backup og meta

ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 20, 2019

    ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម

    យើងអាច​មើលឃើញ​ទឹកនោម​របស់​យើង​រាល់ថ្ងៃ ប៉ុន្ដែ​យើងមិន​ខ្វល់​នឹង​វាទេ លុះត្រាយើងឃើញ​អ្វីប្លែក ដូចជា​ការផ្លាស់ប្ដូរ​ពណ៌​ទឹកនោម ឬ​ទឹកនោម​មានក្លិន​ប្លែក។ ការប្រែប្រួល​ពណ៌​របស់​ទឹកនោម ពេល​ខ្លះជា​តម្រុយ​មួយបង្ហាញ​ពី​គ្រោះថ្នាក់។

    ១. ទឹកនោម​ពណ៌លឿង

    ជា​ធម្មតា ទឹកនោមមាន​ពណ៌លឿង ដោយ​វា​អាស្រ័យ​លើ​របបអាហារ និង​បរិមាណ​ទឹក​ក្នុង​ខ្លួន​របស់​យើង។ ប្រសិនបើ​យើង​ខ្សោះជាតិ​ទឹក ទឹកនោម​របស់​យើង នឹង​មាន​ពណ៌​លឿង​ស្រអាប់​ខ្លាំង ដូច្នេះ​យើង​គួរញ៉ាំ​ទឹកឲ្យ​បាន​ច្រើន។

    ២. ទឹកនោម​ពណ៌ក្រហម

    ទឹកនោម​ពណ៌ក្រហម ភាគច្រើនបណ្ដាល​មកពី​ឈាម ដោយសារ​របួស​តម្រងនោម បង្ហូរនោម ឬ​ប្លោកនោម។ ចំណែក​ដុំសាច់​មហារីក​តម្រងនោម បង្ហូរនោម និង​ប្លោកនោម ក៏​បណ្ដាល​ឲ្យ​ហូរឈាម ដោយ​គ្មាន​ការ​ឈឺចាប់ ឬ​រោគសញ្ញា​ផ្សេងទៀត។ ជាមួយ​គ្នានេះ ការរីក​ក្រពេញ​ប្រូស្តាត​ក្នុង​ខ្លួន​ប្រុសៗ ក៏បណ្ដាល​ឲ្យ​មាន​ឈាម​ក្នុង​ទឹកនោម​ដែរ។

    ពាក់ព័ន្ធ​នឹង​ការ​ហូរឈាម​ក្នុង​ទឹកនោម​នេះ អ្នកជំងឺ​ចាំបាច់​ត្រូវ​ទៅ​ស្កេន (CT scan) តម្រង​នោម និង​ប្លោកនោម ឬ​ឲ្យ​ពេទ្យ​ពិនិត្យ​ផ្នែក​ខាងក្នុង​បង្ហូរនោម រកមើល​ថាតើ​មាន​ដុំសាច់ ឬ​ក្រួស ដែល​មិន​អាច​ពិនិត្យ​ឃើញ​ដោយ CT scan។

    ៣. ទឹកនោម​ពណ៌ស្វាយ

    ទឹកនោមមាន​ពណ៌ស្វាយ កម្រកើតឡើង​ណាស់ ប៉ុន្ដែ​ពេលខ្លះ វា​ត្រូវប្រទះ​ឃើញ​លើ​អ្នក​ជំងឺ​វ័យចាស់ ដែល​បង្ហូរនោម​របស់​ពួកគាត់បាន​ចាក់បញ្ចូល​ដោយ​បំពង់បូម។ ទឹកនោម​ពណ៌ស្វាយ បង្ហាញ​ពី​ប្រតិកម្ម​រវាង​បាក់តេរី និង​ប្លាស្ទិចបំពង់បូម ដែល​ប្រើ​បង្ហូរ​បាក់តេរី​ចេញ។

    ៤. ទឹកនោម​ពណ៌តែ

    ទឹកនោម​ពណ៌តែ បណ្ដាលមក​ពី​ការបែក​សាច់ដុំ ដោយសារ​របួស​ពាក់ព័ន្ធនឹង​កម្ដៅ ឬ​ការផឹកគ្រឿងស្រវឹង និង​ថ្នាំញៀន។

    ៥. ទឹកនោមពណ៌​ស

    ទឹកនោម​ពណ៌ស បណ្ដាល​មកពី​កោសិកា​ឈាម​ស ជាមួយ​នឹង​ការ​ឆ្លងមេរោគ​តាម​បំពង់​បង្ហូរនោម ។

    ៦. ទឹកនោម​ពណ៌ទឹកក្រូច

    ទឹកនោមពណ៌ទឹកក្រូច បណ្ដាល​មកពី​វីតាមីន និង​ឱសថមួយ​ចំនួន ដែល​លេប​សម្រាប់​កាត់បន្ថយ​ការរលាយ​ដោយ​ការ​ឆ្លងមេរោគ។

    ៧. ទឹកនោម​ពណ៌ខៀវ ឬបៃតង

    ទឹកនោម​ពណ៌ខៀវ ឬ​បៃតង អាច​បណ្ដាល​មកពី​ឱសថ (Uribel) ដែល​ប្រើដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ ឬ​ការព្យាបាល​ប្លោកនោម។ សារធាតុ Amitriptyline, Indomethacin (Indocin) និង Anesthetic Propofol អាចធ្វើ​ទឹកនោម​មាន​ពណ៌ខៀវ។

    ៨. ទឹកនោម​ពណ៌ខ្មៅ

    ទឹកនោម​ពណ៌ខ្មៅ កម្រកើត​មានណាស់ ប៉ុន្ដែ​វាអាច​កើតមាន​ដោយសារ​ការ​ខូច​តម្រងនោម ដែល​នេះ​ជាបញ្ហា​ធ្ងន់ធ្ងរ និង​ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម