ក្រសួងសុខាភិបាលបានប្រកាសទាំងយប់ថ្ងៃទី ២១ ខែ ឧសភា នេះថា បានរកឃើញករណីឆ្លង COVID-19 ថ្មីដែលជាយុវជនអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលទើបវិលត្រលប់មកពីប្រទេសហ្វីលីពីន និងបន្តហោះហើរពីសាធារណរដ្ឋកូរ៉េ រួចមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃ ២០ ឧសភា។