backup og meta

តិចនិក​រើស​មុខម្ហូបពេលអី​ញ៉ាំក្រៅផ្ទះ​ចំពោះអ្នក​លើសកូលេស្តេរ៉ូល

តិចនិក​រើស​មុខម្ហូបពេលអី​ញ៉ាំក្រៅផ្ទះ​ចំពោះអ្នក​លើសកូលេស្តេរ៉ូល

គ្រាន់​តែ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់ មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​ទៅ​ញ៉ាំ​អី​នៅ​ហាង​ដែល​ខ្លួន​ចូលចិត្ត ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ឬ​ក៏​គ្រួសារ​នៅ​ខាង​ក្រៅ​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​រៀន​ស្វែងយល់​អំពី​ប្រភេទ​អាហារ​ទាំង​នោះ​ដើម្បី​ដឹង​ច្បាស់​ថា​ប្រភេទ​ណា​មាន​កូលេស្តេរ៉ូល​តិច​ហើយ​សក្ដិសម​សម្រាប់យើង​​បំផុត។ ហេតុនេះ គប្បី​ធ្វើ​ការ​អាន​ម៉ឺនុយ​ឲ្យ​បាន​ម៉ត់ចត់​ហើយ​ធ្វើ​ការ​សាកសួរ​ទៅ​បុគ្គលិក​ហាង​រាល់​គ្រឿង​ផ្សំ​ដែលយើង​​គិត​ថា​អាច​នឹង​មាន​កូលេស្តេរ៉ូល​ខ្ពស់។ ចំណុច​មួយ​ចំនួន​​ខាង​ក្រោម​នេះ​អាច​ជួយ​ឲ្យ​យើង​​ងាយ​កុម្មង់​ម្ហូប​នៅ​ពេល​ដែល​ចង់​ញ៉ាំ​អី​ខាង​ក្រៅ។

១- ត្រៀម​កុម្ម៉ង់​ទុក​មុន

ប្រសិន​បើ​យើង​​ដឹង​ពី​មុខ​ម្ហូប​របស់​ហាង​ដែល​យើង​គ្រោង​នឹង​ទៅ គប្បី​ធ្វើ​ការ​គិត​ទុក​ជាមុន​អំពី​អាហារ​ដែល​យើង​​ចង់​កុម្មង់​មុន​ពេល​ទៅ​ដល់​ហាង។ ការ​គិត​ទុក​មុន​បែប​នេះ​អាច​ជួយ​ឲ្យ​យើង​​ជៀសវាង​ការ​កុម្មង់​អាហារ​មិន​ល្អ​បាន​មួយ​ចំណែក​ផង​ដែរ។ យ៉ាងណាមិញ ប្រសិន​បើ​យើង​ទៅ​ហាង​អាហារ​ថ្មី​វិញ គប្បី​ព្យាយាម​ចំណាយ​ពេល​អាន​ម៉ឺនុយ​ឲ្យ​បាន​ម៉ត់ចត់​មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​ម្ហូប​ណាមួយ។ មួយវិញទៀត គប្បី​សុំ​ឲ្យ​បុគ្គលិក​​កុម្មង់​អាហារ​ដក​​ចេញ​នូវ​​​ប្រភេទ​អាហារ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​យើង​​ចង់​ញ៉ាំ​ច្រើន ដូចជា នំបុ័ង ជាដើម។ មុន​ពេល​អាហារ​​មក​ដល់ យើងគប្បី​ផឹក​ទឹក​ឲ្យ​បាន​ពីរ​កែវ​ពេញ​ផង​ដែរ ហើយ​រំលឹក​ខ្លួន​ឯង​ជានិច្ច​ថា​មិន​ត្រូវ​ញ៉ាំ​អាហារ​មិន​ល្អ ដូចជា បឺរ ក្រែម គ្រឿង​ចៀន និង​អាហារ​ដែល​មាន​ឈីស ឬ​ក៏​ទឹកដោះគោ​នេះ​ទេ។

ញ៉ាំអាហារ

អត្ថបទពាក់ព័ន្ធ៖ ​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ

២- អាហារ​ដែល​គួរ​ជៀស​វាង

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​កូលេស្តេរ៉ូល​នៅ​ក្នុង​អាហារ​ដែល​យើង​​ទទួលទាន​មិន​អាច​​ជះ​ឥទ្ធិពល​ដល់​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​របស់​យើង​​ខ្លាំង​ដូច​ប្រភេទ​អាហារ​​ខ្លាញ់​ដែលយើង​ទទួលទាន​នោះទេ។ ប្រភេទ​អាហារ​មួយ​ចំនួន​​សម្បូរ​ទៅ​ដោយ​កូលេស្តេរ៉ូល​មិន​ល្អ (ខ្លាញ់​មិន​ល្អ ឬ​ខ្លាញ់​ឆ្អែត) ដូចជា ពពួក​ទឹកដោះគោ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់ សាច់​សម្បូរខ្លាញ់ ឬ​ក៏​នំ​ដុត សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​​​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។

នៅ​ពេល​ដែលយើង​ទទួលទាន​ប្រភេទ​អាហារ​បែបនេះ​ច្រើន សរីរាង្គ​ថ្លើម​របស់យើង​នឹង​ផលិត​កូលេស្តេរ៉ូល​កាន់​តែ​ច្រើន​ដូចគ្នា។ ហេតុនេះ គប្បី​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ល្អ​បែប​នេះ ហើយ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត​ជំនួស​​វិញ​ដើម្បី​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​​ក្នុង​ឈាម ក៏​ដូចជា ពពួក​ខ្លាញ់​មិន​ល្អ LDL ផង​ដែរ។ ប្រភេទ​ខ្លាញ់​មិន​ឆ្អែត​ដែល​ល្អ​នោះ មាន​ដូចជា ប្រេង​សណ្តែកសៀង ខ្លាញ់​ត្រី (ត្រី​សាល់មុន) និង​ប្រេង​អូលីវ

អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល

៣- ពេលកុម្មង់អាហារ

ជាការពិតណាស់ ដើម្បី​ប្រាកដ​ថា​អាហារ​ដែល​យើង​​ទទួលទាន​មាន​តុល្យភាព យើង​ត្រូវ​កុម្មង់​ប្រភេទ​​អាហារ​ដែល ចំហុយ​ដោយ​ប្រើ​ចំហាយ​ទឹក អាំង ដុត ឆ្អើរ ឬ​ក៏ត្រលប់​ប្រេង​ខ្យង។ មនុស្ស​ជាច្រើន​ចូលចិត្ត​ទទួលទាន​ដំឡូង យ៉ាងណាមិញ យើង​​គួរតែ​ជៀសវាង​ទទួលទាន​ដំឡូង​ប្រភេទ​ចៀន ហើយ​ទទួលទាន​ប្រភេទ​ដុត ស្ងោរ ឬ​ក៏ អាំង​ជំនួស​វិញ។

កុំ​ភ្លេច​ប្រាប់​អ្នក​កុម្មង់​ម្ហូប​​ឲ្យ​ដក​ក្រែម​ឈីស ឬ​ក៏​បឺរ​ចេញ​ផង។ គប្បី​ជំនួស​អាហារ​ប្រភេទ​ចៀន ឬ​ក៏​ស៊ុប​ដែល​មាន​ក្រែម​ឈីស ដោយ​ទឹក​​ស៊ុប​រម្ងាស់​​វិញ។ ចំពោះ​សាច់​វិញ គួរ​តែ​ជ្រើសរើស​សាច់​មាន់ សាច់​គ្មាន​ខ្លាញ់ ឬ​ក៏​គ្រឿង​សមុទ្រ​ជំនួស​សាច់​ដែល​សម្បូរ​ខ្លាញ់។ កុំ​ភ្លេច​កុម្មង់​ម្ហូប​ដែល​សម្បូរ​ជាតិ​សរសៃ ដូចជា បន្លែ​ចំហុយ​ផង​ដែរ។

យើង​​ក៏​អាច​កុម្មង់​សាឡាដផង​ដែរ ក៏​ប៉ុន្តែ គប្បី​ជៀសវាង​ទឹក​ជ្រលក់​របស់​វា​ដែល​សម្បូរ​ទៅ​ដោយ​ឈីស ក៏​ដូចជា សាច់​ជ្រូក​ដែល​មាន​មក​ជាមួយ​សាឡាត់។ ចំពោះ​បង្អែម​វិញ យើង​​អាច​ជ្រើសរើស​ផ្លែឈើ​ស្រស់ ក៏​ប៉ុន្តែ​មិន​ខុស​ពី​សាឡាដ​នោះ​ទេ​គប្បី​ជៀសវាង​ទឹក​ជ្រលក់​ដែល​សម្បូរ​ឈីស ឬ​ទឹកដោះគោ​ជាដើម។

ចង់​កុម្មង់​បង្គា ស៊ុត និង​ឈីស មែនឬ? តាម​ពិត ទោះបីជា​បង្គា​សម្បូរ​ទៅ​ដោយ​កូលេស្តរ៉ូល​ពិត​មែន តែ​វា​មិន​សូវ​ជា​សម្បូរ​​ពពួក​ខ្លាញ់​មិន​ល្អ​នោះ​ទេ (ខ្លាញ់​ឆ្អែត)។ យ៉ាងណាមិញ គប្បី​ទទួលទាន​វា​ត្រឹម​តែ​ពីរ​ដង​ក្នុង​មួយ​ខែ​បាន​ហើយ។ ចំណែក​ស៊ុត​វិញ គប្បី​កំណត់​ចំនួន​ញ៉ាំ​ទៅ​តាម​កាល់ឡូរី​ប្រចាំ​ថ្ងៃ​របស់យើង​។ រី​ឯ​ឈីស​វិញ វា​សម្បូរ​​ទាំង​ខ្លាញ់​ឆ្អែត និង​ជាតិ​សូដ្យូម។ ហេតុនេះ គប្បី​ញ៉ាំ​វា​ក្នុង​បរិមាណ​តិច​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើយើង​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ឬ​ក៏​​ញ៉ាំ​ទៅ​តាម​បរិមាណ​​កាល់ឡូរី​ប្រចាំ​ថ្ងៃ​របស់យើង។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Dining Out With High Cholesterol. https://www.everydayhealth.com/high-cholesterol/living-with/dining-out-with-high-cholesterol/. Accessed August 14, 2017

High Cholesterol: Healthy Choices When Eating Out. http://www.webmd.com/cholesterol-management/guide/healthy-choices-when-eating-out. Accessed August 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជឿអត់ញ៉ាំការ៉េមអាចធ្វើឲ្យឡើងកូលេស្តេរ៉ូល?

ឮតែនិយាយពីកូលេស្តេរ៉ូល! តើមកពីណា ប៉ះពាល់​សុខភាព​ម៉េចខ្លះ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម