backup og meta

បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 10, 2021

    បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?

    ការ​វះកាត់​ផ្លាស់ប្ដូរ ដោយ​យក​បេះដូង​សត្វជ្រូក បញ្ចូល​ក្នុង​ខ្លួន​មនុស្ស ពិត​ជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ និង​សឹងមិនគួរ​ឲ្យ​ជឿ តែនេះ​ជា​ការអះអាង​របស់​លោក Sir Terence English វេជ្ជបណ្ឌិត​ដំបូងគេ ដែល​បាន​វះកាត់​ផ្លាស់ប្ដូរ​បេះដូង នៅ​ចក្រភព​អង់គ្លេស កាលពី ៤០​ឆ្នាំមុន។

    ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​វ័យ ៨៧​ឆ្នាំ​រូប​នេះ បាន​ធ្វើឡើង​ជាមួយ​សារព័ត៌មាន Telegraph កាលពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។ ដំបូង លោក​ថា លោក និង​ក្រុមការងារ នឹង​ធ្វើការ​វះកាត់​ផ្លាស់ប្ដូរ​តម្រងនោម​មនុស្ស ជំនួស​មក​វិញ​ដោយ​តម្រងនោម​សត្វជ្រូក នៅ​ឆ្នាំ២០១៩។

    បេះដូង

    ប្រសិនបើ​លទ្ធផល នៃ​ការវះកាត់​ផ្លាស់ប្ដូរ​តម្រងនោម ទទួល​ការពេញចិត្ត នោះ​ការវះកាត់​ផ្លាស់ប្ដូរ​បេះដូង នឹង​ធ្វើឡើង​ក្នុង​រយៈពេល ២-៣​ឆ្នាំ​ខាងមុខ។ លោក​ថា “បើវា​ដំណើរការ​ជាមួយ​តម្រងនោម វាក៏ដំណើរការ​ជាមួយ​បេះដូងដែរ“។

    បេះដូងជ្រូក មាន​លក្ខណៈ​រូបសាស្ត្រ​ស្រដៀង​ទៅនឹង​បេះដូង​មនុស្ស ដូច្នេះ​វាត្រូវប្រើ​ជា​គំរូ សម្រាប់​ការបង្កើត​ការព្យាបាល​ថ្មីៗ។ ខ្សោយ​បេះដូង ត្រូវចាត់​ទុក​ជា​ជំងឺរាតត្បាត​មួយ​ក្នុង​សាកល ដោយ​មនុស្ស ២៦​លាន​នាក់ មាន​ជំងឺនេះ ហើយ​តាមរយៈ​មធ្យោបាយ​ព្យាបាល​ដោយ​ប្រើ​បេះដូង​ជ្រូក​នេះ រំពឹង​ថា វា​នឹង​អាច​ជួយ​បំបាត់​ជំងឺ​បេះដូង។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម