នៅថ្ងៃនេះក្រសួងសុខាភិបាលបានឲ្យដឹងថា ពិតជាមានករណីលាប់ COVID-19 ឡើងវិញមែន ជាបុរសអាយុ ២៩ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ហើយករណីនេះមិនមែនថ្មីសម្រាប់កម្ពុជាឡើយ។
នៅថ្ងៃនេះក្រសួងសុខាភិបាលបានឲ្យដឹងថា ពិតជាមានករណីលាប់ COVID-19 ឡើងវិញមែន ជាបុរសអាយុ ២៩ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ហើយករណីនេះមិនមែនថ្មីសម្រាប់កម្ពុជាឡើយ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីលាប់ឡើងវិញធ្លាប់កើតមានឡើងកន្លងមកហើយ ជាអ្នកនៅច្រាំងចំរះ រាជធានីភ្នំពេញ។ ចំណែកមូលហេតុដែលក្រសួងសុខាភិបាលមិនរាប់បញ្ចូលក្នុងបញ្ជីអ្នកឆ្លង និងជាសះស្បើយថ្មី ព្រោះកន្លងមកអ្នកសារព័ត៌មានបានយល់ច្រឡំ និងរាប់ចំនួនអ្នកលាប់ទៅជាអ្នកឆ្លងថ្មីទៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ទៀតថា របាយការណ៍នៅប្រទេសដទៃក៏គេមិនប្រាប់ ឬបញ្ចូលករណីលាប់ឡើងវិញនេះដែរ ហើយការលាប់នេះក៏មិនមែនមានងតែកម្ពុជានោះទេ ពោលទាំងប្រទេសចិន កូរ៉េ ឬប្រទេសដទៃសុទ្ធតែមានដូចគ្នា។
មូលហេតុដែលបណ្ដាលឲ្យលាប់ឡើងវិញ អាចមកពីវីរុសបានសម្ងំក្នុងខ្លួន ក្នុងកម្រិតណាមួយ នៃកោសិការបស់មនុស្ស ដែលមិនអាចធ្វើតេស្តរកឃើញបាន ឬអាចចម្លងឡើងវិញក្នុងពេលណាមួយក៏បាន ហើយឥឡូវនេះ បុរសខាងលើក៏តេស្តអវិជ្ជមានម្ដងទៀតហើយ និងស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
11/08/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ