backup og meta

អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត​ ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

    អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត​ ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ

    នៅតំបន់អាស៊ាន បន្ទាប់ពី​ប្រទេស​ថៃ ហ្វីលីពីន ក៏មាន​ការ​កើនឡើង​ខ្លាំងដែរ លើ​ករណី​ជំងឺអេដស៍ និង​ជំងឺកាមរោគ បណ្ដាល​មកពី​ការរួមភេទ​មិនមាន​សុវត្ថិភាព ជាពិសេស​អ្នក​បម្រើ​សេវានេះ ដើម្បី​ប្រាក់ដោះទ័ល​ជីវភាព ហើយលទ្ធផលបង្ហាញថា ក្មេង​ជំទង់​អាយុ​ចន្លោះពី ១៥-២៤ឆ្នាំ  ឆ្លង​មេរោគ​នេះ ៣៦នាក់​រាល់​ថ្ងៃ។ 

    ក្រសួងសុខាភិបាល​ហ្វីលីពីន បញ្ជាក់​ថា ចាប់ពី​ខែ​មករា-មេសា ដើម​ឆ្នាំ២០១៩ មនុស្ស ៥២៩​នាក់ បានឆ្លង​មេរោគ​អេដស៍ ដោយ​នៅ​ខែមេសា មនុស្ស ១១៤​នាក់ បានរកឃើញថា ឆ្លងមេរោគ​នេះ។ ក្រសួង​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស ១១៤​នាក់នេះ អាយុ​ចាប់​ពី១២-៦២​ឆ្នាំ មាន ៩៨% ជាបុរស ដោយពួកគេ​ឆ្លងមេរោគ​នេះ តាមរយៈ​ការរួមភេទ​​ជាមួយ​ដៃគូខាងក្រៅ(ស្ត្រីបម្រើផ្លូវភេទ) ដោយ​មិន​បាន​ការពារ បាន​ត្រឹមត្រូវ។ ​

    សប្ដាហ៍មុន ក្រសួង​សុខាភិបាល បាន​ដាក់ឲ្យ​អនុវត្ត​ច្បាប់​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រីករាល​ដាល​​នៃមេរោគ​អេដស៍ នៅក្នុងប្រទេស​នេះ។ ក្រសួង បញ្ជាក់​ថា មនុស្ស ៣៦​នាក់ បាន​ឆ្លងមេរោគ​នេះ រាល់ថ្ង ដោយភាគច្រើន អាយុ​ពី ១៥-២៤​ឆ្នាំ។

    គួរបញ្ជាក់ថា ចាប់តាំង​ឆ្នាំ២០១២ មក ពលរដ្ឋ​ហ្វីលីពីន ៦.៥៩៦​នាក់ រកឃើញថា មាន​ផ្ទុកជំងឺ​អេដស៍។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម