backup og meta

ខ្លាញ់ក្បាលពោះប្រុសៗ បង្កហានិភ័យសុខភាព ៦​មុខ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    ខ្លាញ់ក្បាលពោះប្រុសៗ បង្កហានិភ័យសុខភាព ៦​មុខ

    បច្ចុប្បន្ន ប្រុសៗ​ច្រើន ដុះក្បាលពោះ ដែល​ក្នុង​នោះ សុទ្ធ​ជាប្រភេទ​ខ្លាញ់​បង្ក​គ្រោះថ្នាក់ ហើយ​វា​មិនមែន​មាន​នៅ​ត្រឹមតែ​ស្រទាប់​ស្បែក​ក្បាលពោះ​ប៉ុណ្ណោះទេ វាថែមទាំង​នៅ​ជ្រៅចូល​ក្នុង​ក្បាលពោះ ព័ទ្ធជុំវិញ​សរីរាង្គ​ផ្សេងៗ​ទៀត។

    ខ្លាញ់​ក្បាលពោះ​ទាំងនេះ បង្ក​ហានិភ័យ​សុខភាព ៦​មុខ ដូចជា ជំងឺ​សរសៃឈាមបេះដូង ជំងឺ​មហារីក​ពោះវៀនធំ ជំងឺ​លើសឈាម បញ្ហាដេកមិនលក់ ឆាប់ស្លាប់​ដោយសារ​មូលហេតុ​ផ្សេងៗ និង​ជំងឺទឹកនោមផ្អែម។ នេះបើតាម​គ្លីនិក Mayo របស់​អាមេរិក។

    ចំណែក​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​វិញ មិនមែន​បណ្ដាល​មកពី​ការ​ផឹក​គ្រឿងស្រវឹង​តែមួយ​មុខ​នោះទេ វាក៏បណ្ដាល​មកពី​អាយុ និង​សេណេទិក​ផងដែរ។ ក្នុង​គ្រឿងស្រវឹង មាន​កាឡូរីជាច្រើន ដូច្នេះ​បើយើង​ផឹកច្រើន យើង​នឹង​ប្រឈម​ដុះ​ក្បាលពោះ​ខ្លាំង​ផងដែរ។

    ចំណែក​កត្ដា​អាយុ​វិញ គឺ​ពេល​យើង​ចាស់ទៅ យើងចាប់ផ្ដើម​បាត់បង់​សាច់ដុំ​ក្នុង​រាងកាយ​ ហើយ​បើយើង​មិន​សូវសកម្ម​ទៀត រាងកាយ​របស់​យើង នឹង​មិន​អាច​ដុត​កាឡូរី​ដែល​យើង​ញ៉ាំ បាន​អស់នោះទេ ដោយ​នេះ​ជាកត្តា​បណ្ដាល​ឲ្យ​យើង​ដុះក្បាល​ពោះ។ បើតាម​ការណែនាំ​របស់​អាមេរិក ប្រុសៗ​វ័យ ៥០​ឆ្នាំ ត្រូវការ​ប្រមាណ ២០០​កាឡូរី/ថ្ងៃ តិចជាង​ប្រុសៗ​វ័យ ៣០​ឆ្នាំ ដោយសារ​តែការ​បាត់បង់​សាច់ដុំ។

    រីឯ​កត្ដា​សេណេទិក​វិញ ក៏អាច​បណ្ដាល​ឲ្យ​យើង​លើសទម្ងន់ និង​កើត​ជំងឺធាត់​ផងដែរ ហើយ​​វា​បង្ក​ឲ្យ​មាន​ការ​កើត​មាន​ខ្លាញ់​ត្រង់​ក្បាលពោះ។ ទោះយ៉ាងណា ការ​រក្សា​តុល្យភាព​កាឡូរី ដែល​យើង​ញ៉ាំ រួមជាមួយ​ការហាត់ប្រាណ អាច​ជួយ​ការពារ​ការ​ឡើង​ទម្ងន់ ដុះក្បាលពោះ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម