ក្រសួងសុខាភិបាលឲ្យដឹងនៅព្រឹកនេះថាមន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីធ្វើតេស្តជាលើកទី៣។
ក្រសួងសុខាភិបាលឲ្យដឹងនៅព្រឹកនេះថាមន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីធ្វើតេស្តជាលើកទី៣។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងបញ្ជាក់ថាខាងស្ថានទូតបានជូនដំណឹងនេះមកកាន់ក្រសួងដោយថាមន្ត្រីរូបនេះបានតេស្តវិជ្ជមានកាលពីថ្ងៃទី៣ ខែសីហា។
បើតាមក្រសួងសុខាភិបាល មន្ត្រីរូបខាងលើបានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជា។ មន្ត្រីរូបនេះត្រូវបានយកសំណាកទៅធ្វើតេស្តលើទី៣ នៅថ្ងៃទី១៥ នៃការធ្វើចត្តាឡីស័ក្ក និងបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩។
ជាមួយគ្នានេះដែរ នៅថ្ងៃទី៤ ខែសីហា នេះក្រសួងសុខាភិបាលបានឲ្យដឹងដែរថាមានអ្នកជំងឺកូវីតបីនាក់បន្ថែមទៀតបានជាសះស្បើយ។ គិតមកដល់ពេលនេះចំនួនករណីឆ្លង២៤១ករណី ជាសះស្បើយ២០០នាក់ និងមិនមានករណីស្លាប់នោះទេ។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
04/08/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ