backup og meta

ភាគល្អិតតូចៗនៃប្លាស្ទិកក្នុងប្រភពទឹក អាចបង្កផលវិបាកធ្ងន់ធ្ងរ មិនអាចទាយទុកជាមុន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 25, 2019

    ភាគល្អិតតូចៗនៃប្លាស្ទិកក្នុងប្រភពទឹក អាចបង្កផលវិបាកធ្ងន់ធ្ងរ មិនអាចទាយទុកជាមុន!

    អង្គការ​សុខភាព​ពិភព​លោក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ព្រមាន​ពី​ការ​បំពុល​បរិស្ថាន តាមរយៈ​សារធាតុប្លាស្ទិក​តូចៗ ទៅក្នុង​ប្រភព​ទឹក ដែលអាច​បង្ក​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ យើង​មិន​អាច​ទាយទុក​ជា​មុន។

    ការ​ព្រមាន​នេះ ធ្វើ​ឡើង​ពី​សំណាក់ លោក​ស្រី​វេជ្ជបណ្ឌិត Maria Neria ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​ នៃ​អង្គការ​សុខភាព​ពិភព​លោក WHO។ លោក​ស្រីលើ​កឡើង​ថា ផ្អែក​លើ​ព័ត៌មាន​​នៅ​មាន​កម្រិត ប្លាស្ទិក​តូច​ៗ​នៅ​ក្នុង​ប្រភព​ទឹក ពុំ​ទាន់​​បង្ក​ហានិភ័យ​​​ដល់​សុខភាព​នៅ​ពេលនេះ​ក៏​ពិត​មែនមែន​ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​ស្រាវជ្រាវ​ស្វែង​យល់​បន្ថែម ​ចាំ​បាច់​បញ្ឈប់​ការ​បំពុល​ប្រភព​ទឹក​ដោយ​ប្លាស្ទិក​។

    ផ្អែក​តាម​​ការ​សិក្សា​ របស់​ប្រទេស​អូស្រ្តាលី​ ​រក​ឃើញ​ថា ជា​មធ្យម​យើង​គ្រប់​គ្នា​ក្នុង​មួយ​សប្តាហ៍ លេប​ចូល​ធាតុ​ប្លាស្ទិក​​ចូល​ក្នុង​ខ្លួន​ប្រមាណ ៥​ក្រាម ស្មើ​កាត​ ATM មួយ​សន្លឹក។

    ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​​ដាច់​ដោយ​ឡែក ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ប្រមាណ ​​៩០​% នៃដប​ច្រក​ទឹក មាន​ធាតុ​ប្លាស្ទិក​តូច​ៗ ក្នុង​ទម្រង់​ជា​កករ​ល្អិតៗ។ ហើយ​របាយការណ៍​ពី​ប្រទេស​ ៩​ ផ្សេង​ពី​គ្នា ក៏​បាន​រក​ឃើញ​ថា ក្នុង​ទឹក​សុទ្ធ​ច្រក​ក្នុង​ដប​ ១​លីត្រ ហោច​ណាស់​ ក៏​មាន​ ធាតុ​ល្អិត​ប្លាស្ទិក​ ប្រមាណ​ ៣២៥​ ភាគ​ល្អិត ដែល​​ជា​បញ្ហា​មួយ​គួរ​ឲ្យ​បារម្ភ​បំផុត។

    អត្ថបទពាក់ព័ន្ធ៖

    ករណីនេះ អ្នក​ជំនាញ​លើក​ឡើង​ថា គឺ​ដោយ​សារ​​ធាតុ​ប្ទាស្ទិក​បាន​បំបែក​ធាតុ រួច​ជ្រាប​ក្នុង​ប្រភព​ទឹក រាប់​ទាំង​ ទន្លេ សមុទ្រ ដែលសុទ្ធ​ដឹង​ជា​ប្រភព​ទឹក​យើង​គ្រប់ប្រើ​ប្រាស់​ជា​ប្រចាំ។ ហេតុ​​នេះ បញ្ហា​ប្លាស្ទិក​ជា​​ផ្នែក​មួយ​ដែល​អ្នក​វិទ្យាសាស្រ្ត​កំពុង​បារម្ភ និង​កំពុង​ព្យាយាម​រក​ដំណោះ​ស្រាយ​។ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម