អត្ថបទនេះ ប្រហែលជាចាក់ចំបេះដូង គ្នាយើងគូទស្វិតៗមិនខាន ហើយទោះជាមុខស្អាត រាងសង្ហា ឬសិចស៊ីប៉ុណ្ណា បើគូទស្វិតហើយ មើលទៅក៏មិនគួរឲ្យទាក់ទាញដែរ ត្រូវអត់? បើមិនចង់ត្រូវមិត្តភក្តិចំអក អារឿងគូទស្វិតនេះទៀត ពិសេសស្រីៗ ត្រូវវិធីកែកុនឲ្យគូទស្អាតបែបធម្មជាតិ ដោយគ្រាន់តែអនុវត្តវិធីហាត់ “Hello គ្រូពេទ្យ’ ណែនាំ ប្រហែលអាចជួយបាន។
១- ហាត់ប្រាណជំនួយសាច់ដុំគូទ
មានវិធីហាត់ប្រាណមួយចំនួនដើម្បីជួយឲ្យគូទយើងមូល និងធំឡើងវិញ ហើយវិធីហាត់ប្រាណងាយៗសម្រាប់ជំនួយគូទ យើងគួរអនុវត្តច្រើនជាង ៣ ដង/អាទិត្យ ដើម្បីឆាប់ទទួលបានលទ្ធផល ដូចជា៖
– ហាត់បែប Squats៖ ដោយឈរត្រង់ខ្លួន ធ្វើយ៉ាងណាប្រអប់ជើងស្របនឹងទទឹងស្មា។ បន្ទាប់មកលាតដៃទាំងសងខាងទៅមុខ បន្ទន់ជង្គង់ចុះ (ដូចពេលរៀបអង្គុយលើកៅអី) រួចបន្ទន់ខ្លួនចុះបែបនេះទៀតតាមអាចធ្វើទៅបាន បើគ្មានអារម្មណ៍តឹងសាច់ដុំ ឬពិបាក បន្ទាប់មកត្រូវក្រោកឡើងវិញ។ កាន់តែល្អ បើសិនជង្គង់យើងអាចបត់បានដល់ ៩០ដឺក្រេ ពោលគឺភ្លៅស្របទៅនឹងឥដ្ឋ ឬកម្រាល។ ធ្វើបែបនេះ ១០ដង ជាប់គ្នា។
– ហាត់បែប Bridges៖ ត្រូវដេកផ្ងារ បន្ទាប់មកទល់ជង្គង់ឡើងលើ ប្រអប់ជើងស្មើកម្រាល ឬឥដ្ឋ លើកត្រគាកឡើងលើរហូតទាល់តែជង្គង់ និងស្មារបស់រត់ត្រង់ជាបន្ទាប់មួយ។ បន្ទាប់មកទម្លាក់ត្រគាកចុះវិញថ្នមៗ។ ធ្វើបែបនេះប្រហែល ១០នាទី។
– ហាត់បែប Lunges៖ ឈរត្រង់ដាក់ជើងទាំងពីរស្មើគ្នា ដៃច្រត់ចង្កេះទាំងសងខាង។ ជើងឆ្វេងបោះទៅមុខ ហើយជើងស្ដាំរក្សានៅទីតាំងដដែល បន្ទន់ជំហរ ទៅតាមរបត់ជើងឆ្វេង ស្មង និងជង្គង់ស្តាំ ត្រូវស្របស្មើកម្រាល ឬឥដ្ឋ ប៉ុន្តែមិនត្រូវឲ្យបះឥដ្ឋ ឬកម្រាលទេ។ បន្ទាប់មកងើបឡើងវិញ ហើយចាប់ផ្ដើមធ្វើម្ដងទៀតជាថ្មីដោយប្រើជើងស្ដាំម្ដង។ ធ្វើចុះឡើងៗ ៨-១០ ដង។
– ហាត់ One-leg kickbacks៖ ទម្រេតខ្លួនមកមុខ ដោយប្រើដៃ និងជង្គង់សម្រាប់ទប់ជំហរ។ លើកជើងម្ខាងទៅក្រោយឲ្យខ្ពស់តាមតែអាចធ្វើទៅបាន ហើយដាក់ជើងមកកន្លែងដើមវិញ។ ប្ដូរជើងម្ខាងទៀត ធ្វើបែបនេះដូចគ្នា ធ្វើចុះឡើង ៨-១០ ដង។
អត្ថបទពាក់ព័ន្ធ៖
- ចង់រាងស្អាតតែអត់ពេល វិធីហាត់ប្រាណ ៧នាទី អាចជួយបាន
- រត់ហាត់ប្រាណតិចៗសោះ ជួយសុខភាពឡើងច្រើន ស្ទើរមិនជឿ
២- កីឡាផ្សេងទៀតអាចជំនួយសាច់ដុំគូទ
ការលេងកីឡាមួយចំនួន ក៏អាចជួយឲ្យគូទរីកធំបានដែរ ដូចជា ជិះកង់ ហែលទឹក រត់ ឬហាត់កាយសម្ព័ន្ធ ជាដើម។
[embed-health-tool-bmi]