វីរុសផ្តាសាយថ្មី H1N1 បានឆក់ជីវិតមនុស្ស១៣នាក់ហើយ នៅប្រទេសមីយ៉ាន់ម៉ា គិតមកត្រឹមពេលនេះ ខណៈពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានឯទៀត កំពុងជួបវិបត្តិផ្ទុះជំងឺគ្រុនឈាម។
វីរុសផ្តាសាយថ្មី H1N1 បានឆក់ជីវិតមនុស្ស១៣នាក់ហើយ នៅប្រទេសមីយ៉ាន់ម៉ា គិតមកត្រឹមពេលនេះ ខណៈពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានឯទៀត កំពុងជួបវិបត្តិផ្ទុះជំងឺគ្រុនឈាម។

តាមប្រភពព័ត៌មាន Myanmar Times ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ វីរុសផ្តាសាយថ្មីខាងលើ បានយកជីវិតមនុស្សទាំង១៣នាក់ ហើយតំបន់ឆ្លងវីរុសនេះខ្លាំងជាងគេគឺ ទីក្រុង យ៉ាំងហ្គូន (Yangon)។ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ករណីជំងឺផ្តាសាយវិវត្តថ្មីនេះ បានសម្លាប់ជីវិតមនុស្ស សរុប ៥៦ករណីហើយ បើគិតរាប់តាំងពីករណី នាឆ្នាំឆ្លងវីរុសពីមុនមក។
គិតមកត្រឹមពេលនេះ ផងដែរ មានប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន២៤៣នាក់ហើយ បានឆ្លងវីរុសប្រភេទនេះ ហើយបាន ការតាមដាន និងចាត់វិធានការពិសេស ពីមន្ត្រីសុខាភិបាល ដើម្បីព្យាបាលបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
គួររំឭកដែរថា ជំងឺផ្តាសាយថ្មី (H1N1) ក៏ធ្លាប់ឆ្លង មកកម្ពុជានៅឆ្នាំ២០០៩ ដែលធ្វើឲ្យមានករណីឈឺ និងស្លាប់ច្រើន។ រហូតដល់ឆ្នាំ ២០១២ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថា វាជាមេរោគ ដែលផ្លាស់ប្តូរ តាមរដូវ (Seasonal Flu) មេរោគថ្មីនេះ ក៏ដូចជា មេរោគថ្មីទៀតដែរ សុទ្ធសឹងតែជាផ្តាសាយធម្មតា៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.mmtimes.com/news/h1n1-death-toll-breaks-2017-record.html
http://www.xinhuanet.com/english/2019-07/17/c_138234609.htm
កំណែប្រែបច្ចុប្បន្ន
21/07/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ