backup og meta

ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 22, 2020

    ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង

    គ្នា​យើង​ដឹង​ហើយ​ថាអាហារល្អ​​អាច​ជួយ​ដល់​សុខភាព​បេះដូង តែ​ក៏​ប្រហែល​ជា​មិនដឹង​ថា​ភេសជ្ជៈ​ក៏​អាច​ជួយ​ដល់​សុខភាព​បេះដូង​យើង​ដូចគ្នា​ដែរ។ ភេសជ្ជៈ​ដែល​ជួយ​ដល់​សុខភាព​បេះដូង​មានដូចជា​៖

    .​កាហ្វេ

    ទោះបី​ជា​គេ​ជឿ​ថា​កាហ្វេ​មាន​គុណ​វិបត្តិ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ដឹង​ហើយ​ថា​ការ​ផឹក​កាហ្វេ​គឺ​មាន​ប្រយោជន៍​ដល់​សុខភាព​ក្នុង​នោះ​រួម​មាន​សុខភាព​បេះដូង។ ការ​សិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ដែល​ផឹក​កាហ្វេ​ពី​បី​ទៅ​ប្រាំ​ពែង​ក្នុង​មួយ​ថ្ងៃ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​បេះដូង។ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​ទាប​នៃជំងឺ​ដាច់សរសៃ​ឈាម និង​ខ្សោយបេះដូង។

    គួរ​ចងចាំ​ដែរ​ថា ការ​ផឹក​កាហ្វេ​ច្រើន​ជាង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ទេ។ បី​ទៅ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​បង្ហាញ​ថា​មាន​ប្រយោជន៍​ដល់​បេះដូង និង​សុខភាព បើ​លើស​ពី​នេះ អាចនឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង។ ម៉្យាង​ទៀត​គួរ​កំណត់​កម្រិត​ប្រភេទ creamers ​ណា​សំបូរ​ដោយ​ជាតិ​ខ្លាញ់ និង​ស្ករ ដែល​បន្ថែមទៅ​លើ​កាហ្វេ​របស់​យើង​ផង​ដែរ។

    . ស្រា​ទំពាំងបាយជូរ​ក្រហម

    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការសិក្សា​មួយ​ចំនួន​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ និង​ជំងឺ​បេះដូង។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​សារធាតុ​ polyphenols មាន​ក្នុង​ស្រាទំពាំងបាយជូរ​ក្រហម​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ជួយ​ដល់​ចរន្ត​ឈាម។

    ប្រសិន​ជា​យើងផឹក​គ្រឿង​ស្រវឹង​រួម​មាន​ស្រាទំពាំងបាយ​ជូរ​ក្រហម គួរ​ផឹក​ក្នុង​កម្រិត​តិចតួច។ ការ​ផឹក​តិច​តួច​មាន​ន័យ​ថា​សម្រាប់​បុរស​មួយ​ទៅ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ មួយ​កែវ​សម្រាប់​ស្រាបៀរ​គឺ ១២អោន (៣៥៥មីល្លិលីត្រ) និង​ស្រាក្រហម ៤អោន​(១១៨មីល្លិលីត្រ)។ ចំណែក​បុរស​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​គួរ​កំណត់​កម្រិត​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​មិន​ឲ្យ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ ដោយសារ​កត្តា​អាយុ រួម​ទាំង​ការ​ថយ​ចុះ​នៃ​សមត្ថភាព​រាងកាយ​ក្នុង​ការ​ធ្វើ​មេតាប៉ូលីស​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​មានហានិភ័យផ្សេងៗ​កាន់តែ​ខ្ពស់។

    . តែ

    ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​តែ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ នោះ​មកពី​តែ​គឺ​ជា​ប្រភព​នៃ​សារធាតុ catechins និងepicatechinsដែល​ការ​សិក្សា​បង្ហាញ​ថា​សារធាតុ​ទាំង​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​ជា​លទ្ធផល​អាច​កាត់បន្ថយ​ដុំ​កំណកឈាម​ក្នុង​សរសៃ​អាកទែរ។

    មិន​ថា​តែ​ក្ដៅ ឬ​ត្រជាក់​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​សុខភាព បើ​យើង​មិន​ថែម​ប្រភេទ creamers ឬ​ស្ករ។ តែ​បៃតង និង​តែខ្មៅ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ប្រហែល ២០ទៅ៤៥​មីល្លិក្រាម​ក្នុង​ទឹក​តែ៨អោន (២៣៦មីល្លិលីត្រ)​។ បើយើង​មិន​អាច​ធន់​នឹង​ជាតិ​កាហ្វេអ៊ីន យើង​គួរផឹក​តែ​មុន​ពេល​រសៀល និង​ផឹក​ត្រឹម​តែ​៣ពែង ​ឬតិចជាង​នេះ​។

    . ទឹក​ទំពាំងបាយជូរពូជConcord

    ប្រសិន​យើង​មិន​ចង់​ផឹក​ស្រាទំពាំងបាយជូរ យើងអាច​ផឹក​ទឹកទំពាំងបាយជូរ​ពូជ concord ១០០% ដែល​ផ្តល់​នូវ​សារធាតុ polyphenols ដែល​មាន​ក្នុង​ស្រាទំពាំងបាយជូរក្រហម​ដែរ និង​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង​ដូច​ស្រា​ទំពាំងបាយជូរ​ក្រហម។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម