backup og meta

មាន​វ៉ាក់សាំង​គ្រុនឈាម​ហើយ! តែការ​អនុញ្ញាត​មាន​កំណត់ ព្រោះ...

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    មាន​វ៉ាក់សាំង​គ្រុនឈាម​ហើយ! តែការ​អនុញ្ញាត​មាន​កំណត់ ព្រោះ...

    ជំងឺ​គ្រុន​ឈាម បណ្តាល​មក​ពី​វីរុស​ដែល​រីក​រាល​ដាល​តាមរយៈ​មូស​ខាំ ដោយ​ភាគច្រើន ជំងឺ​នេះ កើត​លើ​កុមារ ជាពិសេស​នៅ​ពេលធ្លាក់ភ្លៀង ។ ជាដំណឹង​ល្អ វ៉ាក់សាំង​ជំងឺ​នេះ មាន​ហើយ ប៉ុន្ដែ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់ មាន​កំណត់ មិន​អាចប្រើប្រាស់​ទូទៅ​បាន​ទេ។

    រដ្ឋបាល​ចំណីអាហារ និង​ឱសថ អាមេរិក នៅ​ខែ​ឱសភា ២០១៩ ឯកភាព​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​គ្រុនឈាម ជាលើក​ដំបូង ប៉ុន្ដែ​កម្រិត​ការប្រើប្រាស់ ព្រោះ​វ៉ាក់សាំង​នេះ ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ទៅវិញ។ វ៉ាក់សាំងនេះ នឹង​ជួយ​កាត់បន្ថយ​ជំងឺ​លើ​មនុស្ស​រាប់រយ​លាន​នាក់ ជុំវិញ​ពិភពលោក ហើយ​ក៏​បញ្ចៀស​ការប្រើប្រាស់​វ៉ាក់សាំងមិនស្របច្បាប់ ដែល​ផ្ដល់​ហានិភ័យ​ដល់​សុខភាព​ផងដែរ។

    តើ​នរណា អាចប្រើវ៉ាក់សាំង​នេះ?

    លោក Duane Gubler សាស្ត្រាចារ្យ នៅ​សាលា​វេជ្ជសាស្រ្ត Duke-NUS និង​អ្នកចូលរួម​បង្កើត​វ៉ាក់សាំង​នេះ បញ្ជាក់​ថា “… ប្រសិនបើ​ប្រើប្រាស់​ត្រឹមត្រូវ វ៉ាក់សាំង [គ្រុនឈាម] នឹង​មាន​ប្រសិទ្ធភាព“។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក កំណត់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ចំពោះ​មនុស្ស​អាយុ ពី ៩-១៦​ឆ្នាំ រស់នៅ​កន្លែង​មាន​ជំងឺ​នេះ និង​តេស្ដឈាម ឃើញ​ថា ឆ្លង​មេរោគ​នេះ

    តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក បញ្ជាក់​ថា ១/៣ នៃ​ប្រជាជន​ពិភពលោក រស់នៅ​កន្លែង​ប្រឈម​ឆ្លងជំងឺ​គ្រុនឈាម ដោយ​មុសខ្លា​ខាំ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា រោគ​សញ្ញា​ជំងឺ​គ្រុណ​ឈាម​ធម្មតា​មិន​ស្មុគ​ស្មាញ​នោះ​ទេ ដោយ​ជា​ទូទៅ ចាប់​ផ្តើម​កើត​នៅ​ចន្លោះ​ពេល​ពី ៤-៧ ថ្ងៃ​បន្ទាប់​ពី​មូស​បាន​ខាំ ចម្លង​មេរោគ​ទៅ​យើង​រួច ដោយ​រោគ​សញ្ញា​ទាំង​នោះ​រួម​មាន៖

    • ក្តៅ​ខ្លូន​ខ្លាំង​រហូត​ដល់ ៤០ អង្សារសេ
    • ឈឺ​ក្បាល​ធ្ងន់​ធ្ងរ
    • មាន​ការ​ឈឺ​ចាប់​នៅ​ខាង​ក្រោយ​ភ្នែក
    • ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ​ធ្ងន់​ធ្ងរ
    • ចង្អោរ និង​ក្អួត
    • ស្នាម​កន្ទួល​អាច​លេច​ឡើង​នៅ​លើ​ខ្លួន​ពី ៣-៤ ថ្ងៃ​បន្ទាប់​ពី​កើត​គ្រុន​ក្តៅ ហើយ​នឹង​ធូរ​ស្រាល​ពី ១-២ ថ្ងៃ​ក្រោយ។ យើង​អាច​​កើត​មាន​កន្ទួល​ក្រហម​លើក​ទី ២ នៅ ២-៣ ថ្ងៃ​បន្ទាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម