backup og meta

រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Aug 06, 2019

    រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព

    ក្រុម​អ្នក​ជំនាញ​​មក​ពី​​តៃវ៉ាន់ បាន​​ឲ្យ​ដឹង​ថា ​ទម្លាប់​ដើរ រត់​ត្រឹក​ៗ ឬ​រាំ និង​ជួយ​ឲ្យ​​​​គីឡូ​ ស្រកយ៉ាង​មាន​ប្រសិទ្ធិ​ភាព​  អមដោយ​ការ​បកស្រាយ មួយ​ចំនួន។ 

    ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជាតិ​តៃ​វ៉ាន់ បាន​​​តាម​ដាន សិក្សា​ទៅ​លើ​ លំហាត់​ប្រាណ​ ១៨​ប្រភេទ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ ឥទ្ធិពល​នៃ​លំហាត់​ប្រាណ ទៅ​រាង​កាយ​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។ ហើយ​លទ្ធ​ផល​ដែល បាន​រក​ឃើញ នោះ​គឺ ការ​​មាន​ទម្លាប់​ហាត់​ប្រាណ​ ដូច​ជា​ការ​រត់​ត្រឹក​ៗ​ជាប់​លាប់ ឬ​ការ​ដើរ និង​រាំ បាន​ជួយ​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​​ភាព​ធាត់ និង​សម្រក​ទម្ងន់​​តាម​ការ​ចង់​បាន​ បាន​យ៉ាង​ប្រសើរ។

    លោក​វេជ្ជបណ្ឌិត Wan-Yu Lin ​ជា​សមាជិក​ក្រុម​​ការងារ​ស្រាវជ្រាវ​បាន​និយាយ​ថា៖’ ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ឃើញ​​ថា​បាន​ផល​​ល្អ ដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារ​អាហារ​នោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថា​ អាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​’។

    ក្រោយ​លើក​ឡើង​ខាង​លើ លោក​​វេជ្ជបណ្ឌិត​​​តៃវ៉ាន់​ដដែល​ ក៏​បាន​បន្ថែម​ទៀត​​តាម​ន័យ​កំប្លែង​ថា ដោយ​ឃើញ​ពី​ប្រសិទ្ធិភាព​ លំហាត់​ប្រាណ​ដោយ​​ការ​ដើរ ការ​រាំ ល្អ​បែប​នេះ ប្រាកដ​ណាស់ អ្នក​ធាត់​ៗ ដោយ​​សារ​ហ្សែន នឹង​ពុំ​មែន​លេស​ ដើម្បី​ខ្ជិល​ហាត់​ប្រាណ​ទៀត​ទេ។

    អត្ថបទ​ពាក់ព័ន្ធ៖

    យោង​តាមឯកសារ​របស់ សាលា​វេជ្ជសាស្រ្ត​ហាវាដ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ហេតុ​ផល​សំខាន់​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ធាត់​នោះគឺ ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​កាល់ឡូរី ច្រើន​ជាង តម្រូវ​ការ​រាង​កាយ​របស់​ពួក​គេ ប្រើ​ប្រាស់ ហើយ​ធាតុ​កាល់​ឡូរី​​ទាំង​នោះ ក្លាយ​ជា​ទម្រង់​ជាតិ​ស្ករ ឬ​ខ្លាញ់​ ដែល​​ធ្វើ​ឲ្យ​អ្នក​ខ្លះ​​ធាត់​ខ្លាំង​មែន​ទែន៕ ​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Aug 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម