បុរសជនជាតិអាមេរិកវ័យ៧០ឆ្នាំម្នាក់បានកើ់តជំងឺបង្កដោយវីរុស COVID-19 និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង៦០ថ្ងៃ និងត្រូវចំណាយថវិកាអស់ជាង១លានដុល្លារសម្រាប់ថ្លៃព្យាបាល។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បុរសជនជាតិអាមេរិកវ័យ៧០ឆ្នាំម្នាក់បានកើ់តជំងឺបង្កដោយវីរុស COVID-19 និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង៦០ថ្ងៃ និងត្រូវចំណាយថវិកាអស់ជាង១លានដុល្លារសម្រាប់ថ្លៃព្យាបាល។
លោក Michael Flor រស់នៅទីក្រុងSeattle បានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី៤ ខែមីនា ហើយលោកមានអាការៈធ្ងន់ធ្ងរដែលគិតថានឹងអាចស្លាប់ ហើយលោកព្រមទាំងបានពឹងគ្រូពេទ្យឲ្យជួយទូសព្ទទៅអ្នកផ្ទះបាននិយាយពាក្យលាគ្នាផង។
ប៉ុន្តែក្រោយការសម្រាកព្យាបាលអស់៦៥ថ្ងៃ លោកត្រូវក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ ក្រោយចេញពីមន្ទីរពេទ្យលោកក៏បានទទួលវិក្កយបត្រកម្រាស់១៨១ទំព័រដែលរៀបរាប់ពីថ្លៃចំណាយនានាលើការព្យាបាលលោកផង ដែលគិតជាទឹកប្រាក់ជាង១,១លានដុល្លារអាមេរិក។
លោក Flor បាននិយាយថាបេះដូងរបស់លោកស្ទើរតែគាំងជាលើកទីពីរ ក្រោយបានឃើញតម្លៃនៃការព្យាបាលលើវិក្កយបត្រ។ ទោះយ៉ាងណាថ្លៃចំណាយនេះគឺមិនមែនជាបន្ទុករបស់លោកនោះទេ គឺខាងក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋាភិបាលសម្រាប់មនុស្សចាស់ជាអ្នកចំណាយថ្លៃព្យាបាលនេះជំនួសលោក។
គួរបញ្ជាក់ថាកន្លងមកសភាអាមេរិកបានបញ្ចេញកញ្ចប់ថវិកាសង្គ្រោះសម្រាប់វិស័យធានារ៉ាប់រង១០០លានដុល្លារដើម្បីចេញថ្លៃព្យាបាលដល់អ្នកជំងឺឆ្លងវីរុសCOVID-19 ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕