គ្នាយើងធ្លាប់ប្រើថ្នាំផ្សះអត់? ប្រើក្នុងកាលៈទេសៈបែបណា? គ្នាយើងដឹងទេថាថ្នាំផ្សះមិនមែនចេះតែប្រើតាមការនឹកឃើញនោះទេ។ ការប្រើប្រាស់ថ្នាំផ្សះបានត្រឹមត្រូវ នឹងជួយយើងឆាប់ជាពីរបួស ឬជំងឺដែលបង្កដោយបាក់តេរីផ្សេងៗមិនមែនបង្កដោយវីរុស តែបើយើងប្រើមិនត្រឹមត្រូវនឹងធ្វើឲ្យយើងទៅជាស៊ាំនឹងថ្នាំផ្សះ ហើយនាំឲ្យយើងពិបាកព្យាបាល ឬត្រូវការព្យាបាលយូរជាងមុនជាដើម។