backup og meta

របៀបរៀបចំខ្លួនឲ្យស្អាតបាត បន្ទាប់ពីសម្រាលកូនរួច

របៀបរៀបចំខ្លួនឲ្យស្អាតបាត បន្ទាប់ពីសម្រាលកូនរួច

ជឿជាក់​ថា​ម៉ាក់​ៗ​មួយ​ចំនួន​បន្ទាប់ពី​សម្រាលកូន​រួច​រូបរាង​មិន​សូវ​ស្អាតបាត និងមាន​របៀបរៀបរយ​ដូច​មុន​មាន​កូន​ឡើយ។ ដើម្បី​ជួយ​ជា​គំនិត​ខ្លះ​ៗ ដល់​ស្រីៗ​គ្នាយើងដែលស្រលាញ់​របៀប​រៀបរយ ម៉ាក់​ៗ​ទាំង ៥ នាក់​ខាងក្រោម​នឹង​មក​បង្ហាញ​តិចនិក​មួយ​ចំនួន៖

១- ជ្រើសរើស​សម្លៀកបំពាក់​រលុង​តិចៗ

អ្នកនាង សុន មករា បាន​ឲ្យ​ដឹង​ថា ពេល​សម្រាល​កូន​រួច ច្បាស់​ណាស់​ថា​គ្មាន​នរណា​មាន​កម្លាំង ឬ​នឹក​គិត​ចង់​ស្លៀកពាក់​ស្អាត​ៗ​ទៀត​ឡើយ តែ​ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ស្លៀកពាក់​រយីករយាគ អាវ​មិន​សម​អាវ ខោ​មិន​សម​ខោ​ដែរ។ ស្ត្រី​វ័យ ៣០ ស្ដើង​រូប​នោះ​បាន​បន្ត​ទៀត​ថា អ្នក​សម្រាល​កូន​រួច​គួរ​ត្រៀម​ឈុត ដើម្បី​ឲ្យ​មើល​ទៅ​សមរម្យ ព្រោះ​ក្នុង​ខ្លួន​ក៏​មិន​សូវ​ស្រួល​ពេក​ដែរ ពេល​សម្រាល​ហើយ។ ឧទាហរណ៍ ម៉ាក់​ៗ​អាច​ស្លៀកពាក់​រ៉ូប​វែង​វាល​ក្លៀក ហើយ​មាន​អាវ​ដៃ​វែង​ពី​ក្រៅ ចៀសវាង​ខោ​ចង្កេះ​កៅស៊ូ ព្រោះ​ធ្វើឲ្យ​ស្បែក​ពោះ​ដែល​នៅ​សេសសល់​ទៅជា​ជ្រួញ។

២- សក់

សង្កេត​ឃើញ​ថា អ្នក​សម្រាល​កូន​រួច​សក់​ក្បាល​កន្ត្រើងរ៉ើង ព្រោះ​ចាស់​ៗ​ខ្លះ​មិន​ឲ្យ​កក់​សក់ ឬ​មិន​ចងឡើយ​ ឲ្យ​ទម្លាក់សក់​រហូត។ អ្នកនាង ភាព សំនៀង បាន​បញ្ជាក់​ថា ពេទ្យ​គេ​មិន​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ​អាច​កក់សក់ និង​ចងបាន​យ៉ាង​រៀបរប ហើយ​បើ​ចង់​ស្អាត​អាច​គាប​សក់​បាន​ធម្មតា ព្រោះ​វា​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​សុខភាព។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​តុបតែង​សក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អជួយឲ្យមានអារម្មណ៍ល្អ ណា​មួយ​វា​មិន​ធ្លាក់​ចូល​ភ្នែក​កូន ឬ​កូន​បោច​ទាញ​លេង​មិន​បាន។

អត្ថបទពាក់ព័ន្ធ៖ អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច

សម្រាលកូន

៣- ពាក់​អាវ​ក្នុង

អ្នកស្រី ប៉ែន ស៊ីនួន មាន​ជ័យ​ក្បែរ ៥០ បាន​ឲ្យ​ដឹង​ថា កាល​ខ្លួន​មាន​កូន​រឿង​ចាំបាច់​បំផុត​ត្រូវ​បិទបាំង និង​ធ្វើឲ្យ​ខ្លួន​មើល​ទៅ​នៅ​តែ​ស្អាត គឺ​ការ​ពាក់​អាវ​ក្នុង ព្រោះ​បើ​មិន​ពាក់​អាវ​ក្នុង​ទឹកដោះ​នឹង​ហៀរហូរ​ចេញ​មក​ក្រៅ ឃើញ​ហើយ​មិន​ចង់​នៅ​ក្បែរ។ ទឹក​ដោះ​អាច​បណ្ដាលឲ្យ​សម្លៀកបំពាក់​ប្រឡាក់​រហូត​បោក​មិន​ជ្រះ ហើយ​បើ​អត់​អាវ​ក្នុង​ដើរហើរ​មើល​ទៅ​ក៏​មិន​សម​ភ្នែក​ទៀត​ផង។ អ្នក​រស់នៅ​ក្រុង​តាខ្មៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន ក៏​គួរតែ​ពាក់​ដែរ ព្រោះ​សម័យ​ឥឡូវ​មាន​អាវ​ក្នុង​សម្រាប់​បក​បិត ងាយ​ស្រួល​បំបៅ​កូន ហើយ​បើ​ពាក់​អាវ​ក្នុង​នៅតែ​មាន​ទឹក​ដោះ​ហៀរហូរ​មក​ទៀត គួរតែ​ប្ដូរ​អាវទាំង​ក្រៅ និង​ក្នុង។

៤- ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម

ម៉ាក់​ៗ​សម័យ​នេះ​គឺ​សម្រាល​កូន​រួច​ចង់​បាន​ស្បែក​ភ្លឺ​ស្រស់​ថ្លា​វិញ ដូចនេះ​អ្នកនាង រ៉ាញ់ សុធីតា បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ឧស្សាហ៍​ខាត់​ស្ក្រាប់ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ស្ត្រី​កូន ២ រូប​នេះ​បាន​បន្ត​ទៀត​ថា បើ​មាន​ពេល​អាច​ខាត់​ស្បែក​ញឹក​ញាប់​បាន​ជាមួយ​រូបមន្ត​ធម្មជាតិ ហើយ​ពេល​កូន​ធំ​បន្តិច​ចាប់ផ្ដើម​លាប​ឡេ​ឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម