ដើមឆ្នាំ ២០១៩ នេះ មនុស្សជាច្រើននៅក្នុងប្រទេសហ្វីលីពីន ស្លាប់ដោយសារជំងឺកញ្រ្ជឹល ដោយតួលេខគឺច្រើនជាង ចំនួនសរុបកាលពីឆ្នាំ ២០១៨។ អ្នកជំនាញព្រមានថា ក្មេងៗប្រមាណ ២,៦លាននាក់ នៅក្នុងប្រទេសនេះ នៅតែប្រឈមឆ្លងជំងឺកញ្រ្ជឹល។
ដើមឆ្នាំ ២០១៩ នេះ មនុស្សជាច្រើននៅក្នុងប្រទេសហ្វីលីពីន ស្លាប់ដោយសារជំងឺកញ្រ្ជឹល ដោយតួលេខគឺច្រើនជាង ចំនួនសរុបកាលពីឆ្នាំ ២០១៨។ អ្នកជំនាញព្រមានថា ក្មេងៗប្រមាណ ២,៦លាននាក់ នៅក្នុងប្រទេសនេះ នៅតែប្រឈមឆ្លងជំងឺកញ្រ្ជឹល។

ការផ្ទុះឡើងជំងឺកញ្រ្ជឹល បានសម្លាប់មនុស្ស ២៦១នាក់ នៅឆ្នាំ ២០១៩ ហើយជនរងគ្រោះភាគច្រើន គឺកុមារអាយុក្រោម ៥ ឆ្នាំ។ នេះបើតាមការរកឃើញរបស់អង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។
កាលពីឆ្នាំ ២០១៨ តួលេខសរុបនៃអ្នកស្លាប់ដោយសារជំងឺកញ្រ្ជឹល មាន ២០២នាក់ កើនឡើង ៥៤៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។ ពាក់ព័ន្ធនឹងករណីនេះ លោក រីឆាត ហ្គោរដុន ប្រធាន និងជានាយកប្រតិបត្តិកាកបាទក្រហមហ្វីលីពីន បានបញ្ជាក់ថា “វាពិតជាមិនអាចទទួលយកបាននោះទេ ដែលកុមារនឹងបន្តស្លាប់ ដោយសារជំងឺកញ្រ្ជឹលនៅក្នុងឆ្នាំ២០១៩ ទៀត”។
ពេលនេះ អង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ រួមជាមួយក្រសួងសុខាភិបាលហ្វីលីពីន កំពុងដាក់គោលដៅចាក់ថ្នាំបង្ការជំងឺកញ្រ្ជឹលលើកុមារទាំងអស់ នៅតំបន់ចំនួន ៧ ដែលងាយរងការរាតត្បាតខ្លាំងដោយជំងឺកញ្រ្ជឹល នៅក្នុងរយៈពេល ១២ ខែខាងមុខ។
លោក រ៉ូឌី ខន់ស្ដានទីណូ នាយកការិយាល័យការពារ និងគ្រប់គ្រងជំងឺ នៃក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ថា អត្រាអ្នកទទួលវ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ផ្ដាសាយ និងជំងឺផ្សេងទៀត បានធ្លាក់ចុះ ៧០% នៅឆ្នាំ ២០១៧ និង ៣៩% នៅឆ្នាំ ២០១៨។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺពាក់ព័ន្ធនឹងរឿងអាស្រូវវ៉ាក់សាំងការពារជំងឺគ្រុនឈាម កាលពីឆ្នាំ ២០១៤ នាំឲ្យប្រជាជនហ្វីលីពីនបាត់បង់ទំនុកចិត្តលើការចាក់វ៉ាក់សាំង ព្រោះអំឡុងពេលនោះ ជំងឺគ្រុនឈាម ស្រាប់តែផ្ទុះឡើងមិនធ្លាប់មាន ក្រោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងជំងឺនេះ។
ចំណែកលោក ហ្គាន់ដូរ វ៉ៃល័រ តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសហ្វីលីពីន បញ្ជាក់ថា ហ្វីលីពីន កំពុងរងគ្រោះពីការផ្ទុះឡើងជំងឺកញ្រ្ជឹល កើតមានក្នុងរយៈពេល ៣-៤ ឆ្នាំម្ដង។ លោកថា ការផ្ទុះជំងឺកញ្រ្ជឹលទ្រង់ទ្រាយធំ បានផ្ទុះឡើងក្នុងប្រទេសនេះ កាលពីឆ្នាំ២០១១ និង ២០១៤ ហើយតួលេខនៃការផ្ទុះជំងឺកញ្រ្ជឹលទ្រង់ទ្រាយធំចុងក្រោយ មានប្រមាណ ២០.០០០ ករណី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ ព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2019/03/07/health/philippines-measles-outbreak-intl/index.html
កំណែប្រែបច្ចុប្បន្ន
11/03/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ