គ្នាយើង ប្រហែលមានអ្នកខ្លះចូលចិត្តគេងបិទភ្លើង បើមិនបិទឲ្យងងឹតទេគេងអត់លក់។ ខ្លះទៀត ចូលចិត្តគេងបើកភ្លើងភ្លឺពេញបន្ទប់ ឬបើកអំពូលភ្លើងក្រហមតូចមួយ តែការសិក្សា រកឃើញថា គេងបើកភ្លើងធ្វើឲ្យស្រីៗឡើងគីឡូ។
គ្នាយើង ប្រហែលមានអ្នកខ្លះចូលចិត្តគេងបិទភ្លើង បើមិនបិទឲ្យងងឹតទេគេងអត់លក់។ ខ្លះទៀត ចូលចិត្តគេងបើកភ្លើងភ្លឺពេញបន្ទប់ ឬបើកអំពូលភ្លើងក្រហមតូចមួយ តែការសិក្សា រកឃើញថា គេងបើកភ្លើងធ្វើឲ្យស្រីៗឡើងគីឡូ។

គេងបើកភ្លើង ឬមានពន្លឺភ្លើងទូរទស្សន៍ នៅក្នុងបន្ទប់ ពាក់ព័ន្ធនឹងការធ្វើឲ្យស្រីៗ ឡើង ៥គីឡូក្រាម ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើតាមការសិក្សា ចេញផ្សាយលើ CNN ដោយវិភាគលើទិន្នន័យស្រីៗ ៤៣.៧២២ នាក់ អាយុពី ៣៥-៧៤ ឆ្នាំ នៅអាមេរិក។
ស្រីៗ ទាំងនោះ បានរៀបរាប់ពីទម្លាប់គេង ដោយបែងចែកជា ៤ ប្រភេទ គឺគេងបិទភ្លើង គេងបើកភ្លើងតិចៗក្នុងបន្ទប់ គេងដោយមានពន្លឺភ្លើងខាងក្រៅបន្ទប់ចាំងចូលមកខាងក្នុង និងគេងដោយមានពន្លឺភ្លើងអំពូល ឬទូរទស្សន៍ក្នុងបន្ទប់។ អ្នកស្រាវជ្រាវ តាមដានលើការសិក្សានេះ រយៈពេល ៥ ឆ្នាំ។
ក្នុងនោះ អ្នកស្រាវជ្រាវ រកឃើញថា ស្រីៗ ដែលគេងដោយមានពន្លឺភ្លើងអំពូល ឬទូរទស្សន៍ ក្នុងបន្ទប់ ពាក់ព័ន្ធនឹងការឡើងទម្ងន់ ៥ គីឡូក្រាម។ ជាងនេះទៅទៀត ការសិក្សារកឃើញថា បន្ទប់មានពន្លឺភ្លើងកាន់តែខ្លាំង ពាក់ព័ន្ធការធ្វើឲ្យឡើងទម្ងន់កាន់តែច្រើនផងដែរ។
អត្ថបទពាក់ព័ន្ធ៖
លោក Dale Sandler អ្នកស៊ើបអង្កេតជាន់ខ្ពស់ នៅវិទ្យាស្ថានជាតិសុខាភិបាលបរិស្ថានអាមេរិក និងជាអ្នកដឹកនាំការសិក្សា បញ្ជាក់ថា គេងបើកភ្លើង មានឱកាស ១៧% នៃការឡើងទម្ងន់ ក្រោយគិតគូរពីកត្ដារួមផ្សំផ្សេងទៀត។ លោកបន្ដថា ក្នុងនោះ មានឱកាស ២២% វិវត្តទៅលើសទម្ងន់ និង ៣៣% វិវត្តទៅជាជំងឺធាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2019/06/10/health/sleep-light-weight-gain-study/index.html
កំណែប្រែបច្ចុប្បន្ន
11/06/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ