backup og meta

អង់គ្លេស ប្រកាសចាក់វ៉ាក់សាំងការពារជំងឺប្រដាប់ភេទ ឲ្យក្មេងប្រុសៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 09, 2019

    អង់គ្លេស ប្រកាសចាក់វ៉ាក់សាំងការពារជំងឺប្រដាប់ភេទ ឲ្យក្មេងប្រុសៗ

    HPV (Human papillomavirus) ជា​មេរោគ​មួយ​ប្រភេទ​ងាយ​​បង្ក​ជំងឺ​នៅ​តំបន់​ជុំវិញ និង​ក្នុង​ប្រដាប់​ភេទ ហើយ​ច្រើន​កើត​ឡើង​នៅលើ​មនុស្ស​ពេញ​វ័យ​ទាំង​ពីរ​ភេទ។ គេ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល ក្នុង​ចំណោម​អ្នក​ធ្លាប់​រួម​ភេទ មាន​ឆ្លង​​មេរោគ HPV យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា បាន​ឆ្លង​មេរោគ​មួយ​នេះ​ឡើយ ដោយ​សារ​តែ​មេរោគ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។

    មន្ត្រីសុខាភិបាល​អង់គ្លេស នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ប្រកាស ពន្យារ​កម្មវិធី​វ៉ាក់សាំង HPV ដល់​ក្មេង​ប្រុសៗ និង​ស្រីៗ ក្នុង​គោលបំណង​បង្ការ​មហារីក​មាត់ស្បូន ប្រមាណ ៦៤.០០០​ករណី និង​មហារីក​ប្រដាប់ភេទ មាត់ និង​រន្ធគូទ ប្រមាណ ៥០.០០០​ករណី​ទៀត នៅ​រយៈពេល ៤០​ឆ្នាំ​ខាងមុខ។

    ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស ប្រកាស​ថា ចាប់ពី​ខែ​កញ្ញា ខាង​មុខ ក្មេង​ប្រុស អាយុពី ១២-១៣​ឆ្នាំ នឹងទទួល​បាន​ការ​ចាក់​វ៉ាក់សាំង HPV ដែល​ជាផ្នែកមួយ នៃ​កម្មវិធី​សុខាភិបាល​របស់​រដ្ឋាភិបាល។

    ក្រោយ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នេះ បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៨ ការឆ្លងមេរោគ HPV លើ​ក្មេងស្រី​អង់គ្លេស អាយុពី ១៦-២១​ឆ្នាំ បាន​ធ្លាក់ចុះ ៨៦% ចំណែក​នៅ​ស្កុតឡែន វិញ វ៉ាក់សាំង​នេះ បាន​ជួយ​កាត់បន្ថយ​ជំងឺ​បម្រុង​មហារីក រហូត​ដល់ ៧១%។

    អត្ថបទពាក់ព័ន្ធ៖ ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​ការ​ពារ​ខ្លួនពី​មេរោគ HPV

    លោក Robin Weiss សាស្ត្រាចារ្យ​ផ្នែក​ជំងឺមហារីក នៅ​មហាវិទ្យាល័យ​ក្រុង​ឡុងដ៏ លើកឡើង​ថា វ៉ាក់សាំង HPV បាន​ការពារ​ក្មេងស្រី ពី​ជំងឺ​មហារីក​មាត់ស្បូន រយៈពេល ១០​ឆ្នាំ​មកហើយ ដូច្នេះ​ក្មេងប្រុស ដែល​ទទួល​បាន​វ៉ាក់សាំង នឹង​មិនកើត​មហារីក​លើប្រដាប់ភេទ រន្ធគូទ និង​មហារីក​ផ្សេងទៀត​ដូចគ្នា។

    ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម