brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ទូទាំង​ប្រទេស​មាន​ការ​កើន​ឡើង​ពី ១.០២០ ​ដល់ ១.៧០០ ករណី​សង្ស័យ និង​មាន​ការ​រីកដាល​ដាល​ដល់​ខេត្ត​ចំនួន​១៥ គិតត្រឹមថ្ងៃទី ៥ សីហា ២០២០។ នេះបើតួលេខពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកកាសែតថា ខេត្តទាំង ១៥ នោះមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប។ “រាយការណ៍លើកមុន យើងមានតែ ១២ខេត្តទេ តែលើកនេះថែម ៣ខេត្តទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងកណ្តាល”។

ក្នុង​ចំណោម​ខេត្តទាំង១៥ខាងលើ ខេត្ត​ខ្លះ​មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក​ច្រើន ឯ​ខេត្តខ្លះ​ទៀត​ក៏​តិច មានត្រឹមតែ១-២ ទៅ​ ៥ករណី​ប៉ុណ្ណោះ។ ក្នុង​ចំនួន ១.៧០០ ករណី​សង្ស័យនេះ កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម កំពុង​តែ​វិភាគ​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​មក​ទល់​ថ្ងៃទី៥ ខែសីហានេះដែរ មាន ​៧២,៤០% រក​ឃើញ​ថា​មាន​ជំងឺ​គ្រុនឈីក ដែល​តួលេខ​នេះ​ខ្ពស់ តម្រូវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់បន្ថែម​​ថា ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ខេត្ត​សៀមរាប ពី ៤៦៧-៦៧៤ ករណី​សង្ស័យ ខេត្ត​កំពង់ចាម​ កើន​ឡើងពី ១៤៦-២៨០ ករណី​សង្ស័យ ខេត្ត​កណ្តាល កើនពី ១៤៦-១៦៤ ករណី​សង្ស័យ និង​ខេត្ត​បន្ទាយមានជ័យ កើនពី ២១១-២២៧​ ករណី​សង្ស័យ។ ដោយ​ខេត្តមួយ​ចំនួន​ទៀត​មាន​ករណី​សង្ស័យ​កើត​ជំងឺគ្រុន​ឈីក​កើន​ឡើង​ដែរ តែ​ក្នុង​ចំនួន​មួយ​តិចតួច​ប៉ុណ្ណោះ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 06/08/2020