ថ្នាំគ្រាប់សម្រាប់លេបជាប្រចាំថ្ងៃ ដែលត្រូវគេអះអាង អាចបង្ការបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង បានលេចចេញជារូបរាងផ្លូវការ នឹងអាចមានវត្តមានទៅដល់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ។
ថ្នាំគ្រាប់សម្រាប់លេបជាប្រចាំថ្ងៃ ដែលត្រូវគេអះអាង អាចបង្ការបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង បានលេចចេញជារូបរាងផ្លូវការ នឹងអាចមានវត្តមានទៅដល់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ។

យោងតាមសារព័ត៌មាន BBC របស់អង់គ្លេស ប្រភេទថ្នាំគ្រាប់នេះ ជាលទ្ធផលនៃការស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យ Isfahan ប្រទេសអ៊ីរ៉ង់ និងសាកលវិទ្យាល័យ Birmingham នៅអង់គ្លេស ដោយថ្នាំគ្រាប់នេះ ផ្សំថ្នាំ ៤មុខ បញ្ចូលគ្នា មាន អាស្ពីរីន ថ្នាំស្តាទីន ដើម្បីថ្នាំបញ្ចុះជាតិកូលេស្តេរ៉ូល និងជាតិថ្នាំពីរមុខទៀត សម្រាប់បញ្ចុះសម្ពាធឈាម។
ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យប្រទេសទាំងពីរបាន អះអាងថា ថ្នាំនេះមានប្រសិទ្ធិភាព ១/៣ ក្នុងការបង្ការជំងឺបេះដូង ហើយថែមទាំងមានតម្លៃសមរម្យទៀតផង ពោលតម្លៃដូចថ្នាំព្យាបាលក្នុងទីផ្សារទូទៅ នឹងអាចមានវត្តមានដល់បណ្តាប្រទេសមានចំណូលទាប សម្រាប់ការបង្ការជំងឺបេះដូង ដែលសម្លាប់មនុស្សច្រើនជាងគេក្នុងមួយឆ្នាំៗ។
មុននឹងបង្កើតថ្នាំនេះឡើង ការស្រាវជ្រាវ និងអនុវត្តប្រមាណជិត ៥ឆ្នាំ ដោយពិសោធលើភូមិជាង ១០០ ក្នុងប្រទេសអ៊ឺរ៉ង់ ហើយលទ្ធផលឃើញថា ថ្នាំនេះពិតជាមានប្រសិទ្ធិភាព។
អត្ថបទពាក់ព័ន្ធ៖
លោកសាស្រ្តាចារ្យ Tom Marshall អ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា៖ “ពួកយើងបានឃើញភស្តុតាងជាក់ច្បាស់ហើយ នៅក្នុងការពិសោធនៅបណ្តាប្រទេសនៅអាស៊ី ហើយនេះជាអ្វីនាំឲ្យកើតការផលិតឡើងនូវថ្នាំនេះឡើង’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.bbc.com/news/health-49434337
កំណែប្រែបច្ចុប្បន្ន
24/08/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ