backup og meta

វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 21, 2019

    វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ

    មេតាបូលីស ជាដំណើរប្រតិកម្ម​គីមីក្នុង​រាងកាយយើង ដើម្បី​បម្លែង​អាហារ ឬភេសជ្ជៈ ទៅ​ជា​ថាមពល ហើយ​នៅពេល​រាងកាយ​ មាន​មេតាបូលីស​លឿន នឹង​​ដុត​ថាមពលកាន់តែ​លឿន ​ជួយគ្នា​យើង ​មិនឲ្យ​ឡើង​គីឡូ ក្លាយ​ជា​មនុស្ស​កាម៉ាប់ៗ។ អត្ថបទ​នេះ នឹង​ប្រាប់​ពី​តិចនិក ​ជួយ​រាង​កាយ​ធ្វើ​មេតាបូលីស​កាន់​តែ​ល្អ។

    ១- បង្កើត​សាច់ដុំ

    រាងកាយ តែងដុត​ថាមពល ទោះបី​យើង​នៅ​ស្ងៀម​ក៏ដោយ ប៉ុន្ដែ​មេតាបូលីស មាន​អត្រា​ខ្ពស់​សម្រាប់គ្នាយើង​​មាន​សាច់ដុំធំៗ។ សាច់ដុំ ១ផោន ស្មើ ០,៤៥​គីឡូក្រាម ប្រើថាមពល​ប្រមាណ ៦​ កាឡូរី/ថ្ងៃ ចំណែក​ខ្លាញ់ ១ផោន ប្រើថាមពល ត្រឹមតែ ២ កាឡូរី/ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះ បើរាងកាយ​យើងមាន​សាច់ដុំ​កាន់តែ​ច្រើន វាបង្កើន​អត្រា​មេតាបូលីស​ប្រចាំ​ថ្ងៃកាន់​តែ​លឿន។

    ២- បង្កើន​ការហាត់ប្រាណ

    ការហាត់ប្រាណ​បែប Aerobic មិន​ជួយ​បង្កើន​សាច់ដុំ​ក៏​ពិត​​មែន តែអាចជួយ​បង្កើន​មេតាបូលីស ក្រោយ​យើង​ហាត់ប្រាណ។ ចំណុច​សំខាន់​នៃ​ការ​ហាត់ប្រាណ Aerobic ដើម្បី​បង្កើន​អត្រាមេតាបូលីស តាម​រយៈ​ការ​បញ្ចេញ​កម្លាំង​ឲ្យ​ខ្លាំងពេល​ហាត់ប្រាណ។

    ៣- ផឹកទឹកឲ្យ​បាន​ច្រើន

    រាងកាយ​យើង ត្រូវការ​ជាតិទឹកជា​ចាំបាច់ ដើម្បី​ដំណើរការ​ដុត​ថាមពល។ បើ​រាងកាយ​យើង​ខ្សោះជាតិ​ទឹក នោះ​ដំណើរ​ការ​មេតាបូលីស នឹង​​យឺតទៅ​តាម​នឹង​ដែរ។ ដើម្បី​រក្សា​ជាតិទឹក​ក្នុង​ខ្លួន ផឹកទឹក ១កែវ ​មុន​ញ៉ាំ​អាហារ។

    ៤. ភេសជ្ជៈ​ប៉ូវកម្លាំង​ខ្លះ អាច​ជួយ​បង្កើន​មេតាបូលីស

    ភេសជ្ជៈ​ប៉ូវ​កម្លាំង សម្បូរ​សារធាតុ​កាហ្វេអ៊ីន ជួយ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ក្នុង​រាងកាយ។ តូរីន ជួយ​បង្កើន​ល្បឿន​មេតាបូលីស និង​ដុត​ជាតិ​ខ្លាញ់។ ប៉ុន្ដែ​ផឹក​ភេសជ្ជៈ​ទាំង​នោះ ក៏​អាច​បង្ក​បញ្ហា​លើសឈាម ថប់បារម្ភ និង​គេង​មិន​លក់ដូច​គ្នា។

    ៥. ញ៉ាំអាហារ​ប្រកប​ដោយ​ភាព​វៃឆ្លាត

    នៅពេល​យើង​ញ៉ាំអាហារ​ច្រើន ក្នុង​គម្លាត​ពេលជិតៗ​គ្នា នោះ​មេតាបូលីល​ក្នុង​រាងកាយ​របស់​យើង នឹង​ដំណើរការ​យឺត។ ដូច្នេះ ញ៉ាំអាហារ​តិច ឬ​អាហារ​សម្រន់ ពី ៣-៤​ ម៉ោង​ម្ដង ជួយ​មេតាបូលីស​ដំណើរការ​ល្អ។

    ៦. ញ៉ាំហឹរ

    អាហារ​ហឹរ មាន​សមាសធាតុ​គីមី​ធម្មជាតិ បង្កើន​មេតាបូលីស​ក្នុង​រាងកាយ​។ ​ចម្អិន​អាហារ ជាមួយ​ម្ទេស ឬ​ម្រេច ជួយ​បង្កើន​អត្រា​មេតាបូលីស ហើយ​ការ​ញ៉ាំ​កាន់តែ​ញឹកញាប់ នឹង​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ថែមទៀត។

    អាហារហឹរ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិក​ពិសេស ជួយរាងកាយ​ធ្វើ​មេតាបូលីសកាន់តែលឿន សុខភាពកាន់តែល្អ
  • យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!
  • ៧- ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន

    រាងកាយ​នឹងដុត​កាឡូរី​កាន់តែច្រើន នៅពេល​រំលាយ​ជាតិ​ប្រូតេអ៊ីន ជាង​ពេល​រំលាយ​ខ្លាញ់ ឬ​កាបូអ៊ីដ្រាត។ ដើម្បី​រក្សា​តុល្យភាព​របប​អាហារ ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន ដូចជា សាច់គោ សាច់មាន់ ត្រី ស៊ុត សណ្ដែកសៀង និង​ផលិតផល​មាន​ជាតិ​ខ្លាញ់​ទាប។

    ៨- ផឹកកាហ្វេខ្មៅ

    ​ផឹកកាហ្វេ​ខ្មៅកម្រិត​មធ្យម ក៏ជួយ​បង្កើន​អត្រា​មេតាបូលីសក្នុង​រយៈពេល​ខ្លី។ កាហ្វេ អាច​ជួយ​សម្រួល​អារម្មណ៍​នឿយហត់ និង​បង្កើន​ភាព​ស៊ូទ្រាំ អំឡុង​ពេល​ហាត់ប្រាណ។

    ៩- ផឹកតែ​បៃតង

    ផឹកតែបៃតង មាន​អត្ថប្រយោជន៍ មិន​ចាញ់​កាហ្វេ​នោះទេ ដោយជួយ​បង្កើន​អត្រា​មេតាបូលីស រហូត​ដល់ ២ ​ម៉ោង។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ផឹក​តែ ពី ២-៤ ​ពែង ជួយ​ជំរុញ​រាងកាយ ដុត​កាឡូរី​ច្រើន​ជាង ១៧ ភាគរយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម