backup og meta

នៅ​ជប៉ុន ស្លាប់ ២​នាក់ ដឹក​ចូលពេទ្យ​ជិត ៦០០​នាក់ ដោយសារ​រលកកម្ដៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 27, 2019

    នៅ​ជប៉ុន ស្លាប់ ២​នាក់ ដឹក​ចូលពេទ្យ​ជិត ៦០០​នាក់ ដោយសារ​រលកកម្ដៅ

    មួយ​រយៈ​មុន ស្រុក​ខ្មែរ​យើង ជួប​ខែ​ក្តៅ​ឡើង​ចង់ឆេះ សីតុណ្ហភាព​ឡើង​ដល់​ប្រមាណ ៤០​អង្សាសេ។ តែ​ម្សិលមិញ នៅ​ជប៉ុន ស្លាប់ ២​នាក់ និង​ដឹកចូល​ពេទ្យ ជិត ៦០០​នាក់ ដោយសារ​រលក​កម្ដៅ​មិនធ្លាប់មានពីមុន។

    អ្នកស្លាប់​ទាំង ២​នាក់​នោះ ជា​បុរស ដោយ​ម្នាក់​នៅ​ទីក្រុង Shimizu និង​ម្នាក់ទៀត នៅ​កោះ Hokkaido។ ចំណែក​នៅ​មនុស្ស ៥៧៥​នាក់​ផ្សេងទៀត ត្រូវ​បាន​ដឹក​តាម​ឡាន​សង្រ្គោះ​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​រោគសញ្ញា​ផ្សេងៗ ដោយសារ​រលក​កម្ដៅ។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បញ្ជាក់​ថា កម្ដៅ​នៅ​កោះ Hokkaido ឡើង​ដល់ ៣៩,៥​អង្សាសេ កាលពី​ថ្ងៃ​ទី២៦ ខែ​ឱសភា ២០១៩ ដោយ​វា​ជាកម្តៅ​ក្ដៅបំផុត នៅ​ខែ​ឧសភា​នេះ។ នៅកោះ Hokkaido នេះ ពុំធ្លាប់​ឡើង​កម្ដៅ​ដល់ ៣៥​អង្សាសេ​ទេ ពីមុន​មក។

    ក្រៅពី​កោះ HokkaidO នៅ​ទីក្រុង Obihiro និង Ikeda សីតុណ្ហភាព ក៏បាន​ឡើង​ដល់ ៣៨,៨​អង្សាសេ​ផងដែរ។ ទីភ្នាក់ងារ​ឧតុនិយម បាន​ចេញ​សេចក្តី​ព្រមាន​ពី​ការ​ឡើង​កម្ដៅសីតុណ្ហភាព​នេះ​ផងដែរ កាលពី​ម្សិលមិញ។ ជាមួយ​គ្នានេះ អាជ្ញាធរ​ជប៉ុន លុបចោល​ដំណើរការ​រថភ្លើង​នៅ​កោះ Hokkaido ផងដែរ ដោយសារខ្លាច​មាន​ការ​ខូតផ្លូវ​រថភ្លើង​ដោយ​រលកកម្ដៅ។

    ទោះយ៉ាងណា ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ប៉ាន់ស្មានថា សីតុណ្ហភាព នឹង​បន្ដ​កើនឡើង​ទៀត នៅ​ថ្ងៃ​ទី២៧ ខែ​ឱសភា ២០១៩​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម