អ្នកដែលចូលចិត្តញ៉ាំមីប្រយ័ត្នខ្លួនតិចទៅ ព្រោះវេជ្ជបណ្ឌិតបានណែនាំថា ការបរិភោគអាហារប្រភេទនេះច្រើនពេកអាចបណ្ដាលឲ្យស្អិតពោះវៀនបាន។
លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មីកញ្ចប់ ឬកំប៉ុង និងប្រអប់ មិនល្អ ក៏ដោយសារតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ។ តើសារធាតុ Wax នោះគឺជាអ្វី? Wax មានរូបរាងដូចក្រមួន ហើយវាមិនបង្កគ្រោះថ្នាក់ទៅជាពុលអ្វីនោះទេ គ្រាន់តែពេលជ្រាបចូលទៅក្នុងខ្លួនយើង នាំពិបាករំលាយ ហើយរយៈពេល ២ ថ្ងៃទើបសារធាតុនេះអស់ពីក្នុងខ្លួន។
នៅពេលយើងញ៉ាំមីរាល់ថ្ងៃសារធាតុ Wax នោះក៏កាន់តែមានច្រើនឡើងក្នុងខ្លួនយើង នាំឲ្យមានបញ្ហាផ្នែកក្រពះ ឬពោះវៀនជាដើម។ “បើយើងញ៉ាំមីមួយថ្ងៃមួយកញ្ចប់/កំប៉ុង ឬ ២ ដងក្នុងមួយថ្ងៃ ជាតិ Wax ក៏កាន់តែច្រើន ធ្វើឲ្យក្រពះពោះវៀនទៅជាស្អិត ពិបាកក្នុងការរំលាយអាហារ នាំឲ្យពោះវៀនធ្វើចលនាមិនបានល្អ និងអាចឲ្យស្ទះ ឬចុកផ្នែកពោះវៀន”។
គុណវិបត្តិនៃជាតិ Wax គឺជាក្រមួន ពេលញ៉ាំមីច្រើនទៅ ក្រមួននោះក៏ទៅតោងជញ្ជាំងពោះវៀន ធ្វើឲ្យជញ្ជាំងពោះវៀនពិបាករំលាយ ពិបាកធ្វើចលនា នាំឲ្យអាហារស្ទះយូរក្នុងពោះ និងបណ្ដាលទៅជាហើមពោះ រលាកពោះវៀន។ ការរលាករ៉ាំរ៉ៃនេះយូរទៅទើបបង្កទៅជាមហារីក ហើយពេលនៅក្មេងមិនទាន់មើលដឹងឡើយ ភាគច្រើនពិនិត្យឃើញនៅពេលវ័យកាន់តែចាស់។
អត្ថបទពាក់ព័ន្ធ៖ដឹងហេតុផលនេះ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ
វេជ្ជបណ្ឌិតរូបនោះក៏បានបន្ថែមទៀតដែរថា នៅពេលពោះវៀនដំណើរការមិនល្អ យូរៗទៅអាចបង្កជាជំងឺរលាកពោះវៀន ហើយរលាកពោះវៀនរ៉ាំរ៉ៃអាចបង្កទៅជាជំងឺមហារីកក៏មាន។ ប៉ុន្តែលោកបានបញ្ជាក់ថា មហារីក មិនមែនមកពីសារធាតុ Wax នោះឡើយ ព្រោះសារធាតុផ្សេងៗទៀតក្នុងមីមានឥទ្ធិពលជាង មានដូចជាជាតិគីមី បូរ៉ាក់ ធ្វើឲ្យមីស្វិត ហើយផលិតផលនេះជាប្រភេទអាហារក្រៀម ដូចនេះគេតែងប្រើសារធាតុគីមីដើម្បីរក្សាទុកបានយូរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយសារធាតុរក្សាទុកបានយូរនោះដែលនាំឲ្យកើតជំងឺមហារីកពេលយើងញ៉ាំកាន់តែច្រើនទៅៗ។
មីគ្មានជីវជាតិ ឬវីតាមីន និងជាតិសាច់អ្វីជំនួយដល់សុខភាពទាល់តែសោះ ព្រោះវាមានតែអំបិល និងម្សៅស៊ុប ហើយក្រៅពីនោះ គឺសារធាតុពណ៌ និងសារធាតុរក្សាទុកបានយូរប៉ុណ្ណោះឯង។
មួយវិញទៀតមីកំប៉ុងដែលយើងអាចឆុងទឹកក្ដៅបានភ្លាមៗ មិនចាំបាច់ហែកដាក់ចាន សំបកវេចខ្ចប់មិនមែនធ្វើពីក្រដាសឡើយ គឺធ្វើពីស្នោ ឬប្លាស្ទិកទើបមិនជ្រាបទឹក ហើយជ័រ ឬប្លាស្ទិកនេះឯងពេលត្រូវកម្ដៅវាចេញជាតិពុល។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារក្តៅៗដាក់ថង់ប្លាស្ទិច ចាន ឬប្រអប់ស្នោ គ្រោះថ្នាក់ខ្លាំងណាស់
[embed-health-tool-bmr]