ត​មានអ័រម៉ូន hCG (Qualitative hCG blood tests)៖ តេស្ត​នេះ​ ធ្វើ​ដើម្បី​រក​មើល​ថាមានអ័រម៉ូន hCG នៅ​ក្នុង​ឈាម​យើង ​ឬអត់។

គ្នា​យើង ​អាច​ធ្វើ​តេស្ត​ពិនិត្យ​​ផ្ទៃ​ពោះ​នៅ​ផ្ទះ​បាន​ នៅ​ពេល ១០ ថ្ងៃ​ក្រោយ ​ពេលមាន​​ការ​បង្ក​កំណើត។ ទោះ​ជា​យ៉ាង​ណា​ តេស្ត​ទាំងនេះ​មិន​មែន​ត្រឹម​ត្រូវទាំង​អស់​នោះ​ទេ ដូច្នេះ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បញ្ជាក់បន្ថែម។ ចំពោះ​អត្ថបទ​ពាក់​ព័ន្ធ​សញ្ញា​ពពោះ ក៏ដូច​ជា​​វិធី​ធ្វើ​តេស្ត​មួយ​ចំនួនទៀត “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ក្នុង​អត្ថបទ​ក្រោយ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When can I take a pregnancy test?. http://www.babycentre.co.uk/pregnancy-test. Accessed February 24, 2017.

Knowing if you are pregnant. https://www.womenshealth.gov/pregnancy/you-get-pregnant/knowing-if-you-are-pregnant. Accessed February 24, 2017.

https://www.fda.gov/medicaldevices/productsandmedicalprocedures/invitrodiagnostics/homeusetests/ucm126067.htm. Accessed February 24, 2017.

8 Early Signs of Pregnancy. http://www.webmd.com/baby/features/8-early-signs-of-pregnancy#1. Accessed February 24, 2017.

កំណែ​ប្រែបច្ចុប្បន្ន

16/09/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម