backup og meta

ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច

    ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​ថ្មី​ៗ​នេះ បាន​អភិវឌ្ឍ​​ឧបករណ៍​ថ្មី​ ដែល​អាច​តេស្ត​ដឹង​ពី​វត្ត​មាន​ជំងឺ​មហារីក​ ហើយ​ក៏​​បាន​ស្នើ​​សុំ​អាជ្ញាប័ណ្ណ​​រួច​រាល់ សម្រាប់​ត្រៀម​ខ្លួន​រក​ទី​​ផ្សារ​លក់​​ឧបករណ៍​​ផលិត​ថ្មី​នេះ។

    តាម​សារព័ត៌មាន ស៊ីន​ហួរ ឧបករណ៍​ថ្មី​នេះ គឺ​កើត​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នារវាង​​​​ម៉ាស៊ីន​ស្កេនប្រភេទ Positron Emission Tomography (PET) ​ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេន​រក​មើល​ជំងឺ​មហារីកក្នុង​ខ្លួន​មនុស្សបច្ចុប្បន្ន ដោយ​ម៉ាស៊ីន​នេះ​ប្រើ​នូវ​កាំ​រស្មី ដើម្បី​បង្ហាញ​រូប​ភាព​នៃ​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាងកាយ​។

    ប្រភព​ព័ត៌មាន​ដដែលឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​អស់​ពេល ​១៩ ​ឆ្នាំ បាន​បង្កើត​ចេញឧបករណ៍​ខាង​លើ​ មាន​ទំហំ​តូច​ជាង​មុន ហើយ​កាល​ពី​ឆ្នាំ ២០១៨ ​កន្លង​ទៅ រដ្ឋបាល​​ជាតិ​នៃ​ផលិត​ផល​វេជ្ជសាស្រ្ត​ប្រទេស​ចិន​ ក៏​បានបើក​ភ្លើង​ខៀវឲ្យ​មាន​ការ​សាក​ល្បង​​​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ឧបករណ៍​នេះនៅ​​មន្ទីរ​ពេទ្យ​ពីរ​ក្នុង​ខេត្ត Guangdong រួច​មក​ហើយ​ដែរ។

    លោក Xie Qingguo សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ឧបករណ៍​នេះអាច​ស្កេន​ដឹង​បាន ដោយ​ផ្តល់​រូប​ភាព អំពី​បម្រែ​បម្រួល​សាច់​ខុស​ប្រក្រតី​ (មហារីក) ក្នុង​រាង​កាយ​ ​កាន់​តែ​ច្បាស់ និង​រហ័ស​ជាង​មុន ពិសេស​សម្រាប់​មហារីក​ដំណាក់​កាល​ដំបូង ក៏​ដូច​ជា​ជំងឺ​មហារីក​ខួរ​ក្បាល បើ​ប្រៀប​នឹង​ឧបករណ៍​ពី​មុន ដែល​មាន​ទំហំ​ធំ និង​​ផ្តល់​លទ្ធផល​យូរ ហើយ​​ពុំ​សូវ​ច្បាស់​លាស់។

    អត្ថបទពាក់ព័ន្ធ៖

    ​ជា​មួយ​លក្ខណៈ​ពិសេស​បែប​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហើបដែរ​ថា ឧបករណ៍​នេះនឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ឆាប់​ៗ​ ​សម្រាប់​ជួយធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម