ឡាវ ដែលជាប្រទេសស្ថិតនៅជាប់ព្រំប្រទល់ភាគខាងជើងកម្ពុជា ថ្មីៗនេះ បានផ្ទុះករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ខណៈពេលប្រទេសក្បែរខាងនៃឡាវ កំពុងបារម្ភរឿងជំងឺគ្រុនឈាម។
ឡាវ ដែលជាប្រទេសស្ថិតនៅជាប់ព្រំប្រទល់ភាគខាងជើងកម្ពុជា ថ្មីៗនេះ បានផ្ទុះករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ខណៈពេលប្រទេសក្បែរខាងនៃឡាវ កំពុងបារម្ភរឿងជំងឺគ្រុនឈាម។

តាមអង្គការសុខភាពសត្វពិភពលោក OIE នេះជាករណីដំបូងបង្អស់ ដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតលើប្រទេសគ្មានដែនសមុទ្រមួយនេះ ខណៈមកទល់ពេលនេះ មានភូមិសរុប ៧ នៅឯតំបន់ភាគខាងត្បូងប្រទេស កំពុងប្រឈមនឹងបញ្ហាខាងលើ។
តាមប្រភពទិន្នន័យពីអង្គការដដែលខេត្ត Saravane ក្បែរព្រំដែនវៀតណាម និងជាប់ព្រំប្រទល់ថៃ មានជ្រូកនៅក្នុងភូមិកើតជំងឺនេះ រហូតដល់ ៨៧០ក្បាល ក្នុងនោះ ងាប់ ៤០៩ក្បាល ដោយសារមេរោគ។
តាមអង្គការពិភពលោក ការផ្ទុះករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ មានន័យថា មេរោគនឹងអាចបន្តចម្លងទៅប្រទេសក្បែរខាង ដូចជា ថៃ ហេតុនេះ ប្រទេសទាំងអស់ក៏កំពុងត្រៀមខ្លួនការពារយ៉ាងតឹងរ៉ឹង ចំពោះបញ្ហាការផ្ទុះជំងឺនេះផងដែរ។
អត្ថបទពាក់ព័ន្ធ៖
រំលឹកដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានកើតឡើងដំបូងនៅទ្វីបអាស៊ី ចាប់ផ្តើមចេញពីប្រទេសចិន រួចបន្តមកដល់ប្រទេសវៀតណាម និងកម្ពុជាផងដែរ ហើយក្នុងនោះ ជ្រូករាប់លានក្បាលត្រូវគេសម្លាប់ ដើម្បីបង្ការកុំឲ្យរាលដាលមេរោគសាហាវនេះ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.pigprogress.net/Health/Articles/2019/6/ASF-reaches-3rd-country-in-SE-Asia-Laos-441132E/
កំណែប្រែបច្ចុប្បន្ន
23/06/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ