backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Lactic Acid Dehydrogenase Test (តេស្ត LDH)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 25, 2019

និយមន័យ

១- អ្វី​ជា​តេស្ត LDH?

LDH មក​ពី​ពាក្យ​ពេញ Lactic acid dehydrogenase ជា​អង់ស៊ីម ​ជួយ​បង្កើត​ថាមពល​ មាន​សឹង​គ្រប់​ជាលិកា​រាង​កាយ​ ហើយ​កម្រិត​អង់ស៊ីម​មួយ​នេះ​កើន​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កោសិកា​ខូច ​ឬ​បាត់បង់។ កម្រិត​ LDH​ អាច​វាស់​​បាន ដោយ​ធ្វើ​តេស្ត​បូមឈាម​ចេញ​ពី​សរសៃ​វ៉ែន។

២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ?

LDH​ ភាគ​ច្រើន ត្រូវ​បាន​វាស់​ជា​ញឹក​ញាប់ ​ដើម្បី​ពិនិត្យ​រក​ជាលិកា​ខូច ​ឬ​បាត់បង់។ ចំណែក​ប្រូតេអ៊ីន​របស់ ​LDH​ សម្បូរ​នៅ​ក្នុង​ជាលិកា​រាង​កាយ ​ពិសេស ​បេះដូង ​ថ្លើម​ តម្រង​នោម​ សាច់ដុំ​ ខួរ​ក្បាល ​កោសិកា​ឈាម​ និង​សួត។

សម្រាប់​ករណី​ផ្សេង​ទៀត​នាំឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​នេះ​ដូចជា៖

– ចំនួន​កោសិកា​ឈាម​ក្រហម​ទាប (ស្លេក​ស្លាំង)

– មាន​ជំងឺ​មហារីក ដូចជា ​មហារីក​គ្រាប់​ឈាម ​ឬ​មហារីក​ក្រពេញ​ទឹក​រងៃ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត?

កម្រិត LDH ​នៅ​ក្នុង​ខ្លួន​អាច​កើន​ឡើង​​ដោយ​សារ​ជំងឺ​ផ្សេងៗ ហេតុ​នេះ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់។

ពីមុន ​តេស្ត​ LDH​ ​ប្រើ​សម្រាប់​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​តាម​ដាន​ជំងឺ​គាំង​បេះដូង​ ប៉ុន្តែ​តេស្ត​ត្រូប៉ូនីន (Troponin) ត្រូវធ្វើ​ជំនួស​តេស្ត​ LDH ​​ក្នុង​មុខ​ងារ​មួយ​នេះ។ LDH ​មិន​បាន​កំណត់​ភាព​ជាក់លាក់​​ខូចខាត​បេះដូង​ ជាហេតុ​នេះ​ឲ្យ​លែង​មាន​ការ​ណែនាំ​ប្រើ​សម្រាប់​វិភាគ​ពេល​សង្ស័យ​មាន​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​បេះដូង។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

គ្រូពេទ្យ​នឹង​ប្រាប់​យើង​ឈប់​លេប​ថ្នាំ​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ការ​ធ្វើ​តេស្ត។ ព្រោះ​ថ្នាំ​ទាំង​នោះ​អាច​បង្កើន​កម្រិត ​LDH ​ពេល​ធ្វើ​តេស្ត ដូចជា​ថ្នាំ​សណ្ដំ​ ថ្នាំ Aspirin ថ្នាំ Clofibrate  Fluorides Mithramycin Narcotics និង​ថ្នាំ Procainamide ជា​ដើម។ ​បើ​យើង​មាន​លេប​ថ្នាំ​មួយ​ណា​ក្នុង​ចំណោម​ថ្នាំ​ទាំង ត្រូវ​ប្រាប់​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ធ្វើ​តេស្ត។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូពេទ្យ​នឹង​ជូត​សម្អាត​មេរោគ​លើ​ដៃ​​ ដោយ​ប្រើសំឡី​អាល់កុល​ ​ចង​កៅស៊ូ​នៅ​ដើម​ដៃ​​ ជួយ​បង្កើន​ចរន្ត​ឈាម​ហូរ ព្រោះ​បែប​នេះ​​ងាយ​ស្រួល​បូម​ឈាម។

បន្ទាប់​មក ​គ្រូពេទ្យ​នឹង​ចាក់​ម្ជុល​ចូល​​ក្នុង​សរសៃ​វ៉ែន​នៅ​ដៃ ​​រួច​បូម​យក​ឈាម​ចូល​ក្នុង​សឺរ៉ាំង។ ពេល​បូម​ឈាម​គ្រប់គ្រាន់​ គ្រូពេទ្យ​នឹង​ដក​ម្ជុល​ចេញពី​ដៃ ដោយ​បិត​បង់​ដំបៅ​នៅ​កន្លែង​ចាក់​ម្ជុល ​ឃាត់​ឈាម​កុំ​ឲ្យ​ហូរ។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

​អាច​ធ្វើការងារធម្មតា ​បន្ទាប់​មក​គ្រូពេទ្យ​នឹង​ប្រឹក្សា​យោបល់​ជាមួយ​យើងពី​លក្ខខណ្ឌ ​និង​ផ្ដល់​ជូន​ការ​ព្យាបាល​​សក្ដិសម។ ពេល​ខ្លះ​គ្រូពេទ្យ​អាច​ ​ត្រូវ​ឲ្យយើង​ធ្វើ​ការ​ពិនិត្យ​ជា​ច្រើន​ទៀត ​ហេតុ​នេះ​​គួរ​តែ​ស្ដាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។

លទ្ធផល​

៧- លទ្ធផលតេស្ត

លទ្ធផល​ទទួល​បាន​អាច​មាន​ភាព​ខុស​គ្នា​តិចតួច​អាស្រ័យ​លើ​មន្ទីរ​ពិសោធន៍​នីមួយៗ​ ព្រោះ​មន្ទីរ​ពិសោធន៍​មួយ​ចំនួន ​ប្រើប្រាស់​ការ​វាស់​ស្ទង់​ផ្សេងៗ​គ្នា។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ដើម្បី​យល់​ឲ្យ​ច្បាស់​អំពី​លទ្ធផល​ទទួល​បាន។

កម្រិត​ធម្មតា

កម្រិត​ LDH ​ធម្មតា​មាន​ចន្លោះ​​ពី ​១៤០-២៨០​ ​ឯកតា​/លីត្រ​ឈាម ២,៣៤-៤,៦៨ ​មិល្លីកាតាល់/លីត្រឈាម។

កម្រិត​ខ្ពស់

ក្នុង​ករណី​លទ្ធ​ផល​តេស្ត​បង្ហាញ​ពីកម្រិត​ខ្ពស់​ជាង​ធម្មតា នោះ​បញ្ជាក់​ថា៖

– ចរន្ត​ឈាម​មិន​គ្រប់​គ្រាន់ (ស្លោក​បេះដូង)

– មាន​ជំងឺ​គាំង​បេះដូង

– បែកគ្រាប់​ឈាម​ក្រហម​ក្នុង​ចរន្ត​ឈាម

– មាន​ជំងឺ​ Infectious​mononucleosis

– មាន​ជំងឺ​ថ្លើម (រលាក​ថ្លើម)

– សម្ពាធ​ឈាម​ទាប

– របួស​សាច់ដុំ

– សាច់ដុំ​ចុះ​ខ្សោយ ​ខូច​ខាត​ជាលិកា​សាច់ដុំ

– មាន​ជាលិកា​ខុស​ប្រក្រតី (មហារីក)

– រលាក​លំពែង

– ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

– ងាប់​ជាលិកា

បើ​កម្រិត ​LDH​ កើន​ឡើង ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត LDH Isoenzymes​ ដើម្បី​បញ្ជាក់​ទីតាំង​ជាលិកា​ដែល​ខូចខាត។

អាស្រ័យ​ទៅ​តាម​មន្ទីរ​ពិសោធន៍​ និង​មន្ទីរ​ពេទ្យ​ កម្រិត​ធម្មតា​នៃ​ការ​ធ្វើ​តេស្ត LDH ​អាច​មាន​ការ​ប្រែប្រួល ហេតុនេះ​​គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​បើ​ចម្ងល់​ពាក់ព័ន្ធ​លទ្ធផល​ក្រោយ​ធ្វើ​តេស្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម