backup og meta

បច្ចេកទេស​រត់​ហាត់ប្រាណបែប​សាមញ្ញៗ តែសុខ​ភាព​ល្អ រាង​ស្អាត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 25, 2019

    បច្ចេកទេស​រត់​ហាត់ប្រាណបែប​សាមញ្ញៗ តែសុខ​ភាព​ល្អ រាង​ស្អាត

    ការ​រត់ ត្រូវ​ចាត់​ទុក​ជា​វិធី​ហាត់​ប្រាណ​ល្អ​បំផុត​មួយ​សម្រាប់​សុខ​ភាព ចាស់ៗ ក្មេងៗ សុទ្ធ​តែ​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​រត់​មិន​ងាយ​ស្រួល​ដូច​អ្វី​យើង​កំពុង​គិត​នោះ​ទេ ដោយ​គ្រាន់​ពាក់​ស្បែក​ជើង​រួច​រ ត់​ទាំង​មិន​ចេះ​តិចនិក​ ក៏​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​វិធី​រត់​បែប​សាមញ្ញៗ ប៉ុន្តែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- រត់​បែប​រក្សា​ថាមពល

    រត់​បែប​រក្សា​ថាមពល ​តម្រូវ​ឲ្យ​យើង​រត់​ក្នុង​រយៈ​ចម្ងាយ​ខ្លី និង​រត់​យឺតៗ។ វិធី​មួយ​នេះ គេ​យក​ទៅ​ប្រើ​ក្នុង​ការ​ហ្វឹក​ហាត់ ឬ​សម្រាប់​គ្នា​យើង​ចង់​ហាត់​ប្រាណ​ជា​ដើម។ ការ​រត់​បែប​នេះ ដើម្បី​ឲ្យ​ខ្លួន​ប្រាណ​យើង​ងើប​ចេញ​ពី​ភាព​អស់​កម្លាំង បណ្ដាល​មក​ពី​រត់​ក្នុង​រយៈ​ពេល​យូរ។ ហេតុ​នេះ​ យើង​អាច​រត់​យឺត​បាន​តាម​ចិត្ត​ចង់ ដោយ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ច្រើន។

    ២- រត់​បែប​ធម្មតា

    រត់​បែប​ធម្មតា មិន​តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយ​ឡើយ អាច​រត់​តាម​តែ​យើង​អាច​ធ្វើ​បាន។ វិធី​រត់​មួយ​នេះ មិន​មែន​ជា​ការ​ប្រកួត​ទេ ប៉ុន្តែ​ជា​ការ​ហាត់​ប្រាណ​ អាច​ដឹង​ពី​កម្លាំង​ក្នុង​ខ្លួន​យើង។ គួរ​បន្ថែម​ការ​ហាត់​រត់​របៀប​នេះ ក្នុង​សកម្មភាព​ហាត់​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ដល់​ការ​ហាត់​ប្រាណ​យើង​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព។

    ៣- រត់​ឆ្ងាយៗ

    ដូច​ឈ្មោះ​គេ​ដាក់​អ៊ីចឹង វិធី​រត់​មួយ​នេះ តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយៗ ឆ្ងាយ​រហូត​ទាល់​តែ​យើង​អស់​កម្លាំង។ រត់​ឆ្ងាយ គឺ​លត់​ដំ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប៉ុន្តែ​រយៈ​ចម្ងាយ​យើង​រត់ អាស្រ័យ​លើ​ស្ថាន​ភាព​សុខភាព​យើង​ដូច​គ្នា ហើយ​វា​នឹង​ចាប់​ផ្ដើម​ប្រែ​ទៅ​ជា​ប្រសើរ​ឡើង នៅ​ពេល​យើង​​ចាប់​ផ្ដើម​ចេះ​អត់​ធ្មត់ និង​ស៊ូ​ទ្រាំ។

    ៤- ចាប់​ផ្ដើម​សន្សឹមៗ

    ចាប់​ផ្ដើម​សន្សឹមៗ គឺ​ជា​ការ​ចាប់​ផ្ដើម​ពី​ជំហាន​រត់​ខ្លីៗ នឹង​អាច​ចាប់​ផ្ដើម​បង្កើន​ល្បឿន​បន្តិច​ម្ដងៗ។ វិធី​រត់​មួយ​នេះ មាន​ភាព​លំបាក​ច្រើន​ជាង​ការ​រត់​បែប​ធម្មតា ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ទឹក​ចិត្ត​របស់​យើង​កាន់​តែ​ច្រើន និង​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

    រត់ហាត់ប្រាណ Hello គ្រូពេទ្

    អត្ថបទ​ពាក់ព័ន្ធ៖

    • គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត
    • វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់​បាន​គូទ​ស្អាត

    ៥- រត់​បែប Fartlek

    Fartlek ជា​វិធីសាស្ត្រ​រត់​ហាត់​ប្រាណ​មួយ ដែល​តម្រូវ​ឲ្យ​យើង​រត់​បែប​ធម្មតា​មួយ​រយៈ និង​ចម្ងាយ​ខុស​គ្នា។ វិធី​រត់​មួយ​នេះ មាន​សារៈ​ប្រយោជន៍​ខ្លាំង ជួយ​បង្រៀន​យើង​ឲ្យ​ចេះ​ទប់​ទល់​ជាមួយ​ភាព​អស់​កម្លាំង អំឡុង​ពេល​យើង​ចាប់​ផ្ដើម​ហាត់​រត់​ក្នុង​ល្បឿន​លឿន។

    ៦- រត់​ឡើង​ចុះ​ទី​ខ្ពស់

    រត់​ឡើង​ទី​ខ្ពស់ តម្រូវ​ឲ្យ​យើង​រត់​ឡើង​ចំណោត រត់​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន បន្ទាប់​មក​អាច​ដើរ​ចុះ​មក​ក្រោម​វិញ ហើយ​រត់​ឡើង​ទៅ​លើ​ម្តង​ទៀត ហាត់​ដដែល​ៗ។ ចំនួន​ដង​យើង​ត្រូវ​រត់​ឡើង​ចុះ យើង​ត្រូវ​កំណត់​ដោយ​ខ្លួន​ឯង ផ្អែក​លើ​កាយ​សម្បទា និង​បទពិសោធរបស់​យើង។ វិធី​រត់​ឡើង​ទី​ខ្ពស់ អាច​អនុវត្ត​បាន សម្រាប់​តែ​យើងហាត់​ប្រាណ​បែប​រត់​ជា​ប្រចាំ​ប៉ុណ្ណោះ។

    ៧- រត់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន

    វិធី​រត់​មួយ​នេះ តម្រូវ​ឲ្យ​យើង​រត់​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន ក្នុង​រយៈ​ពេល​មួយ​ម៉ោង បើ​យើង​​ជា​មនុស្ស​មាន​ជំនាញ​រត់ ប៉ុន្តែ​បើ​ទើប​ចាប់​ផ្ដើម​ហាត់​រត់ អាច​រត់​រយៈ​ពេល​ត្រឹម​តែ ២០ នាទី​បាន​ហើយ។ រត់​បែប​នេះ អាច​ជួយ​ឲ្យ​យើង​រត់​បាន​លឿន នៅ​ពេល​ហាត់​រត់​ឆ្ងាយៗ និង​អាច​រត់​បាន​រយៈ​ពេល​យូរ។

    ៨- រត់​ដក​ឃ្លា

    វិធី​នេះជាប់​ទាក់​ទងនឹង​វិធី​រត់​យឺតៗ ជាមួយ​ការ​រត់​លឿន ក៏​ដូច​ជា​វិធី​រត់​បែប​រក្សា​ថាម​ពល​ផង​ដែរ។ រត់​បែប​នេះ អាច​ត្រូវ​ចំណាយ​ពេល​ខ្លី ឬ​យូរ អាស្រ័យ​លើ​តម្រូវ​ការ​របស់​យើង ក៏​ជា​វិធី​ល្អ​បំផុត​មួយ ជួយ​ដល់​កាយ​សម្បទា និង​ភាព​អត់​ធ្មត់​របស់​យើង​ផ្ទាល់។

    ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​រត់​ដ៏​ល្អ​ម្នាក់ ត្រូវ​ហ្វឹក​ហាត់​ខ្លួន​យើង តាម​របៀប​រត់​ផ្សេងៗ​ពីគ្នា មិន​ត្រូវ​ប្រើ​តែ​មួយ​របៀប​ឡើយ។ មាន​វិធី​ខ្លះ អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​ជា​ជំនួយ​យ៉ាង​សំខាន់សម្រាប់​ការ​រត់​ហាត់​ប្រាណ​ដូច​គ្នា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម