backup og meta

អាល្លឺម៉ង់ ​ប្រើ​ចិត្តសាស្ត្រព្យាបាលអ្នកញៀនហ្គេមបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2019

    អាល្លឺម៉ង់ ​ប្រើ​ចិត្តសាស្ត្រព្យាបាលអ្នកញៀនហ្គេមបាន

    លេង​ហ្គេម​​ ឬ​​អ៊ីនធើណេតយូរ​ម៉ោង​ពេក ត្រូវ​អង្គការ​សុខភាព​ពិភព​លោក (WHO) ចាត់​ទុក​ថាជា​វិបត្តិ ឬ​ចាត់​ថ្នាក់​ជា​ការ​ញៀនមួយ​ប្រភេទ ខណៈប៉ុន្តែ​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ បាន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ព្យាបាល​បញ្ហា ជក់​លេង​ហ្គេមរាប់​ម៉ោង ភ្លេចបាយ​ភ្លេចទឹកបាន​។

    ដោយ​មើល​ឃើញ​ពី​បញ្ហាខាង​លើ កំពុងកើតមាន​យ៉ាង​គំហុក ក្រុម​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ Mainz ប្រភេទ​អាល្លឺម៉ង់ បាន​សាក​ល្បង វិធី​ព្យាបាល​ថ្មី​មួយ លើ​អ្នក​ស្ម័គ្រ​ចិត្ត ១៤៣​នាក់ សុទ្ធ​សឹងជា​អ្នក​លេង​ហ្គេម ឬ​ជក់អ៊ីនធើណេត មិន​ក្រោម ​១១ ​ម៉ោង/ថ្ងៃ តាមរយៈ​ការប្រើ​រូប​មន្ត​ចិត្ត​សាស្រ្ត ហៅថា CBT (Cognitive Behavioral Therapy)។

    វិធី​សាស្រ្ត​ខាង​លើ គឺ​ក្នុងចេតនា​ជួយ​​ឲ្យ​អ្នក​​ជំងឺ ស្វែង​យល់​​ពី​ឫស​គល់ និង​វិធី​​គ្រប់​គ្រងផ្លូវ​​ចិត្តខ្លួនឯង ដោយ​ពួកគេ​ភាគ​ច្រើន ​កើត​មាន​វិបត្តិញៀនហ្គេម អ៊ីនធើណែត ​ស្រ្តែស ឬ​មាន​ជំងឺ​ភ័យ​ខ្លាច​ជា​ដើម។

    ក្រោយ​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​រួចមក ជា​លទ្ធផល​​ អ្នកចូលរួមប្រមាណ​ ៧០​% មាន​ន័យ​ថា ស្មើ​នឹង​ជិត​ជាង​១០០​នាក់​ អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន មិន​ចាំ​បាច់​ចង់​លេង​ហ្គេម​រាប់​ម៉ោង ដោយ​ផ្លាស់ប្តូរ​ទម្លាប់ចូល​ចិត្តនៅជុំ​គ្នា និយាយ​ពិភាក្សា​រឿង​មាន​ប្រយោជន៍​ជំនួសវិញ។

    អត្ថបទពាក់ព័ន្ធ៖

    គួរ​បញ្ជាក់​ដែរ នា​ពេល​បច្ចុប្បន្ន​ ​មនុស្ស​ជា​ច្រើន​មាន​ទំនោរ​លេង​ហ្គេម ជា​ពិសេស​យុវជន ហើយ​តាម​​សារព័ត៌មាន​​អង់គ្លេស​ Daily Mail គ្រាន់​តែ​​នៅ​អាមេរិក មនុស្ស​ប្រមាណ​ ៧០% ​ជក់​លេង​វីដេអូ​ហ្គេម ​គឺ​ស្មើប្រមាណ ២១១​លាន​នាក់។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម