វិទ្យាស្ថានប៉ាស្ទ័រជាមន្ទីរពិសោធន៍ជួរមុខសម្រាប់ការធ្វើរោគវិនិច្ឆ័យរកវីរុស COVID-19។ ក្រៅពីការងារធ្វើតេស្តរករោគវិនិច្ឆ័យ វិទ្យាស្ថានក៏ត្រៀមការស្រាវជ្រាវឲ្យច្បាស់ពីការរាតត្បាត COVID-19 ស្រុកខ្មែរ។
វិទ្យាស្ថានប៉ាស្ទ័រជាមន្ទីរពិសោធន៍ជួរមុខសម្រាប់ការធ្វើរោគវិនិច្ឆ័យរកវីរុស COVID-19។ ក្រៅពីការងារធ្វើតេស្តរករោគវិនិច្ឆ័យ វិទ្យាស្ថានក៏ត្រៀមការស្រាវជ្រាវឲ្យច្បាស់ពីការរាតត្បាត COVID-19 ស្រុកខ្មែរ។

លោកវេជ្ជបណ្ឌិត ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងក្នុងវេទិកាពិភាក្សាមួយជាមួយក្រុមអ្នកកាសែតកាលពីម្សិលមិញនេះថា គោលបំណងនៃការរៀបចំការសិក្សាស្រាវជ្រាវខាងលើនេះ ដើម្បីដឹងទំហំនៃការចម្លងរាតត្បាត COVID-19 នៅកម្ពុជា តើមានចំនួនប៉ុន្មានឲ្យប្រាកដ? ខណៈតួលេខវិជ្ជមាន COVID-19 បច្ចុប្បន្ន មានត្រឹមតែ ១២៥នាក់ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តសរុបជាង១ម៉ឺន៣ពាន់នាក់។
“យើងឃើញហើយការរកឃើញករណីវិជ្ជមានមានចំនួនតិចនោះទេ ប៉ុន្តែអ្វីដែលយើងសង្ស័យប្រហែលជាវីរុសអាចចម្លងទៅអ្នកផ្សេងច្រើនទៀតដែលយើងអត់ទាន់ដឹង អ៊ីចឹងការសិក្សាមួយដែលយើងចង់ផ្តោតសព្វថ្ងៃហ្នឹង គឺយើងចង់ដឹងថា វីរុស COVID-19 ដែលចូលមកស្រុកខ្មែរយើងរាតត្បាតដល់ប៉ុនណា វានៅតែចំនួន១០០នាក់ជាង ឬបានឆ្លងទៅមនុស្សច្រើនហើយ ដែលយើងអត់បានធ្វើតេស្តរកឃើញ”។
អនុប្រធានផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័ររូបនេះបញ្ជាក់ថា ប្រហែល ៨០% នៃអ្នកឆ្លង COVID-19 អត់មានរោគសញ្ញានោះទេ ហើយក៏មិនបានមកពេទ្យពិនិត្យដែរ អាចនឹងចម្លងទៅអ្នកដទៃទៀត។
ចំពោះគម្រោងនៃការស្រាវជ្រាវនោះបានដាក់ទៅក្រសួងសុខាភិបាលរួចហើយ តែលោកវេជ្ជបណ្ឌិតថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលមិនទាន់អនុញ្ញាតនៅឡើយទេ ដោយក្រសួងចង់ផ្តោតគ្រប់សកម្មភាពទាំងអស់ទៅលើការទប់ស្កាត់ COVID-19 វិញ។
ការសិក្សាស្រាវជ្រាវខាងលើនេះ ផ្តោតទៅលើអ្នកប៉ះពាល់ជាមួយអ្នកជំងឺ អ្នកដែលប្រឈមមុខ មានបុគ្គលិកសុខាភិបាលដែលទទួលការព្យាបាលអ្នកជំងឺ អ្នកប្រមូលវត្ថុវិភាគ ក្រុមគ្រួសារអ្នកជំងឺជាដើម ហើយលោកវេជ្ជបណ្ឌិតថា ចាប់ផ្តើមធ្វើនៅពេលនេះក៏មិនទាន់យឺតពេលដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
05/06/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ