ដោយឡែក បើយើងពិបាកខ្លាំង នោះឆ្មប នឹងសម្រាលដោយប្រើថ្នាំ តែយ៉ាងណាត្រូវប្រាកដថា យើងអាចគ្រប់គ្រងស្ថានការបាន និងត្រូវមានបម្រុងប្រយ័ត្នខ្ពស់ ព្រោះការចាក់ថ្នាំឲ្យកូនសម្រាលមុនពេល មិនល្អនោះទេ ពិសេសស្រីៗមានជំងឺទឹកនោមផ្អែម គួរសម្រាលនៅសប្ដាហ៍ទី ៣៨ ហើយការសម្រាលដោយវះកាត់ ជាជម្រើសល្អមួយ ដើម្បីការពារកុំឲ្យមានផលវិបាក អំឡុងពេលសម្រាល។
៥- ទំនាក់ទំនងរវាងទំហំ និងបញ្ហាសុខភាពកូន
កូនថ្លោសជ្រុលភាគច្រើន មានសុខភាពល្អណាស់ ប៉ុន្តែកូនដែលសម្រាលជាប់ទម្រង់ស្មា អាចនឹងមានបញ្ហាមួយចំនួនលើប្រព័ន្ធប្រសាទនៅស្មា និងដៃ ដែលអត្រាប្រឈមមានចាប់ពី ២-១៦% អាចបណ្ដាលមកពីការសង្គ្រោះពេលសម្រាល ដោយសារគ្រូពេទ្យ ឬរងសម្ពាធកន្ដ្រាក់ខ្លាំងពេក ទាញកូនចេញមកក្រៅខ្លាំងពេក។ ទោះជាយ៉ាងនេះក្តី ប្រព័ន្ធប្រសាទនៅស្មា និងដៃកូនដែលខូចខាត នៅតែអាចព្យាបាលបាន សូម្បីតែឆ្អឹងដងកាំបិតដែលបាក់ក៏ដោយ ចុងក្រោយនៅតែជាសះស្បើយដោយខ្លួនឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕