backup og meta

គ្រូពេទ្យអាមេរិក ចេញ​វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​មានជាតិស្ករ​ខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 01, 2019

    គ្រូពេទ្យអាមេរិក ចេញ​វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​មានជាតិស្ករ​ខ្ពស់

    ក្រុម​គ្រូពេទ្យ​ជាច្រើន កំពុង​សម្លឹងរក​មធ្យោបាយ​នានា ដើម្បី​កាត់បន្ថយ​ការញាំ​ភេសជ្ជៈ​ផ្អែមសម្រាប់​ក្មេងៗ តាមរយៈការបំបាត់​ការ​ដាក់លក់​នៅ​តាម​ទូ​ភេសជ្ជៈសាធារណៈ និង​ការផ្សព្វផ្សាយ​នានា។

    បណ្ឌិតសភា​អាមេរិក​សម្រាប់​កិច្ចការ​កុមារ ជាមួយ​សមាគម​បេះដូង​អាមេរិក បាន​ចេញសេចក្តី​ប្រកាស​គោលការណ៍​មួយ នៅ​សប្ដាហ៍​នេះ គាំទ្រ​វិធានការសម្រាប់សុខមាលភាព​សាធារណៈ​ជាច្រើន សំដៅ​លើ​ភេសជ្ជៈ​ពេញ​និយម​ រួមមាន​ទាំង​ទឹកក្រូច និង​ទឹកផ្លែឈើ។

    យើងដឹងថា ការ​ផ្ទុក​ជាតិ​ស្ករ​លើស គឺពាក់ព័ន្ធ​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ រួមមាន​ជំងឺបេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ជាតិ​ខ្លាញ់ ពុកធ្មេញ និង​ជំងឺ​ធាត់លើ​កុមារ។ ការណែនាំ​របប​អាហារ​នានា ផ្ដល់ដល់​ក្មេងៗ ឲ្យ​ទទួល​កាល់ឡូរី​សរុប​តិចជាង ១០​ភាគរយ ពី​ស្ករ​ដែល​បាន​បន្ថែម។ ប៉ុន្ដែ​ក្មេងៗ​ភាគច្រើន ទទួល​យក​ជាតិ​ស្ករ​លើស​ជិត ២ដង នៃ​ការណែនាំ“។ នេះពើតាម​លោកស្រី​បណ្ឌិត Natalie Muth អ្នកជំនាញ​ផ្នែក​កុមារ នៅ​តំបន់​ជនបទ San Diego និងជា​អ្នកដឹកនាំ​ក្នុង​ការ​ចេញ​សេចក្តីប្រកាស​គោលការណ៍​នេះ។

    លោកស្រី​បណ្ឌិត Natalie Muth បញ្ជាក់​ថា ច្រើនជាង​ពាក់កណ្ដាល នៃ​ការ​ផ្ទុក​ជាតិស្ករ​ទាំង​នោះ គឺ​ទទួល​បាន​ពី​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។

    លោកស្រី​បណ្ឌិត Natalie Muth បន្ថែមថា “ដោយ​ចាត់ទុក​ថា ទឹកក្រូច ១​ដប (តូច) មាន​ស្ករ​បន្ថែម ៦៥​ក្រាម ហើយ​វាត្រូវបាន​ណែនាំ​ថា ក្មេងៗ​គួរ​ទទួល​យក ២៥​ក្រាម នៃ​ជាតិ​ស្ករ​បន្ថែម ក្នុង​មួយ​ថ្ងៃ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេ​ថា ភេសជ្ជៈ​ផ្អែម គឺជា​កត្ដា​ចូលរួម​ដ៏ធំ​មួយ ដោយ​បញ្ចូល​ជាតិ​ស្ករ​នៅ​ក្នុង​របប​អាហារ​កុមារ។ ទឹក​ក្រូច គ្រាន់​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ។ ភេសជ្ជៈ​ផ្អែម​ជាច្រើនទៀត រួមបញ្ជូល​ទាំង​ភេសជ្ជៈ​សម្រាប់​កីឡា ទឹកផ្លៃឈើ ទឹកក្រូចឆ្មា តែផ្អែម និង​ភេសជ្ជៈ​ផ្សេងទៀត ដែល​សុទ្ធតែ​ផ្ទុក​ជាតិ​ស្ករ​លើស“។

    វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​រសជាតិផ្អែម

    អត្ថបទពាក់ព័ន្ធ៖

    ក្មេងៗ និង​ក្មេងជំទង់​ជាច្រើន នៅ​សហរដ្ឋអាមេរិក ទទួល​យក ១៧​ភាគរយ នៃ​កាល់ឡូរី នៅក្នុង​ស្ករ​បន្ថែម​នានា ​រួមមាន​ទាំង​​ក្នុង​អាហារ ឬ​ភេសជ្ជៈ។ ស្ករទាំងនោះ រួមមាន​នៅក្នុង​គ្លុយកូស ទឹកស៊ីរ៉ូ និង​ទឹកផ្លែឈើ​កែឆ្នៃ។

    ផ្នែកមួយ​នៃ​យុទ្ធនាការ​ជំរុញ​ឲ្យ​ការកាត់បន្ថយ​ជាតិ​ស្ករ​សម្រាប់​កុមារ បណ្ឌិតសភា​អាមេរិក​សម្រាប់​កិច្ចការ​កុមារ និង​សមាគម​បេះដូង​អាមេរិក បាន​អំពាវនាវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ ឬ​បែង​ចែក​ប្រភេទ​ភេសជ្ជៈក្នុងបញ្ជី​អាហារ​តាម​ភោជនីយដ្ឋាន និង​ការដាក់លក់​តាម​ម៉ាស៊ីន​នានា​សម្រាប់​ក្មេង ដោយ​ជំនួស​វិញ​នូវ​ភេសជ្ជៈ​សុខភាព ដូចជា ទឹក និង​​ទឹកដោះគោ។

    ពាក់ព័ន្ធ​នឹង​ករណី​នេះ លោកស្រី​វេជ្ជបណ្ឌិត Lauri Wright សាស្រ្ដាចារ្យ​សុខភាព​សាធារណៈ នៅ​សាកលវិទ្យាល័យ South Florida បាន​បញ្ជាក់​ថា ការផ្លាស់ប្ដូរ​របប​ភេសជ្ជៈ​សម្រាប់​កុមារ គឺជា​ជំហាន​វិជ្ជមាន​មួយ។ ក្រៅពីសរសើរ​ផែន​ការ​ថ្មី​នេះ លោកស្រី​វេជ្ជ​បណ្ឌិត Lauri Wright ក៏​បាន​អំពាវ​នាវឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ជម្រើស​អាហារ​សម្រាប់​ក្មេងៗ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ខុសភាព​ធ្ងន់ធ្ងរ រាប់​បញ្ចូល​ទាំង​ស្រា និង​បារី​ ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម