backup og meta

នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក

    គ្នាយើងដឹង​ហើយ​ថា ការ​ហាត់ប្រាណ គឺល្អ​សម្រាប់​សុខភាព ព្រោះ​វាជួយ​ដល់​ការ​ដុត​កាឡូរី សម្រួល​ចលនា​បេះដូង និងឈាម រួម​ជាមួយ​មុខងារ​ចងចាំ​របស់​យើង។ តែ​ការហាត់ប្រាណ​ពេល​ព្រឹក រឹតតែ​ផ្ដល់​អត្ថប្រយោជន៍​ល្អ ចំពោះ​សុខភាព​យើង​ទៀត បើយើង​អាច​ជំនះ​ឧបសគ្គ​ការ​ងើបពី​គេង​ពេលព្រឹក​បាន។

    ខាងក្រោមនេះ ជា​អត្ថប្រយោជន៍ ៤យ៉ាង នៃ​ការ​ហាត់ប្រាណ​ពេកព្រឹក៖

    ១. បង្កើន​ថាមពល​ខួរក្បាល

    ការហាត់ប្រាណ​ពេល​ព្រឹក ជួយ​សម្រួច​ខួរក្បាល និង​រាងកាយ ពេញ​មួយ​ថ្ងៃ។ យើង​ដឹង​ហើយ ការ​ហាត់​ប្រាណ ជួយ​ឲ្យ​ខួរក្បាល បង្កើន​ការ​ផ្ដោត​អារម្មណ៍​ក្នុង​ការគិត​បាន​ល្អ ហើយ​វា​មាន​រយៈពេល​រហូត​ដល់ ១០​ម៉ោង ក្រោយ​ការហាត់ប្រាណ។ ដូច្នេះ ប្រសិន​យើង​ហាត់ប្រាណ​នៅពេល​ល្ងាច វា​មិន​សូវ​មាន​អត្ថប្រយោជន៍​នោះទេ ដោយសារ​ក្រោយ​ហាត់ប្រាណ យើង​ជិត​ដល់ពេល​ចូល​គេង​ហើយ។ ដូច្នេះ ការហាត់ប្រាណ​ពេល​ព្រឹក គឺ​ជា​ជម្រើស​ល្អ​មួយ ដែល​ជួយ​សម្រួច​ខួរក្បាល សម្រាប់​ការ​សិក្សា និង​បំពេញ​ការងារ ពេញ​មួយ​ថ្ងៃ។

    ២. ជួយ​ដល់​សរសៃឈាម​បេះដូង

    ការហាត់ប្រាណ​ពេលព្រឹក ពិតជា​ជួយ​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​ល្អជាង​មុន។ ហេតុអ្វី? កត្ដាមួយ​ដែល​ធ្វើ​យើង​ភ្ញាក់ពី​គេង គឺ​រាងកាយ​យើង មាន​ការកើនឡើង​កម្រិត​អ័រម៉ូន Adrenaline បណ្ដាល​ឲ្យ​បេះដូង​របស់​យើង ដើរ​​លឿន​ជាង​មុន​បន្ដិច។ នេះមាន​ន័យ​ថា យើង​អាច​ទទួល​អត្ថប្រយោជន៍​បេះដូង​បន្ថែម​ទៀត នៅពេល​យើង​ហាត់ប្រាណ​ពេល​ព្រឹក។ ប៉ុន្ដែ​អ្នកមាន​ជំងឺ​បេះដូង គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​សម្រេច​ចិត្ត​ហាត់ប្រាណ​។

    ៣. ជួយ​សម្រក​ទម្ងន់

    ប្រសិន​បើ​គ្នាយើង ចង់​សម្រក​ទម្ងន់ ការហាត់ប្រាណ ឬ​ទៅ Gym នៅពេល​ព្រឹក ជា​ជម្រើស​ល្អមួយ ព្រោះ​វា​ជួយ​យើង មិនឲ្យ​ឃ្លាន​អាហារ​ខ្លាំង ពេញមួយ​ថ្ងៃ។ ជាងនេះ​ទៅទៀត វា​ជួយ​ឲ្យ​រាងកាយ​យើង ដុត​កាឡូរី​លឿនជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាមុន។

    ៤. បង្កើន​ថាមពល

    ការហាត់ប្រាណ​ពេល​ព្រឹក ជួយបញ្ចេញ​អ័រម៉ូន Endorphins ដែល​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​បង្កើន​ថាមពល ហើយវា​ស្ថិននៅ​ក្នុង​ខ្លួន រហូត​ដល់​ពេល​រសៀល។ ជាងនេះ​ទៅទៀត ការហាត់​ប្រាណ​ពេលព្រឹក ជួយ​ឲ្យ​គេងលក់ស្រួល ជាង​ការ​ហាត់ប្រាណ​នៅ​ពេល​ល្ងាច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម