ផ្លែត្របែកជាប្រភពដ៏ល្អនៃវីតាមីន C និងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលសុទ្ធតែល្អសម្រាប់សុខភាព។ ការញ៉ាំផ្លែត្របែកគឺមានប្រយោជន៍ច្រើនដល់សុខភាព។
១. ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមគឺជាបញ្ហាសុខភាពទូទៅមួយដែលកើតមានលើមនុស្សយើង ប៉ុន្តែប្រសិនជាគ្នាយើងចង់បង្ការការវិវត្តនៃជំងឺនេះ ការញ៉ាំផ្លែត្របែកអាចជួយបាន។ ផ្លែត្របែកមានសមាសធាតុ Glycemic index ទាបដែលអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ម៉្យាងទៀត ផ្លែត្របែកក៏សម្បូរដោយជាតិសរសៃដែលជួយរក្សាលំនឹងកម្រិតជាតិស្ករដែរ។
២. សម្ពាធឈាមខ្ពស់
បញ្ហាសុខភាពមួយទៀតដែលយើងតែងជួបប្រទះក្នុងពេលបច្ចុប្បន្នគឺការលើសសម្ពាធឈាម។ ប្រសិនជាយើងចង់គ្រប់គ្រងសម្ពាធឈាម យើងអាចញ៉ាំផ្លែត្របែកបាន។ ផ្លែនេះដែរក៏ជួយរក្សាកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងបង្ការការខូចខាតបេះដូងដែរ។
អត្ថបទពាក់ព័ន្ធ៖
- អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
- ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត
៣. សុខភាពប្រព័ន្ធរំលាយអាហារ
ផ្លែត្របែកអាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងព្រោះផ្លែត្របែកសម្បូរដោយជាតិសរសៃដែលល្អសម្រាប់ការរំលាយអាហារ។ ការញ៉ាំផ្លែត្របែករាល់ថ្ងៃក៏ជួយដល់ការបន្ទោរបង់ដែរ។
៤. សម្រកទម្ងន់
ផ្លែត្របែកអាចជួយដល់ការសម្រកទម្ងន់ព្រោះ ត្របែកមួយផ្លែមានត្រឹមតែ ៣៧កាឡូរីប៉ុណ្ណោះ។ ដោយសារផ្លែនេះមានជាតិសរសៃខ្ពស់ធ្វើឲ្យយើងឆ្អែតបានយូរ និងបង្ការមិនឲ្យញ៉ាំអាហារច្រើនហួសកំណត់។ ក្រៅពីនេះក៏មានវីតាមីន និងជាតិរ៉ែដែលសំខាន់សម្រាប់ការសម្រកទម្ងន់។
៥. កង្វះវីតាមីន color: #000000;”>C
នៅពេលរាងកាយខ្វះវីតាមីន C អាចបង្កហានិភ័យនៃជំងឺផ្សេងៗ ហើយផ្លែត្របែកគឺជាប្រភពដ៏ល្អនៃវីតាមីន C។ ដូចនេះការញ៉ាំផ្លែត្របែករាល់ថ្ងៃជួយយើងពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារពីជំងឺផ្សេងៗ។
៦. ជំងឺមហារីក
ផ្លែត្របែកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចបង្ការការវិវត្តនៃកោសិកាមហារីកក្នុងរាងកាយបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះអាចការពារការខូចខាតកោសិកាបង្កដោយពពួករ៉ាឌីកាល់សេរី។ ម៉្យាងទៀត ផលិតផលធ្វើពីស្លឹកត្របែកក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងជំងឺមហារីកដែរ។
[embed-health-tool-bmr]