នៅពេលម៉ាក់ៗបែកទឹកភ្លោះយូរ តែគ្មានអាការៈឈឺពោះ វិធីសាស្ត្រដែលអាចសម្រាលបានមាន ២ យ៉ាងប៉ុណ្ណោះ គឺវះកាត់ និងដាក់ថ្នាំឲ្យឈឺពោះ។ បែបនេះហើយមានម៉ាក់ៗមួយចំនួនសួរថា ការឈឺពោះដោយប្រើថ្នាំ និងឈឺពោះតាមធម្មជាតិខុសគ្នាបែបណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅពេលម៉ាក់ៗបែកទឹកភ្លោះយូរ តែគ្មានអាការៈឈឺពោះ វិធីសាស្ត្រដែលអាចសម្រាលបានមាន ២ យ៉ាងប៉ុណ្ណោះ គឺវះកាត់ និងដាក់ថ្នាំឲ្យឈឺពោះ។ បែបនេះហើយមានម៉ាក់ៗមួយចំនួនសួរថា ការឈឺពោះដោយប្រើថ្នាំ និងឈឺពោះតាមធម្មជាតិខុសគ្នាបែបណា?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពបង្អែកកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា រវាងអ្នកឈឺពោះតាមធម្មជាតិ និងឈឺពោះដោយសារប្រើថ្នាំពិតជាមានភាពខុសគ្នាមែន។ ខាងក្រោមនេះជាភាពខុសគ្នារវាងការឈឺពោះសម្រាលតាមធម្មជាតិ និងការប្រើថ្នាំជំនួយ ទើបអាចឈឺពោះបាន៖
– ឈឺពោះតិចៗ
– ជួនឈឺជួនបាត់វិញ
– ឈឺពោះអូសបន្លាយពេលយូរដល់ ៨ ទៅ ២៤ ម៉ោង
– ឈឺតិចស្បូនកន្ត្រាក់តិច ឈឺខ្លាំងទើបស្បូនកន្ត្រាក់ខ្លាំង
– ឈឺតិចៗនៅមានពេលសម្រាកខ្លះ
– មិនបាក់កម្លាំងខ្លាំង។
– ឈឺពោះខ្លាំង កូនសម្រុកចូលដល់អាងត្រគាក
– ស្បូនកន្ត្រាក់ខ្លាំង
– ក្រោយពេលដាក់ថ្នាំ ប្រើពេល ២-៤ ម៉ោងប៉ុណ្ណោះ សម្រាលកូនបាន
– ឈឺខ្លាំងពេក នាំឲ្យអស់កម្លាំង សឹងគ្មានកម្លាំងប្រឹងកើតកូន
– ប្រើថ្នាំហើយ ពេលខ្លះក៏អាចមិនឈឺពោះ
– ក្រោយប្រើថ្នាំ ស្រ្តីខ្លះស្បូនមិនបើកដដែល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕