backup og meta

ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 26, 2019

    ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

    រាល់​ថ្ងៃ​នេះ ប្រុសៗគ្នាយើង ប្រហែល​មិនងាយ​ចូលដេកទេ ព្រោះ​អ្នកខ្លះនៅ​បង្ហើយ​ការងារ​ដែល​នៅ​សល់ ខ្លះទៀតនៅ​លេង​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ឬ​ក៏មានបញ្ហា​ស្មុគស្មាញ គេងមិន​លក់។ តែ​ការចូលគេង​យប់ជ្រៅ មិនល្អ​នោះទេ ព្រោះអាច​ធ្វើ​ឲ្យ​ប្រុសៗ ងាប់មេជីវិត​ឈ្មោល ពិបាក ឬមិន​អាច​គ្មាន​កូន​តែម្ដង។

    លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Aarhus របស់​ដាណឺម៉ាក បញ្ជាក់​ថា មូលហេតុ​ដោយសារ​ប្រុសៗ​គេងមិន​គ្រប់គ្រាន់​មាន​បញ្ហា​ស្មុគស្មាញ កើនឡើង និង​អាចប៉ះពាល់​ដល់​មេជីវិត។ ការ​សិក្សា ក៏បាន​លើកឡើង​ថា ប្រុសៗ ដែល​ចង់​មាន​កូន គួរ​ឆាប់ចូល​គេង មុន​ម៉ោង ១០:៣០​នាទី​យប់។

    ការសិក្សា រកឃើញ​ថា ប្រុសៗចូលគេង​មុន​ម៉ោង ១០:៣០​នាទី​យប់ ទំនង​មាន​មេជីវិត​ឈ្មោល ២,៧៥​ ដង ល្អជាង​អ្នក​ចូល​គេង​នៅ​ម៉ោង ១១:០០នាទីយប់។ ប្រុសៗ គេង ពី ៧​ម៉ោងកន្លះ-៨​ម៉ោង មាន​មេជីវិតឈ្មោល​ល្អ ជួយ​បង្កើន​សមត្ថភាព​មាន​កូន​តាម​ធម្មជាតិ​បាន។

    ការសិក្សា​នេះ ត្រូវបង្ហាញ​នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ របស់ European Society of Human Reproduction and Embryology (ESHRE) នៅ​ទីក្រុង​វ្យ៉ែន ប្រទេស​អូទ្រីស។ អ្នកចូលរួម​ក្នុង​ការសិក្សា ជាមធ្យម មាន​អាយុ ៣៤​ឆ្នាំ។

    ចំណែក​វេជ្ជបណ្ឌិត Christopher Barratt សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Dundee របស់​ស្កុតឡែន លើកឡើង​ថា ប្រសិនបើ​ប្រុសៗ គេងមិន​គ្រប់គ្រាន់ទេ វានឹង​ប៉ះពាល់​លើ​មេតាប៉ូលិស ហើយ​មាន​ផលប៉ះពាល់​លើ​គុណភាព​មេជីវិត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម